ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||     មន្ត្រី​ប៉េអឹម​ខេត្តកំពង់ឆ្នាំង ​២រូប ប្រជាពលរដ្ឋ​ប្តឹងទៅ​អង្គភាព​ប្រ​ឆាំ​អ​អំពើពុករលួយ (ACU) និង​ទៅ​តុលាការ​ពីបទ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​ជំរិត​ទារប្រាក់​ចំនួន ៥.០០០​ដុល្លារ​  ||   

» ព័ត៌មានជាតិ » សម្តេចតេជោ ហ៊ុន សែន រំភើប និងក្តុកក្តួលក្រៃលែង នៅពេលបានឃើញកូនក្មួយ២នាក់នៅមានជីវិតនៅឡើយនៅថ្ងៃនេះ

សម្តេចតេជោ ហ៊ុន សែន រំភើប និងក្តុកក្តួលក្រៃលែង នៅពេលបានឃើញកូនក្មួយ២នាក់នៅមានជីវិតនៅឡើយនៅថ្ងៃនេះ

ភ្នំពេញ ៖ នៅព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា មានអាម្មណ៍ ក្តុកក្តួលក្រៃលែងចំពោះឧបទ្ទេវហេតុនៃការបាក់រលំអគារកំពស់៧ជាន់ ដែលកំពុងសាងសង់ នៅខេត្តព្រះសីហនុ ដែលបានបណ្តាលអោយកម្មករខ្មែររបួស និងស្លាប់ ដែលមកទល់ថ្ងៃទី​២៤​ ឧសភា​នេះ គឺអ្នកស្លាប់មានចំនួន ២៨ នាក់ ហើយអ្នកនៅរស់ មានជីវិត គឺ២៦ នាក់។

សម្តេចតេជោនាយករដ្ឋមន្រ្តី មានអារម្មណ៍ចម្លែកជាមួយនឹងជំនឿថា គឺនៅមានពលរដ្ឋ ដែលមានជីវិតរស់នៅកំពុងកៀបនៅក្រោមអគារ។ អារម្មណ៍នេះហើយ ដែលបាន បណ្តាលអោយ សម្តេចតេជោនាយករដ្ឋមន្រ្តី សម្រេចចិត្តចេញដំណើរពី គេហដ្ឋានៅរសៀលថ្ងៃទី ២៤ មិថុនា នេះ ឆ្ពោះមកកាន់ទីតាំងអាគារ៧ជាន់ដែលមាន ក្រុមការងារកំពុងធ្វើការយ៉ាងសស្រាក់សស្រាំ ដែលមានខ្លះជីកគាស់ថ្ម កាត់ផ្សារដែក កាត់ផ្ទាំងស៊ីម៉ង់ត៍ និងដឹកជញ្ជូនកំទេចកំទីទាំងនោះចេញពីកន្លែងសង្ស័យ ដើម្បីអោយការរុករកកាន់តែងាយស្រួល។

សម្តេចតេជោ ហ៊ុន សែន បានឈរមើលក្រុមការងារសង្រ្គោះរុករកអ្នកបាត់ខ្លួនអស់មួយ     សន្ទុះ ដោយអារម្មណ៍រសាប់រសល់បំផុត។ ពេលនោះ ស្រាប់តែក្រុមអ្នករុករកបានស្រែកថា ឮសម្លឹងមនុស្សស្រែកសុំទឹកផឹកនៅក្រោមគំនរផ្ទាំងស៊ីម៉ង់ត៌ ដែលមានបន្ទះ ស័ង្កសី គ្របពីលើ១ជាន់ទៀត។ ក្រុមរុករកបានយកដែកស្បែង គាស់ និងប្រើហ្គាស់សម្រុក កាត់ទម្លុះផ្ទាំងថ្ម និងសង័្កសី ហើយក៏បានឃើញបុរស់២នាក់នៅមានដង្ហើមនៅឡើយ ប៉ុន្តែឃើញ២នាក់ទៀតបានស្លាប់នៅជិតគ្នា។

ទន្ទឹមនឹងដំណឹងដ៏ក្រៀមក្រំបំផុតនេះ ក៏មានដំណឹងដ៏សែនរំភើបរីករាយបំផុតដែរសម្រាប់ សម្តេចតេជោ ហ៊ុន សែន ក៏ដូចជាសម្រាប់ពលរដ្ឋកម្ពុជាទាំងមូលដែលកំពុងរង់ចាំមើលថា តើនៅម៉ោងនេះ នៅមានមនុស្សរស់រានមានជីវិតដែរទេ ព្រោះគ្រប់គ្នាអស់សង្ឃឹមហើយថាគ្មានអ្នករស់ទេ ។

សម្តេចតេជោ ហ៊ុន សែន សប្បាយរីករាយឥតឧបមារ ហើយក៏បានអញ្ជើញរួសរាន់ដើរទៅ រង់ចាំទទួលជនរងគ្រោះដែលនៅមានជីវិតទាំង២នាក់នៅឯរថយន្តសង្រ្គោះបន្ទាន់ដែលកំពុងរង់ចាំដឹកពួកគេទៅមន្ទីរពេទ្យ។

ជីវិតមនុស្សពិតជាថ្លៃណាស់ សម្តេចតេជោ មានអារម្មណ៍ក្តុកក្តួលក្រៃលែងជាមួយកែវភ្នែក រលីងរលោងនៅពេលដែលបានឃើញស្ថានភាពនឹងមុខបែបនេះ។ ក្រោយពីជនរងគ្រោះទាំង២បានបញ្ជូនមកកាន់រថយន្ត សង្រ្គោះបន្ទាន់ សម្តេចតេជោ បានអញ្ជើញចូលទៅជួបពួកគេនៅក្នុងរថយន្ត ដោយបានស្ទាបច្របាច់ដៃ និងបានជូត សម្អាតខ្លួនជនរងគ្រោះដោយកន្សែងត្រជាក់ ហើយបានផ្តល់កម្លាំងចិត្តដល់អ្នកទាំងពីរ ជាមួយក្តីស្រឡាញ់ប្រកបដោយព្រហ្មវិហារធម៍ដ៏ខ្ពង់ខ្ពស់បំផុតមិនអាចកាត់ថ្លៃបានឡើយ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya