ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើឲ្យរាស្ត្ររស់បានដោយរបៀបណា បើប្រើសុទ្ធតែឈ្មោះអភិបាលខេត្ត ដេញរាស្ត្របែបនេះ?​  ||     ជ្រូកនាំចូលពីស្រុកយួនតាមច្រករបៀងលោក ថៃ លី ​មេពេទ្យសត្វ​ខេត្តតាកែវនិងលោកញឹប​ស្រ៊ន ប្រធានមន្ទី​រកសិកម្ម​ខេត្តមិនខ្វល់ពីបទបញ្ជារបស់អភិបាលខេត្ត​  ||     រឿងអាស្រូវ​របស់លោក ចេ​វ ហាក់ និង​លោក សែម សុគន្ធា ​ ត្រូវបាន​បើក​កកាយ​?​  ||     បែកធ្លាយទៀតហើយ លោក យូ ហេង ចាប់ផ្ដើម​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត?​  ||     បែកធ្លាយ លោកសេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុតិធម៍ ត្រូវបានរងការចោទប្រកាន់ពីសំណាក់ ជនជាតិដើមភាគតិចព្នង រស់នៅភូមិពូរាំងឃុំសែនមនោរម្យ ស្រុកអូររាំង នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់ នៅតាកែវ

បណ្ដាលឲ្យស្លាប់ និងរបួសធ្ងន់ នៅតាកែវ

តាកែវ: កាលពី ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០១៩  ករណីគ្រោះថ្នាក់ចរាចរណ៍ ស្ថិតត្រង់ចំណុច ភូមិវាយឈ្នះ ឃុំរវៀង ស្រុកសំណង ខេត្តតាកែវ ចន្លោះគីឡូម៉ែត្រលេខ៥១-៥២ រវាងរថយន្ត និងម៉ូតូ។

អ្នកបើកបរឈ្មោះ ឆាន វី ភេទប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិកកោះ ឃុំកកោះ ស្រុកទ្រាំង ខេត្តតាកែវ ជិះម៉ូតូម៉ាកសង់សេ១២៥ ពណ៌ខ្មៅ របួសធ្ងន់ អ្នករួមដំណើរឈ្មោះ វ័ន្ត មានទីលំនៅភូមិឃុំជាមួយគ្នាស្លាប់នៅកន្លែងកើតហេតុ។
រថយន្តម៉ាក ហ៊ីយ៉ានដាយ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 3A-6510 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ក្រោយពេលកើតហេតុរត់គេចខ្លួនបាត់។

សមត្ថកិច្ច ចុះវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ចំណែកអ្នករងរបួស ត្រូវបានរថយន្តសាមុយដឹកទៅសង្រ្គោះនៅមន្ទីរពេទ្យ រីឯអ្នកស្លាប់ ត្រូវបានប្រគល់ជូនក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya