ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||     មន្ត្រី​ប៉េអឹម​ខេត្តកំពង់ឆ្នាំង ​២រូប ប្រជាពលរដ្ឋ​ប្តឹងទៅ​អង្គភាព​ប្រ​ឆាំ​អ​អំពើពុករលួយ (ACU) និង​ទៅ​តុលាការ​ពីបទ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​ជំរិត​ទារប្រាក់​ចំនួន ៥.០០០​ដុល្លារ​  ||   

» ព័ត៌មានជាតិ » តើកាត់តមែនឬ? អាជ្ញាធរនិង​មន្ដ្រី​សង្ឃ​ថា ​ជា​រូបភាព​កាត់ត ​របស់​ជនខិលខូច មានបំណង​បង្ខូច​កេរ្តិ៍ឈ្មោះ​ នៅភ្នំពេញ

តើកាត់តមែនឬ? អាជ្ញាធរនិង​មន្ដ្រី​សង្ឃ​ថា ​ជា​រូបភាព​កាត់ត ​របស់​ជនខិលខូច មានបំណង​បង្ខូច​កេរ្តិ៍ឈ្មោះ​ នៅភ្នំពេញ

​ភ្នំពេញ ៖  ​នៅ​​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០១៩  ក្រោយពី​មាន​រូបថត​ជា​ច្រើន​សន្លឹក​របស់​ព្រះចៅអធិការ​វត្ត​ពោធិ៍ចិនតុង ដេក​ឱប​ស្រី​ស្នេហ៍​យ៉ាង​មាន​សេចក្តីសុខ ត្រូវ​គេ​បង្ហោះ​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ធ្វើឲ្យ​មហាជន​រិះគន់​ជាខ្លាំង​នោះ អាជ្ញាធរ និង​មន្ដ្រី​សង្ឃ​បាន​បើក​ការប្រជុំ​បន្ទាន់​មួយ តែ​យ៉ាងណា សាម៉ីខ្លួន​ទាំង​២ និង​មន្ត្រី​សង្ឃ​បាន​អះអាងថា ជា​រូបភាព​កាត់ត​របស់​ជនខិលខូច មានបំណង​បង្ខូច​កេរ្តិ៍ឈ្មោះ​តែប៉ុណ្ណោះ​។​

 

ព្រះ​ធម្ម​បញ្ញា​មុនី សែម សុភា ជា​អនុគណ​ខណ្ឌ​ពោធិ៍​សែន​ជ័យ មាន​សង្ឃដីកា​ថា ការបើក​កិច្ចប្រជុំ​នេះ ធ្វើឡើង ក្រោយពី​មាន​រូប​ភាពមិនប្រក្រតីរបស់ភិក្ខុ វ៉ាន វ​ន្នី ព្រះចៅអធិការ​វត្ត​ពោធិ​សត្ថា​រាម ហៅ​ពោធិ៍ចិនតុង និង​នារី​ម្នាក់ ត្រូវបាន​គេ​បង្ហោះ​នៅលើ​ហ្វេ​សប៊ុក​។​ ​ភិក្ខុ វ៉ាន វ​ន្នី បាន​បដិសេធថា រូបភាព​ដែល​បាន​បង្ហោះ​តាម​ហ្វេ​សប៊ុក​នេះ មិនមែន​ជា​រូប​ពិត​ទេ គឺ​ត្រូវបាន​ជនខិលខូច​កាត់ត ដើម្បី​បង្អួច​កិត្តិយស​របស់​ព្រះអង្គ និង​តម្លៃ​ព្រះពុទ្ធសាសនា​។​

​ចំណែកកញ្ញា លប ធីតា ជា​ម្ចាស់​រូប​ដែល​ត្រូវបាន​គេ​បង្ហោះ​លើ​ហ្វេ​សប៊ុក និង​រង​ការចោទប្រកាន់​ថា ជា​ស្រី​ស្នេហ៍​របស់ភិក្ខុ វ៉ាន វ​ន្នី បាន​អះអាង​ថា នាង​ពុំ​មាន​ទំនាក់ទំនងអ្វី​ជាមួយ​សង្ឃ​វ៉ាន វ​ន្នី ទេ ហើយ​រូបថត​ទាំងនោះ គឺ​អ្នក​ដែល​បង្ហោះ​នោះ មាន​ចេតនា​បរិហារកេរ្តិ៍​បង្អួច​កិត្តិយស​នាង និង​ក្រុមគ្រួសារ​។​

ព្រះ​វិស្ព្វានុញាណ ផល ស្នា មាន​សង្ឃដីកា​ថា ជុំវិញ​ការលើកឡើង​របស់​សាមីខ្លួន​ទាំង​ពីរ​ខាងលើនេះ គឺ​បញ្ជាក់ថា រូបថត​ដែល​បង្ហោះ​នៅលើ​ហ្វេ​សប៊ុក​មិនមែន​ជា​ការពិតទេ គឺ​មាន​ជន ឬ​ក្រុម​ណាមួយមាន​ចេតនា​បង្ហោះ ដើម្បី​បំផ្លិចបំផ្លាញ​តម្លៃ​ព្រះពុទ្ធសាសនា​តែប៉ុណ្ណោះ​។​

​ចំណែក​លោក ប្រាក់ ពិន ប្រធានការិយាល័យ​ធម្មការ និង​សាសនា​ខណ្ឌ​ពោធិ៍​សែន​ជ័យ ក៏​ជឿថា រូបថត​ដែល​គេ​បង្ហោះ​នៅលើ​ហ្វេ​សប៊ុក​នេះ ជា​រូបភាព​កាត់ត​ដែរ​។​  ព្រះ​ធម្ម​បញ្ញា​មុនី ព្រះ​អនុគណ​ស្តីទី បាន​អំពាវនាវ​សូម​ឲ្យ​ព្រះ​មន្ត្រី​សង្ឃ​ខណ្ឌ ជួយ​ផ្សព្វផ្សាយ​ដល់​ព្រះសង្ឃ​ទាំងអស់ ឲ្យមាន​ការប្រុងប្រយ័ត្ន ចំពោះ​ការលេង​លើ​បណ្តាញ​សង្គម​ហ្វេ​សប៊ុក ដែល​អាច​ធ្វើឲ្យប៉ះពាល់​ដល់​គុណ​តម្លៃ​ព្រះសង្ឃ​ខ្មែរ​ទាំងអស់ ជាពិសេស​ព្រះពុទ្ធ សាសនា​ជា​សាសនា​របស់​រដ្ឋ ស្រប​តាម​ការដឹកនាំរ​បស់​រាជរដ្ឋាភិបាល​។​

​ ទាំង​សាមីខ្លួន​​រូបថត​ទាំង​២ មន្ត្រី​សង្ឃ​សុទ្ធតែ​បាន​អះអាងថា រូបថត​របស់ ភិក្ខុ វ៉ាន វ​ន្នី ដេក​ឱប​កញ្ញា លប ធីតា ដែល​គេ​បង្ហោះ​នៅលើ​ហ្វេ​សប៊ុក​នោះ សុទ្ធ​ជា​រូបភាព​កាត់ត គ្មាន​ការ​ពិត​ឡើយ​៕​

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya