ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើឲ្យរាស្ត្ររស់បានដោយរបៀបណា បើប្រើសុទ្ធតែឈ្មោះអភិបាលខេត្ត ដេញរាស្ត្របែបនេះ?​  ||     ជ្រូកនាំចូលពីស្រុកយួនតាមច្រករបៀងលោក ថៃ លី ​មេពេទ្យសត្វ​ខេត្តតាកែវនិងលោកញឹប​ស្រ៊ន ប្រធានមន្ទី​រកសិកម្ម​ខេត្តមិនខ្វល់ពីបទបញ្ជារបស់អភិបាលខេត្ត​  ||     រឿងអាស្រូវ​របស់លោក ចេ​វ ហាក់ និង​លោក សែម សុគន្ធា ​ ត្រូវបាន​បើក​កកាយ​?​  ||     បែកធ្លាយទៀតហើយ លោក យូ ហេង ចាប់ផ្ដើម​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត?​  ||     បែកធ្លាយ លោកសេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុតិធម៍ ត្រូវបានរងការចោទប្រកាន់ពីសំណាក់ ជនជាតិដើមភាគតិចព្នង រស់នៅភូមិពូរាំងឃុំសែនមនោរម្យ ស្រុកអូររាំង នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » រថយន្តបុកពេញទំហឹង បណ្ដាលឲ្យស្លាប់ នៅកណ្ដាល

រថយន្តបុកពេញទំហឹង បណ្ដាលឲ្យស្លាប់ នៅកណ្ដាល

កណ្ដាល: នៅវេលាម៉ោង ៦ព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ស្រ្ដីម្នាក់ខណ: កំពុងជិះ កង់តាមដងផ្លូវ ត្រូវបានរថយន្ដមួយគ្រឿង បើករេចង្កូតមកឆ្វេង បុកពេញមួយទំហឹង បណ្ដាលឲ្យស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ លើកំណាត់ផ្លូវជាតិលេខ១១០ ចំណុចផ្លូវកោង ស្ថិតនៅក្នុងភូមិ ក្បាលដំរីលើ ឃុំកំពង់កុង ស្រុកកោះធំ ខេត្តកណ្តាល។

ស្រ្ដីរងគ្រោះឈ្មោះ គង លឹមអូន ភេទស្រី អាយុ ៦៤ឆ្នាំ មុខរបរកសិករ (ស្លាប់) មានទីលំនៅភូមិក្បាលដំរីក្រោម ឃុំកំពង់កុង ស្រុកកោះធំ។ ចំណែករថយន្ដម៉ាកតូយ៉ូតា ហាយឡែនឌ័រ ពណ៌ ក្រហម ពាក់ស្លាកលេខ សៀមរាប 1B-2869 បើកបរដោយឈ្មោះ ហេង គឹមហ៊ ភេទប្រុស អាយុ ៣៣ឆ្នាំ ទីលំនៅភូមិពោធិ៍កណ្ដាល ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

នៅមុនពេលកើតហេតុ សាក្សីបានឃើញស្រ្ដីរងគ្រោះខាងលើ ជិះកង់តាមបណ្ដោយផ្លូវ ក្នុងទិសដៅពីត្បូងទៅជើង លុះមកដល់ចំណុចផ្លូវកោង ស្រាប់តែមានរថយន្ដមួយគ្រឿងម៉ាក ហាយឡែនឌ័រ បើកក្នុងទិសដៅពីជើងទៅត្បូង (ច្រាស់ទិសគ្នា) បានរេចង្កូតមកឆ្វេង បុកស្រ្ដីរងគ្រោះពេញមួយទំហឹង បណ្ដាលឲ្យស្លាប់បាត់បង់ជីវិតភ្លាមៗនៅកន្លែងកើតហេតុ។  សមត្ថកិច្ចជំនាញចរាចរណ៍ស្រុក បានចុះអន្ដរាគមន៍ ឃាត់ខ្លួនអ្នកបើកបរ និងរថយន្ត រួចពិនិត្យវាស់វែងកសាងសំណុំរឿង បញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុក ចាត់ការតាមនីតិវិធីច្បាប់  ៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya