ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||     មន្ត្រី​ប៉េអឹម​ខេត្តកំពង់ឆ្នាំង ​២រូប ប្រជាពលរដ្ឋ​ប្តឹងទៅ​អង្គភាព​ប្រ​ឆាំ​អ​អំពើពុករលួយ (ACU) និង​ទៅ​តុលាការ​ពីបទ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​ជំរិត​ទារប្រាក់​ចំនួន ៥.០០០​ដុល្លារ​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យបុរសជាអ្នកបើកបរម៉ូតូ រងរបួសធ្ងន់ នៅកណ្តាល

គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យបុរសជាអ្នកបើកបរម៉ូតូ រងរបួសធ្ងន់ នៅកណ្តាល

ខេត្តកណ្ដាលៈ  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើង នៅ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ លើកំណាត់ផ្លូវជាតិលេខ៦ ចន្លោះគីឡូមែត​លេខ​២៤_២៥  ស្ថិតក្នុងភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។

ជនរងគ្រោះរងរបួសធ្ងន់ពុំទាន់ស្គាល់អត្ដសញ្ញាណ បើកបរម៉ូតូម៉ាក M.D ពណ៌ក្រហម  គ្មានស្លាកលេខ ។ ចំណែករថយន្ដពុំស្គាល់ម៉ាក បើកបរដោយជនមិនស្គាល់អត្ដសញ្ញាណ (បើករត់គេចខ្លួន) ។

នៅមុនពេលកើតហេតុ សាក្សីបានឃើញរថយន្ដមួយគ្រឿងពុំស្គាល់ម៉ាក ធ្វើដំណើរតាមបណ្ដោយផ្លូវជាតិលេខ៦ ក្នុងទិសដៅពីត្បូងទៅជើង លុះបើកមកដល់ចំណុចកើតហេតុ ក៏ឈប់លើទ្រូងផ្លូវ ស្របពេលជាមួយគ្នានោះ ក៏មានម៉ូតូមួយគ្រឿង ម៉ាក M.D ពណ៌ក្រហម អ្នកបើកបរពុំស្គាល់អត្តសញ្ញាណ  ធ្វើដំណើរពីត្បូងទៅជើងស្របទិសគ្នា ឈប់មិនទាន់បានបុករថយន្តពេញមួយទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកជិះម៉ូតូសន្លប់ស្ដូករងរបួសធ្ងន់ រីឯរថយន្ដបានបើករត់គេចខ្លួនបាត់ស្រមោល ។

សមត្ថកិច្ចនគរបាលជំនាញ បានចុះទៅដល់កន្លែងកើតហេតុ រួចហៅ​រថយន្ដសាមុយ ដឹកជនរងគ្រោះបញ្ចូនទៅព្យាបាលនៅពេទ្យកាល់ម៉ែត្រ រាជធានីភ្នំពេញ ។ ចំណែកម៉ូតូ​ជន​រងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើការវាស់វែង កសាងសំណុំរឿង យកទៅរក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុក ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya