ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើឲ្យរាស្ត្ររស់បានដោយរបៀបណា បើប្រើសុទ្ធតែឈ្មោះអភិបាលខេត្ត ដេញរាស្ត្របែបនេះ?​  ||     ជ្រូកនាំចូលពីស្រុកយួនតាមច្រករបៀងលោក ថៃ លី ​មេពេទ្យសត្វ​ខេត្តតាកែវនិងលោកញឹប​ស្រ៊ន ប្រធានមន្ទី​រកសិកម្ម​ខេត្តមិនខ្វល់ពីបទបញ្ជារបស់អភិបាលខេត្ត​  ||     រឿងអាស្រូវ​របស់លោក ចេ​វ ហាក់ និង​លោក សែម សុគន្ធា ​ ត្រូវបាន​បើក​កកាយ​?​  ||     បែកធ្លាយទៀតហើយ លោក យូ ហេង ចាប់ផ្ដើម​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត?​  ||     បែកធ្លាយ លោកសេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុតិធម៍ ត្រូវបានរងការចោទប្រកាន់ពីសំណាក់ ជនជាតិដើមភាគតិចព្នង រស់នៅភូមិពូរាំងឃុំសែនមនោរម្យ ស្រុកអូររាំង នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » ស្រីប្រុស៣នាក់ រវល់តែលេងទូរស័ព្ទ បើកឡានភ្លេចមើលផ្លូវ រេចង្កូតបុកបង្គោលភ្លើង បណ្តាលឲ្យក្រឡាប់ផ្ងារជើង នៅភ្នំពេញ

ស្រីប្រុស៣នាក់ រវល់តែលេងទូរស័ព្ទ បើកឡានភ្លេចមើលផ្លូវ រេចង្កូតបុកបង្គោលភ្លើង បណ្តាលឲ្យក្រឡាប់ផ្ងារជើង នៅភ្នំពេញ

ភ្នំពេញៈ  កាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវលេខR6 កែងផ្លូវលេខP6 ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

នៅមុនកើតហេតុ គេឃើញរថយន្តមួយគ្រឿង ម៉ាកតូយូតា រ៉េហ្វ័ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ២AH-៣០៥៩ យុវជនវ័យ២០ឆ្នាំជាងម្នាក់ រួមនិងមិត្តភក្តិស្រី២នាក់ទៀត ធ្វើដំណើរតាមបណ្តោយលេខR6 ទិសដៅពីត្បូងទៅជើង ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុ ប្រជាពលរដ្ឋសង្ស័យថា រវល់តែលេងទូរស័ព្ទ មិនគោរពច្បាប់ចរាចរណ៍ផង ក៏រេចង្កូតមកខាងស្តាំដៃ ជ្រុលទៅបុកបង្គោលភ្លើង បំភ្លឺផ្លូវពេញទំហឹង បណ្ដាលឲ្យរថយន្តក្រឡាប់ផ្ងារជើង និងរៀចបង្គោលភ្លើង រលើងគល់ផងដែរ។

សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់កន្លែងកើតហេតុ និងបានសម្របសម្រួលភាគីទាំងសង   ខាង ដោយភាគីក្រុមហ៊ុនឯកជនបឹងកក់ បានទារថ្លៃខូចខាតបង្គោលភ្លើង ចំនួន២០០០ដុល្លារ តែខាងរថយន្តគ្មានលិទ្ធភាពសង ទើបសមត្ថកិច្ចជំនាញវាស់វែងស្ទួចយក រថយន្តបង្កទៅ រក្សាទុកនូវការិយាល័យចរាចរណ៍ផ្លូវគោក រងចាំដោះស្រាយនាពេលក្រោយ ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya