ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||     មន្ត្រី​ប៉េអឹម​ខេត្តកំពង់ឆ្នាំង ​២រូប ប្រជាពលរដ្ឋ​ប្តឹងទៅ​អង្គភាព​ប្រ​ឆាំ​អ​អំពើពុករលួយ (ACU) និង​ទៅ​តុលាការ​ពីបទ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​ជំរិត​ទារប្រាក់​ចំនួន ៥.០០០​ដុល្លារ​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យម្នាក់ សង្ស័យមានទំនាស់ជាមួយប្រពន្ធខ្លួនឯង យកបង្វិចមកនៅផ្ទះម្ដាយបង្កើត ខណៈម្ដាយសួរនាំ បែរជាខឹងស្ទុះទៅយកកាំបិតខ្វេវ កាប់បំផ្លាញទ្រព្យសម្បត្ដិក្នុងផ្ទះ របស់ម្ដាយខ្លួនឯង នៅកណ្តាល

ជនសង្ស័យម្នាក់ សង្ស័យមានទំនាស់ជាមួយប្រពន្ធខ្លួនឯង យកបង្វិចមកនៅផ្ទះម្ដាយបង្កើត ខណៈម្ដាយសួរនាំ បែរជាខឹងស្ទុះទៅយកកាំបិតខ្វេវ កាប់បំផ្លាញទ្រព្យសម្បត្ដិក្នុងផ្ទះ របស់ម្ដាយខ្លួនឯង នៅកណ្តាល

ខេត្តកណ្ដាល៖  នៅ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។

 

ជនសង្ស័យឈ្មោះ វិន ទិត្យ ហៅបាន ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ រីឯស្រ្ដីរងគ្រោះ  ឈ្មោះ ឃិន សុខថេន ភេទស្រី អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ ។ ជនសង្ស័យនិងស្រ្ដីរងគ្រោះត្រូវជាម្ដាយកូននឹងគ្នា មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល ។ ចំណែកឯវត្ថុតាងចាប់យកបានមានពូថៅដងឈើចំនួន១ រីឯទ្រព្យសម្បត្ដិខូចខាតមាន៖ បែកកញ្ចក់ទ្វារផ្ទះ១ផ្ទាំង ,បែកកញ្ចក់បង្អួច១ផ្ទាំង ,ធុងទឹកកកចំនួន១ ,បែកកញ្ចក់ និងក្បាំងម៉ូតូ១គ្រឿង ។

 

កន្លងមកជនសង្ស័យធ្លាប់បំផ្លិចបំផ្លាញទ្រព្យសម្បត្តិរបស់ម្ដាយខ្លួនឯងច្រើនលើកច្រើនសារ មកហើយ ហើយជនសង្ស័យត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ព្រែកអញ្ចាញធ្លាប់ហៅទៅអប់រំ ណែនាំផងដែរ។ លុះមកដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រមាណ១៦ ជនសង្ស័យបានយកបង្វិចខោអាវពីផ្ទះប្រពន្ធ ទៅទុកនៅផ្ទះម្ដាយជាស្រ្ដីរងគ្រោះ ដោយមានងឿងឆ្លល់ក៏ធ្វើការសួរនាំ ភ្លាមនោះបែជាជនសង្ស័យជាកូនខឹង រួចនិយាយថា ម៉េចផ្ទះហ្នឹង អញនៅអត់បាន អាណាខ្លាំង អញកាប់ឲ្យខ្ទេច ភ្លាមនោះក៍ស្ទុះទៅយកកាំបិត ខ្វែវមកកាប់ម៉ូតូ របស់ជនរងគ្រោះជាម្ដាយ បណ្តាលឲ្យបែកក្បាំង និងផ្នែកខាងក្រោយ រួចយកកូនពូថៅដៃ ទៅវាយបំបែក ទ្វារ បង្អួចផ្ទះបែកខ្ទេចអស់ថែមទៀត ដោយម្ដាយទ្រាំពុំបាននូវទង្វើរបស់កូន ក៏ទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្ដិ៍នគរបាលព្រែក អញ្ចាញដើម្បីចាត់ការតាមច្បាប់  ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya