ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី! សៀ ម៉ុ​ន ខ្លាំងមែន មិន​ត្រឹម​ទិញ​ព្រៃ​ក្រៅ​តំបន់ទេ មាន​ប្រមូល​​ឈើ​ប្រណីត​រាប់​សិប​តោន​ចូល​​ទៀត​  ||     លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||   

» ព័ត៌មានជាតិ » បុរស​ម្នាក់​ក្រ​ពេក អត់លុយ​ទិញ​ម្ហូប​ឆក់​ត្រី​ឆក់​ខ្លួនឯង​ស្លាប់​ ​

បុរស​ម្នាក់​ក្រ​ពេក អត់លុយ​ទិញ​ម្ហូប​ឆក់​ត្រី​ឆក់​ខ្លួនឯង​ស្លាប់​ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​៦​និង​១០​នាទី​ល្ងាច ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៤ ស្ថិតនៅ​ក្នុងភូមិ​ថ្មគោល​១ សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​
​បុរស​ម្នាក់​រក​ព្រឹក​ខ្លះ​ល្ងាច​ដើរ​រើស​អេតចាយ​ដើម្បី​ចិញ្ចឹម​ជីវភាព គ្រួសារ​អត់លុយ​ទិញ​ម្ហូប​សម្រាប់​ឱ្យ​ប្រពន្ធ​កូន​ហូប​បាន​ត​ខ្សែភ្លើង ឆក់​ត្រី​ក្នុង​ត្រញំង​ក្បែរ​ផ្ទះ​ក៏​ឆក់​ខ្លួនឯង​ស្លាប់​បន្សល់ទុក​នូវ កូន​២​ខួប​និង​កូន​នៅក្នុង​ផ្ទៃ​មួយខែ​គួរឱ្យ​អាណោចអាធ័ម ។​
នៅ​មុនពេល​កើតហេតុ​បុរស​ក្រីក្រ​ម្នាក់នេះ​ខិតខំ​ដើរ​រើស​អេតចាយ ដើម្បី​យកទៅលក់​ចិញ្ចឹមជីវិត​ក្រុមគ្រួសារ​ដែល​រស់នៅក្នុង​ត្រកូល កម្សត់​ទុរគត​បានដាក់​ដាំបាយ រួច​ខ្វះ​ម្ហូប​ក៏បាន​សម្រេចចិត្ដត​ខ្សែភ្លើង​ចេញពីផ្ទះ​ជួល​ដើម្បី​ឆក់ ត្រី​នៅ​ត្រញំង​ដែល នៅក្បែរ​ផ្ទះ​នោះ លុះ​ពេលដែល​ឆក់​បាន​ត្រី​១-២​ក៏​ឆក់​បន្ដទៀត ស្រាប់តែ​ប៉ះចំ​ខ្សែភ្លើង​ដែល​ឆ្លង​ចរន្ដ​បាន​ឆក់​ខ្លួនឯង​ស្លាប់​ភ្លាមៗ នៅនឹងកន្លែង​កើតហេតុ ក្រោយពី​កើតហេតុ​ក្រុមគ្រួសារ​និង​អ្នកជិតខាង​ដែល​រស់នៅ​ជិតគ្នា​នោះ​ខំ យកមក​ធ្វើ​ចលនា​និង​ហៅ​រថយន្ដ​សង្គ្រោះ​ដឹក​ជនរងគ្រោះ​ទៅ​សង្គ្រោះ តែ​សំណាងអាក្រក់​បុរស​កម្សត់​ទុរគត​នេះ​បាន​ស្លាប់​បាន​ទៅហើយ ។​
​សាច់ញាតិ បងប្អូន​ជនរងគ្រោះ​សូម​អំពាវនាវ​ដល់​មហា​ជន​មេ​ត្កា​ជួយឧបត្ថម្ភ​ដល់ សាកសព​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ដោយសារ​ខ្សែភ្លើង​ឆក់​នេះ​ផង ដោយសារ​ក្រុមគ្រួសារ​សព​ជនរងគ្រោះ​នេះ​ក្រីក្រ​ពេក​មិនមាន​លទ្ធភាព ធ្វើបុណ្យ​ឱ្យ​សព ៕  

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya