ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» ព័ត៌មានជាតិ » ម៉ូតូ​បុក​ឡាន ចត​ចោល រង​ការខូចខាត ង​សងខាង ​

ម៉ូតូ​បុក​ឡាន ចត​ចោល រង​ការខូចខាត ង​សងខាង ​

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​២៣​និង​០០​នាទី យប់​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៤ យុវជន​ម្នាក់​ស្រ​វឹ​ស្រា បើក​ម៉ូតូ​វីវ៉ា ទៅបុក​រថយន្ត​ស៊េរី​ទំនើប​មួយគ្រឿង ដែល​ម្ចាស់​រថយន្ត ចត​ចោល​នៅជាប់​នឹង​របង​ភោជនីយដ្ឋាន មួយ កន្លែង ក្បែរផ្លូវ​ចូល​ស្ពាន​កោះ​ពេជ្រ បណ្តាល​ឲ្យ​បាក់​កញ្ចក់​រថយន្ត​ខាងឆ្វេង ស្ថិត នៅ​ចំណុច​ជិត​ស្ពាន​ហង្ស ច្រកចូល​កោះ​ពេជ្រ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន​។      ដំបូង​ឡើយ​មាន​យុវជន​ម្នាក់​ជិះ ម៉ូតូ​មួយ គ្រឿង ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កំពង់ចាម 1A-4607 ក្នុងទិសដៅ​ពិ​កើ​តទៅ​លិច លុះ​មកដល់ ចំណុចកើតហេតុ​ខាងលើ ម៉ូតូ​បាន​រេ​ចង្កូត ទៅបុក​រថយន្ត​មួយគ្រឿង​ម៉ាក ពណ៌​ទឹកប្រាក់ ពាក់ ស្លាក​លេខ ភ្នំពេញ 2V-8502 ដែល​ម្ចាស់​ចត​ចោល នៅក្បែរ​របង​ភោជនីយដ្ឋាន​មួយកន្លែង នៅក្បែរ​កន្លែងកើតហេតុ ហើយ​ម្ចាស់​រថយន្ត បាន​ចូល ទៅ​បរិភោគ​អាហារ បណ្តាល​ឲ្យ​គូទ និង​ទ្វារ​រថយន្ត​ខាងក្រោយ​ខូចខាត និង​បាក់​កញ្ចក់​ខាងឆ្វេង ចំណែកឯ​ភាគី​ខាង​ម៉ូតូ បាន​ដួល​បោក​ផ្ទប់​ទៅនឹង ថ្នល់​រង​ការខូចខាត បន្តដំណើរ​ទៅមុខ​លែងរួច តែ​សំណាងល្អ មិន​បណ្តាល​ឲ្យ មាន​មនុ​ស្សណា​ម្នាក់​រងរបួស​ឡើយ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya