ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» ព័ត៌មានជាតិ » ជិះ​ម៉ូតូ​បុក​ម៉ូតូ​ឆ្លងផ្លូវ រងរបួស​បាក់ជើង​ម្ខាង​ ​

ជិះ​ម៉ូតូ​បុក​ម៉ូតូ​ឆ្លងផ្លូវ រងរបួស​បាក់ជើង​ម្ខាង​ ​

ភ្នំពេញ  ៖ ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១២ ថ្ងៃត្រង់ ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៤ ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ក្នុងភូមិ​ព្រៃ​ព្រីង​ខាងត្បូង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​យុវជន​ម្នាក់​បើក​ម៉ូតូ​លឿន​ដូច​ហោះ បាន​ជ្រុល​ទៅបុក​ម៉ូតូ​មួយគ្រឿង​ទៀត​កំពុងបើក​ឆ្លងផ្លូវ​ពេញទំហឹង បណ្តាលអោយ​ដួល​របួស​បាក់ ជើង​ខាងឆ្វេង ត្រូវ​រថយន្ត​ស​ង្រោះ​ដឹក​ជនរងគ្រោះ​ទៅ​ព្យាបាល​នៅ​មន្ទី​ពេទ្យ​ព្រះ កុស​មៈ ។ សមត្ថ កិច្ច​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​ត្រូវបាន​គេ​ស្គាល់ឈ្មោះ ហ៊ុន ស៊ីនួន ភេទ​ប្រុស អាយុ​១៨​ឆ្នាំ ស្នាក់នៅ​ភូមិ​ក្រាំង​ដូនតី សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជិះ​ម៉ូតូ​ម៉ាក​ហ្វី​ណូ ពណ៌​សលាយ​ផ្កាឈូក ពាក់​ស្លាក​លេខ​ភ្នំពេញ 1BR-6131 ។ ដោយឡែក ម្ចាស់​ម៉ូតូ​បង្កហេតុ​ឈ្មោះ គីម ហេង ភេទ​ប្រុស អាយុ​២៧​ឆ្នាំ មុខ​របប​កម្មករ​រោងចក្រ ស្នាក់នៅ​ភូមិ​ជ្រៃ​កោង សង្កាត់​ចោមចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ រាជធានី​ភ្នំពេញ ជិះ​ម៉ូតូ​ម៉ាកវីវ៉ា ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​ភ្នំពេញ 1AB-1662 ។​
នៅ​មុនពេល​កើតហេតុ ម៉ូតូ​ជនរងគ្រោះ​ជិះ​ម្នាក់ឯង​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​យ៉ាង​លឿន​តាម បណ្តោយ​ផ្លូវជាតិ​លេខ​៣ ស្រាប់តែ​ម៉ូតូ​បង្កហេតុ​បើក​ក្នុងទិសដៅ​បញ្ច្រាសទិស​គ្នា រួច​ឆ្លងផ្លូវ​ពី​លិចទៅ​កើត ក៏ត្រូវ​ម៉ូតូ​ជនរងគ្រោះ​បុក​ចំ​ពីមុខ​ពេញទំហឹង បណ្តាលអោយ​ជនរងគ្រោះ​ដួល​បាក់ជើង​ខាងឆ្វេង និង​ម៉ូតូ​ខូចខាត​ធ្ងន់ធ្ងរ  រីឯ​ភាគី​ខាង​ម៉ូតូ​ជនបង្ក​ហេតុ​មិន​រងរបួស​អ្វី​នោះទេ ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya