បន្ទាយមានជ័យ៖កម្លាំងនគរបាល ស្រុកភ្នំស្រុក នៃស្នងការដ្ឋាន ខេត្តបន្ទាយមានជ័យ បានចុះ ធ្វើការ ផ្សព្វផ្សាយគោលនយោបាយ ភូមិឃុំមានសុវត្តិភាព និងបានណែនាំពីការត្រៀមបង្ការអគ្គីភ័យ ស្របពេលរដូវប្រាំងឈាន ចូលមក។
លោកឧត្តមេសនីយ៍ត្រី ខេង ស៊ុម ស្នងការនគរបាលខេត្ត បន្ទាយមានជ័យ មានប្រសាសន៍ថា នៅក្នុងស្រុកភ្នំស្រុក ទាំងមូល កាលពីម្សិលមិញនេះ ស្ទើរគ្រប់ភូមិ និងឃុំ សមត្ថកិច្ចបានចុះធ្វើការផ្សព្វផ្សាយ ដោយមានប្រជាពលរដ្ឋ ជាច្រើនរយនាក់ ត្រូវសមត្ថកិច្ច ធ្វើការចែកនូវអត្តសញ្ញាប័ណ្ណ ដោយមិនយកប្រាក់ឡើយ។
លោកស្នងការបន្តទៀតថា ក្រៅតែពីកម្មវិធី ផ្សព្វផ្សាយ គោលនយោបាយភូមិឃុំ មានសុវត្ថិភាព និងចែក អត្តសញ្ញាណ្ណប័ណ្ណ ជូនពលរដ្ឋ ដោយមិនយកប្រាក់ នៅក្នុងអធិការដ្ឋាន ស្រុក ក៏មានពលរដ្ឋចំនួនរាប់រយនាក់ទៀត បានចូលរួបស្តាប់ ការអប់រំ របស់សមត្ថកិច្ច ដែលចុះផ្សព្វផ្សាយអំពីការ ត្រៀមបង្ការអគ្គីភ័យ ផងដែរ៕ ដោយខៀវ បូរី
» Breaking News, ព័ត៌មានជាតិ » កម្លាំងនគរបាល ស្រុកភ្នំស្រុក ចុះចែក អត្តសញ្ញាណ្ណប័ណ្ណ ជូនប្រជាពលរដ្ឋ និងផ្សព្វផ្សាយ គោលនយោបាយភូមិឃុំ មានសុវត្ថិភាព