ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើឲ្យរាស្ត្ររស់បានដោយរបៀបណា បើប្រើសុទ្ធតែឈ្មោះអភិបាលខេត្ត ដេញរាស្ត្របែបនេះ?​  ||     ជ្រូកនាំចូលពីស្រុកយួនតាមច្រករបៀងលោក ថៃ លី ​មេពេទ្យសត្វ​ខេត្តតាកែវនិងលោកញឹប​ស្រ៊ន ប្រធានមន្ទី​រកសិកម្ម​ខេត្តមិនខ្វល់ពីបទបញ្ជារបស់អភិបាលខេត្ត​  ||     រឿងអាស្រូវ​របស់លោក ចេ​វ ហាក់ និង​លោក សែម សុគន្ធា ​ ត្រូវបាន​បើក​កកាយ​?​  ||     បែកធ្លាយទៀតហើយ លោក យូ ហេង ចាប់ផ្ដើម​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត?​  ||     បែកធ្លាយ លោកសេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុតិធម៍ ត្រូវបានរងការចោទប្រកាន់ពីសំណាក់ ជនជាតិដើមភាគតិចព្នង រស់នៅភូមិពូរាំងឃុំសែនមនោរម្យ ស្រុកអូររាំង នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រកាសវះកាត់មន្រ្តីណា កាងពីក្រោយបទល្មើសល្បែងស៊ីសង តាមមូលដ្ឋាន នៅភ្នំពេញ

លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ប្រកាសវះកាត់មន្រ្តីណា កាងពីក្រោយបទល្មើសល្បែងស៊ីសង តាមមូលដ្ឋាន នៅភ្នំពេញ

(ភ្នំពេញ)៖  នៅរសៀលថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩   អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ប្រកាសវះកាត់មន្រ្តីណា ដែលកាងពីក្រោយបទល្មើសល្បែងស៊ីសងនៅមូលដ្ឋាន ដើម្បីព្រមានទប់ស្កាត់កុំឲ្យបទល្មើសប្រភេទនេះ នៅរាជធានីភ្នំពេញកើតឡើងតទៅទៀត។

លោក ឃួង ស្រេង បានណែនាំដល់មន្រ្តីក្រោមឱវាទ និងតាមមូលដ្ឋានទំាងអស់ ត្រូវបញ្ឈប់ជាបន្ទាន់ពីការទទួលសំណូករបស់ជនខិលខូចមួយចំនួន ដើម្បីបើកឱកាស ឲ្យមានសកម្មភាពប្រព្រឹត្តល្បែងស៊ីសងខុសច្បាប់ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន បើពុំដូច្នេះទេនឹងត្រូវវះកាត់អស់បុណ្យសក្តិជាមិនខាន។

ការទទួលសំណូកពីជនល្មើសទំាងនោះ គឺជាទង្វើរខុសច្បាប់ដែលមិនអាចលើកលែងឲ្យបាន ឡើយ ហើយអាជ្ញាធរមូលដ្ឋានទំាងអស់ ត្រូវដោះស្រាយបញ្ហាល្បែងស៊ីសងខុសច្បាប់នេះ ឲ្យខាងតែបានដើម្បីធានាសន្តិសុខសណ្តាប់ធ្នាប់នៅក្នុងសង្គម។ លោក ឃួង ស្រេង បានថ្លែងថា «ល្បែងស៊ីសងខុសច្បាប់សណ្តាប់ធ្នាប់សាធារណៈ កុំប៉ះពាល់លុយគេឲ្យសោះ បើប៉ះពាល់លុយគេ ដោះមិនចេញទេ អនុវត្តន៍មិចចេញ។ បើឯងយកលុយគេហើយ អាលូវអាចឹងៗៗ បែបប៉ះពាល់ដល់ការងាររបស់ខ្លួនហើយ ខ្ញុំនឹងតម្រឹមរឿងហ្នឹង បើប៉ះពាល់លុយគេចឹងទៀត ខ្ញុំត្រូវសារ៉េចេញ ចូលអភិក្រមចុងក្រោយ គឺវះកាត់ចេញ»

លោកអភិបាលរាជធានីភ្នំពេញ ក៏បានណែនាំដល់អាជ្ញាធរ ខណ្ឌសង្កាត់ទំាងអស់ត្រូវ ចុះរុះរើស្លាក យីហោ បរទេសដែលខុសច្បាប់ សរសេរខុសពាក្យ ពេជន៍ គ្មានខ្លឹមសារ និងខុសទម្រងបែបជាភាសាជាតិ ត្រូវកាត់ចេញហើយយកមកអប់រំតាមផ្លូវច្បាប់ ដែលការពារតម្លៃវប្បធម៌ជាតិ និងសន្តិសុខសណ្តាប់ធ្នាប់ក្នុងសង្គម។

លោក គឹម ឈុនអ៊ូ ប្រធានក្រុមប្រឹក្សាខណ្ឌបឹងកេងកង បានប្តេជ្ញាពង្រឹងកិច្ចសហការជាមួយ គណៈអភិបាលដើម្បីធានាប្រសិទ្ធភាព ក្នុងការដោះស្រាយបញ្ហាប្រឈមនានានៅក្នុងសង្គម ដូចជាការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ ឲ្យបានល្អមានគុណភាពខ្ពស់ ដោះស្រាយបញ្ហា សណ្តាប់ធ្នាប់សាធារណៈ លុបបំបាត់ល្បែងស៊ីសងគ្រប់ប្រភេទ និងកេ្មងទំនើងជាដើម៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya