ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||   

» Breaking News, ព័ត៌មានជាតិ » មន្ត្រី​យោធា​ម្នាក់ បើក​ច្រករបៀង​ខុសច្បាប់ នាំ​ហ្គាស​ចូលមកប្រទេស​កម្ពុជា តាម​ទំនើងចិត្ត​ ​

មន្ត្រី​យោធា​ម្នាក់ បើក​ច្រករបៀង​ខុសច្បាប់ នាំ​ហ្គាស​ចូលមកប្រទេស​កម្ពុជា តាម​ទំនើងចិត្ត​ ​

បន្ទាយមានជ័យ​៖​ច្រករបៀង​ខុសច្បាប់ មួយកន្លែង​ស្ថិតក្នុង ភូមិ​ទ​ទ្សា​យ​អឺត ឃុំ​ទទួល​ពង្រ ស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ មាន​មន្ត្រី​យោធា​ម្នាក់ បានធ្វើ​សកម្មភាព​លួច នាំ​ហ្គាស​ចូលក្នុង​ស្រុក​ជា​ទ្រង់ទ្រាយ​ធំ ដោយមាន​ការឃុបឃិត​គ្នា ជាមួយ​ក្រុមហ៊ុន​នាំ​ហ្គាស រកស៊ី​យ៉ាង​អនាធិបតេយ្យ​ដោយ​គ្មាន ការទប់ស្កាត់ ពី​មន្ត្រី​ជំនាញ​នោះឡើយ​។​
​ប្រភពព័ត៌មាន​ច្បាស់ការ បាន​ឲ្យ​អោយដឹងថា លោក លឹម យូ​វែង ជា​មន្ត្រី​យោធា កងពល​៥១​ចំណុះ​ឲ្យ​យោធភូមិភាគ​ទី​៥ បាន​ឃុបឃិត​ជាមួយ​ឈ្មួញ រកស៊ី​នាំ​ហ្គាស​គេ​ចព​ន្ឋ​ហើយ​បាន បើក​ច្រក​មួយ គឺជា​ច្រក របៀង ខុស​ខុសច្បាប់ ហើយ​ធ្វើ សកម្មភាព នាំ​ហ្គាស ពី​ប្រទេស​ថៃ ចូលមក​កម្ពុជា ជា​លក្ខណៈ ទ្រង់ទ្រាយ​ធំ បំផុត​។​
​ប្រភព​បន្តថា ក្នុង​មួយថ្ងៃៗ លោក​មន្ត្រី​យោធា ខាងលើ បាន​ដឹកជញ្ជូន ហ្គាស​រាប់រយ​ធុង ចូល​កម្ពុជា យ៉ាង​រលូន ដោយ​គ្មាន​ការត្រួតពិនិត្យ ពី​សមត្ថកិច្ច​ជំនាញ​ឡើយ​។ សូមបញ្ជាក់ថា ការបើក​ច្រករបៀង ដោយ​ខ្លួនឯង​គឺជា​អំពើ​ផ្ទុយ និង​ច្បាប់ ។​
​ច្រក​ដែល ស្របច្បាប់ ក្នុង​ខេត្តបន្ទាយមានជ័យ គឺ​មានតែ​ច្រកទ្វារ អន្តរជាតិ ប៉ោយប៉ែត និង ច្រក តំបន់ ចំនួន​ពីរ​ទៀត​តែប៉ុណ្ណោះ រួមមាន​ច្រក​ម៉ាឡៃ និង​ច្រក បឹង​ត្រកួន ប្រសិន ជាមាន ច្រករបៀង​ផ្សេងៗ​ទៀត បើក​ដំណើរការ គឺជា​ករណី ខុស​និង​ផ្លូវច្បាប់​ទាំង ស្រុង​តែម្តង​។​
ព័ត៌មាន​ដូច​បាន​ជំរាប ជូន​ខាងលើនេះ ទាមទា​ឲ្យ​ថា្នក់​លើ ជា​ពិ​សេ ឯកឧត្តម​គោ​ស៊ុំ​សារឿ​ត អភិបាល ខេត្តបន្ទាយមានជ័យ ត្រូវមាន​វិធានការ ទប់ស្កាត់​ជាបន្ទាន់ ពីព្រោះ​ឯកឧត្តម គឺជា​គណៈបញ្ជាការ​ខេត្ត ។​
​គេ​នៅ​ចាំបាន​ថា ឯកឧត្តម​ធ្លាប់បាន​លើកឡើងថា ត្រូវយក ខេត្តបន្ទាយមានជ័យ គឺជា​ខេត្ត​គំរូ ក្នុងការ​លុបបំបាត់ អំពើពុករលួយ​ដូច្នេះ​សង្ឃឹមថា​ឯកឧត្តម និង​ធ្វើការ​ស្រាវជ្រាវ​ពិនិត្យ ទៅ​ច្រក​ខាងលើនេះ ថា​តើ​សមត្ថកិច្ច​អង្គភាព​ណាខ្លះ​បាន​ពាក់​ព​ន្ធ័​ទៅ​និង​ការបើក​ច្រក​ខាងលើនេះ ជាក់​ជាមិនខាន​។​
​ពាក់​ព័​ន្ឋ​និង​បញ្ហា ខាងលើនេះ​មន្ត្រី​យោធា ឈ្មោះ​លឹម ហ៊ុយ​វែង ចំណុះ​ឲ្យ​កងយោធពល​ភូមិភាគ​ទី​៥ មិនអាច​សុំ​ការបំភ្លឺ​បានទេ​នៅ​រសៀល​ថ្ងៃទី​១៣​ខែមករា​នេះ  លេខ​ក្រោយ សង្ឃឹមថា និង​បានទទួល​ការបកស្រាយ បំភ្លឺ​ពី​លោក លឹម ហ៊ុយ​វែង​៕ ដោយ ខៀវ បូរី​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya