ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើឲ្យរាស្ត្ររស់បានដោយរបៀបណា បើប្រើសុទ្ធតែឈ្មោះអភិបាលខេត្ត ដេញរាស្ត្របែបនេះ?​  ||     ជ្រូកនាំចូលពីស្រុកយួនតាមច្រករបៀងលោក ថៃ លី ​មេពេទ្យសត្វ​ខេត្តតាកែវនិងលោកញឹប​ស្រ៊ន ប្រធានមន្ទី​រកសិកម្ម​ខេត្តមិនខ្វល់ពីបទបញ្ជារបស់អភិបាលខេត្ត​  ||     រឿងអាស្រូវ​របស់លោក ចេ​វ ហាក់ និង​លោក សែម សុគន្ធា ​ ត្រូវបាន​បើក​កកាយ​?​  ||     បែកធ្លាយទៀតហើយ លោក យូ ហេង ចាប់ផ្ដើម​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត?​  ||     បែកធ្លាយ លោកសេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុតិធម៍ ត្រូវបានរងការចោទប្រកាន់ពីសំណាក់ ជនជាតិដើមភាគតិចព្នង រស់នៅភូមិពូរាំងឃុំសែនមនោរម្យ ស្រុកអូររាំង នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » ជនសង្ស័យម្នាក់ អតីតជាចោរដើរលួចទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ លុះចេញពីគុកវិញ បែរក្លាយជាមេចោរ ដើរកាប់ប្លន់ម៉ូតូ នៅភ្នំពេញ

ជនសង្ស័យម្នាក់ អតីតជាចោរដើរលួចទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ លុះចេញពីគុកវិញ បែរក្លាយជាមេចោរ ដើរកាប់ប្លន់ម៉ូតូ នៅភ្នំពេញ

ភ្នំពេញ: កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ជនសង្ស័យម្នាក់ អតីតជាចោរដើរលួចទ្រព្យសម្បត្តិ ប្រជាពលរដ្ឋ លុះចេញពីគុកវិញ បែក្លាយជាមេចោរ ដើរកាប់ប្លន់ម៉ូតូ ត្រូវបានកម្លាំងសមត្ថកិច្ចខណ្ឌពោធិសែនជ័យ បង្ក្រាបចាប់ខ្លួនបាន នៅផ្ទះតាមផ្លូវបេតុង ភូមិសាមគ្គី សង្កាត់ង្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ រុន តរសេត ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ មេចោរប្លន់ រស់នៅផ្ទះកើតហេតុខាងលើ អតីតជាចោរធម្មតាៗ ដើរលួចត្រឹមទ្រព្យសម្បត្តិ កំប៉ិកកំប៉ុក ជាប់គុកមួយរយ: ចេញមកវិញ ក្លាយជាមេចោរប្លន់ ។

ជនសង្ស័យ ប្រើប្រាស់ម៉ូតូ ម៉ាក ហុងដា សេ១២៥ សេរី២០១៩ ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 1HR-6715 ជាមធ្យោបាយ ដើរធ្វើសកម្មភាពកាប់ប្លន់ ត្រូវបានសមត្ថកិច្ច តាមចាប់ខ្លួនច្រើនថ្ងៃ ខែមកហើយ តែជនសង្ស័យ ព្យាយាមរត់គេច រហូត ទើបនៅព្រឹកថ្ងៃទី២០ ខែមិថុនា នេះ ឃើញតាមផ្លូវ កម្លាំងដេញតាម រហូតរត់ចូលផ្ទះ អស់រយ:ពេលជិត១០ម៉ោង ទម្រាំចាប់ខ្លួនបាន រួមជាមួយដីកាតុលា បង្គាប់ចាប់ខ្លួនផង រហូតដល់ម៉ោង៥ល្ងាច ទើបចាប់ខ្លួនបាន ដកហូតម៉ូតូមួយគ្រឿងផង ។ ឃាត់ខ្លួនជនសង្ស័យបាន សមត្ថកិច្ចនាំទៅសាកសួរ និងកសាងសំណុំរឿងនៅផ្នែកជំនាញ អធិការដ្ឋានខណ្ឌពោធិសែនជ័យ ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya