ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើឲ្យរាស្ត្ររស់បានដោយរបៀបណា បើប្រើសុទ្ធតែឈ្មោះអភិបាលខេត្ត ដេញរាស្ត្របែបនេះ?​  ||     ជ្រូកនាំចូលពីស្រុកយួនតាមច្រករបៀងលោក ថៃ លី ​មេពេទ្យសត្វ​ខេត្តតាកែវនិងលោកញឹប​ស្រ៊ន ប្រធានមន្ទី​រកសិកម្ម​ខេត្តមិនខ្វល់ពីបទបញ្ជារបស់អភិបាលខេត្ត​  ||     រឿងអាស្រូវ​របស់លោក ចេ​វ ហាក់ និង​លោក សែម សុគន្ធា ​ ត្រូវបាន​បើក​កកាយ​?​  ||     បែកធ្លាយទៀតហើយ លោក យូ ហេង ចាប់ផ្ដើម​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត?​  ||     បែកធ្លាយ លោកសេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុតិធម៍ ត្រូវបានរងការចោទប្រកាន់ពីសំណាក់ ជនជាតិដើមភាគតិចព្នង រស់នៅភូមិពូរាំងឃុំសែនមនោរម្យ ស្រុកអូររាំង នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » ទុក្ខស្រី ប្តីរត់ចោលមានស្រីថ្មីបាត់ ! ជួបតែប្តីបោកប្រាស់ ស្ត្រីម្នាក់ក្នុងសភាពទឹកភ្នែកហូរសស្រាក់ ឱបបីកូនស្រីម្នាក់អាយុទើបបាន១០ខែ ហើយខ្លួនកំពុងមានផ្ទៃពោះ៦ខែទៀត នៅភ្នំពេញ

ទុក្ខស្រី ប្តីរត់ចោលមានស្រីថ្មីបាត់ ! ជួបតែប្តីបោកប្រាស់ ស្ត្រីម្នាក់ក្នុងសភាពទឹកភ្នែកហូរសស្រាក់ ឱបបីកូនស្រីម្នាក់អាយុទើបបាន១០ខែ ហើយខ្លួនកំពុងមានផ្ទៃពោះ៦ខែទៀត នៅភ្នំពេញ

 ភ្នំពេញ:  កាលពីថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩  ស្ត្រីម្នាក់ក្នុងសភាពទឹកភ្នែកហូរសស្រាក់ ឱបបីកូនស្រីម្នាក់អាយុទើបបាន១០ខែ ហើយខ្លួនកំពុងមានផ្ទៃពោះ៦ខែទៀត ចូលទៅសាលាសង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ  សាកសួរគេឯងរកអ្នកមានលទ្ធភាពទទួលកូនស្រីរបស់គាត់យកទៅចិញ្ចឹម ។

ស្ត្រីខាងលើមានឈ្មោះ រាម ភារម្យ អាយុ៤២ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងភូមិសាមគ្គី៣ សង្កាត់ត្រពាំងក្រសាំង មានស្រុកកំណើត ភូមិកញ្ចំ ឃុំកញ្ចំ ស្រុកពារាំង ខេត្តពករៃវែង ឱបបីកូនស្រីម្នាក់អាយុទើបបាន១០ខែ និងខ្លួនកំពុងមានផ្ទៃពោះ៦ខែទៀត ។

យំរៀបរាប់ទាំងទឹកភ្នែកបានឲ្យដឹងថា ជួបស្នេហ៍ទី១ ជាមួយបុរសម្នាក់ ស្រុកភូមិក្បែរខាងគ្នា ឪពុកម្តាយរៀបការ ផ្សំផ្គុំជាគូរស្រកត្រឹមត្រូវ រហូតបានកូនស្រី២នាក់ មួយរយ:ចុងក្រោយ លួចមានស្រីថ្មី រត់ចោះចោលខ្លួនទៅបាត់ ធ្លាក់ខ្លួនជាស្ត្រីម៉េម៉ាយកូន២ រស់នៅឯស្រុកទាំងលំបាក តោកយ៉ាក ក៏សម្រេចចិត្ត មកទីក្រុងភ្នំពេញ ធ្វើការងារ ជាកម្មការិនីរោងចក្រ បានមួយរយ: ក៏មានបុរសម្នាក់ឈ្មោះ ទឹម ប្រុស អាយុ៥៥ឆ្នាំ មុខរបរកម្មករសំណង់ រាងសង្ហា ធ្វើការ ស្នាក់នៅក្បែរខាងគ្នាផ្ទះជួល មានស្រុកកំណើត ភូមិរមេញ ឃុំរមេញ ស្រុក កោះអណ្តែត ខេត្តតាកែវ បានស្គាល់តាមរយ:លេងហ្វេសប៊ុក សុំស្នេហ៍ សុំស្រឡាញ់ទំនាក់ទំនងកាន់តែស៊ីជម្រៅ រហូតយកគ្នាជាប្តីប្រពន្ធ ទាំងមិនបានរៀបការ អស់រយ:ពេលជិត៣ឆ្នាំមកហើយ បានកូនស្រីម្នាក់ អាយុទើប១០ខែ និងកំពុងមានផ្ទៃពោះ៦ខែ ស្រាប់តែនៅពេលនេះ លោកប្តី ទឹម ប្រុស លួចមានស្រីថ្មីមួយទៀត ពង្រត់នាំគ្នាចុះចោលពីខ្លួនបាត់ ទុកឲ្យខ្លួនជាអ្នកម៉េម៉ាយ២លើក អស់រយ:ពេល៣ខែហើយ ដែលប្តីក្រោយរត់ចោល បានត្រឹមកាន់រូបថតមកបើកបង្ហាញឲ្យស្គាល់មុខប្តីក្រោយ ។

ស្ត្រីដដែលបន្តទៀតថា ដោយសារជួបបញ្ហាចំពោះមុខ រស់នៅវេទនា គ្មានលទ្ធភាពចិញ្ចឹមបីបាច់ ថែកូន រកតែបាយហូបខ្លួនឯងមិនបានផង ទើបនៅថ្ងៃទី២០នេះ សម្រេចបីឱបកូនស្រីមកសាលាសង្កាត់ចោមចៅ៣ ក្នុងគោលបំណង រកអ្នកណាមានលទ្ធភាពទទួលយកកូនរបស់គាត់ទៅចិញ្ចឹម មិនមែនជាការជួញដូរកូននោះទេ ។ ក្នុងវត្តមានស្ត្រីរូបនេះនៅសាលាសង្កាត់ចោមចៅ៣ ក៏មានស្ត្រីម្នាក់ ឈ្មោះ ម៉េង យុទ្ធ អាយុ៣៦ ប្តីឈ្មោះ កែម រ៉ុង អាយុ៤៣ឆ្នាំ មុខរបរលក់ទឹកកក ស្នាក់នៅជាប់សាលាសង្កាត់ផ្ទាល់ ចាប់អារម្មណ៍ ចង់ទទួលមើលថែកូនស្ត្រីអភ័ព្វខាងលើដែរ តែខ្លាចម្យ៉ាង ផ្លូវច្បាប់ មិនដឹងយ៉ាងណា មិនទាន់ហ៊ានសម្រេច រងចាំសាកសួរទៅអាជ្ញាធរ សមត្ថកិច្ច មូលដ្ឋានជាមុនសិន ដើម្បីឲ្យជួយដឹងឮ ក្នុងករណីថ្ងៃក្រោយ ម្តាយក្មេងចង់មកយកកូនទៅវិញ គាត់ក៏ប្រគល់ជូនវិញដែរ ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya