ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||     មន្ត្រី​ប៉េអឹម​ខេត្តកំពង់ឆ្នាំង ​២រូប ប្រជាពលរដ្ឋ​ប្តឹងទៅ​អង្គភាព​ប្រ​ឆាំ​អ​អំពើពុករលួយ (ACU) និង​ទៅ​តុលាការ​ពីបទ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​ជំរិត​ទារប្រាក់​ចំនួន ៥.០០០​ដុល្លារ​  ||   

» ព័ត៌មានជាតិ » ឪពុកចាប់រំលោភកូនស្រី បានសម្រេច ១៥ដង ទើបបែកការណ៍ នៅពោធិ៍សាត់

ឪពុកចាប់រំលោភកូនស្រី បានសម្រេច ១៥ដង ទើបបែកការណ៍ នៅពោធិ៍សាត់

ខេត្តពោធិ៍សាត់៖ បុរសម្នាក់សង្ស័យ ចាប់រំលោភកូនស្រីបង្កើតខ្លួនឯង បានសម្រេច រហូតដល់ទៅចំនួន ១៥ដង ទើបបែកការណ៍ នគរបាលចាប់ខ្លួនយកមកអនុវត្តន៍តាមច្បាប់ ។

 

ហេតុការណ៍ឪពុកមានចិត្តជាសត្វតិរច្ឆានរំលោភកូនស្រី ត្រូវនគរបាលឃាត់ខ្លួននេះ បានអនុវត្តន៍ឡើងនៅវេលាម៉ោង៣ និង៣០នាទី រសៀល ថ្ងៃអង្អារ ១រោច ខែជេស្ឋ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុងភូមិកណ្ដឹងមាស ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ។

 

ជនសង្ស័យចាប់ខ្លួន ពាក់ព័ន្ធករណីរំលោភកូនស្រី ឈ្មោះ សេង សុន ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិកណ្ដឹងមាស ឃុំត្រពាំងជង ស្រុកបាកាន ខេត្តពោធិ៍សាត់ ចំណែកកូនស្រីបង្កើតរងគ្រោះ អាយុ ១៥ឆ្នាំ ។

របាយការណ៍នគរបាលខាងលើបន្តថា ការដែលចាប់ខ្លួនបុរសសង្ស័យ ពាក់ព័ន្ធករណីរំលោភជាឪពុកនេះ គឺអនុវត្តបណ្ដឹងរបស់ប្រពន្ធជនសង្ស័យ ។

 

ចាប់ខ្លួន ជនសង្ស័យ បានសារភាពប្រាប់សមត្ថកិច្ចនគរបាលថា ចាប់ពីចុងឆ្នាំ២០១៨ រហូតដល់ថ្ងៃ ចាប់ខ្លួន ធ្វើសកម្មភាពបានសម្រេចរហូតដល់ទៅចំនួន១៥ដង ។

ជនសង្ស័យត្រូវសមត្ថកិច្ចកសាងសំណុំរឿង បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ដើម្បីចាត់ការបន្ត ៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya