ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើឲ្យរាស្ត្ររស់បានដោយរបៀបណា បើប្រើសុទ្ធតែឈ្មោះអភិបាលខេត្ត ដេញរាស្ត្របែបនេះ?​  ||     ជ្រូកនាំចូលពីស្រុកយួនតាមច្រករបៀងលោក ថៃ លី ​មេពេទ្យសត្វ​ខេត្តតាកែវនិងលោកញឹប​ស្រ៊ន ប្រធានមន្ទី​រកសិកម្ម​ខេត្តមិនខ្វល់ពីបទបញ្ជារបស់អភិបាលខេត្ត​  ||     រឿងអាស្រូវ​របស់លោក ចេ​វ ហាក់ និង​លោក សែម សុគន្ធា ​ ត្រូវបាន​បើក​កកាយ​?​  ||     បែកធ្លាយទៀតហើយ លោក យូ ហេង ចាប់ផ្ដើម​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត?​  ||     បែកធ្លាយ លោកសេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុតិធម៍ ត្រូវបានរងការចោទប្រកាន់ពីសំណាក់ ជនជាតិដើមភាគតិចព្នង រស់នៅភូមិពូរាំងឃុំសែនមនោរម្យ ស្រុកអូររាំង នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » បញ្ជូនចោរឆក់ម្នាក់ ទៅតុលាការ នៅភ្នំពេញ

បញ្ជូនចោរឆក់ម្នាក់ ទៅតុលាការ នៅភ្នំពេញ

(ភ្នំពេញ)៖   សមត្ថកិច្ចជំនាញនៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ កងរាជអាវុធហត្ថ រាជធានីភ្នំពេញ បានបញ្ជូនចោរឆក់ម្នាក់ ទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីផ្តន្ទាទោសតាមច្បាប់ នៅថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ។

ជនសង្ស័យ ជួន សុខ ហៅឡេវ អាយុ២៤ឆ្នាំ ត្រូវបានកម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌ៧មករា សហការជាមួយ កម្លាំងមូលដ្ឋានអាវុធហត្ថខណ្ឌចំការមន និងសមត្ថកិច្ចជំនាញ នៃការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ បានស្រាវជ្រាវ រហូតឈានដល់ការឃាត់ខ្លួន យកមកសួរនាំ បន្ទាប់ពីរូបគេបានធ្វើសកម្មភាពឆក់ ទូរស័ព្ទ ដៃ០១គ្រឿង ម៉ាក iPhone X ពីប្រជាពលរដ្ឋដែលធ្វើដំណើរលើដងផ្លូវ កាលពីថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចមុខភោជនីយ៍ដ្ឋានថ្មដា ផ្លូវកម្ពុជាក្រោម សង្កាត់មនោរម្យ ខណ្ឌ៧មករា។

មុនធ្វើសកម្មភាពបក្ខពួកខ្លួន ឈ្មោះ ភ័ណ្ឌ ភេទប្រុស បានជិះម៉ូតូ០១គ្រឿងម៉ាក Honda C125 ពណ៌ខ្មៅ ពុំចាំស្លាកលេខមកយករូបខ្លួន នៅចំណុចផ្លូវ២៨៨ កែងផ្លូវ១៤៣ ដើម្បីជិះធ្វើសកម្មភាពឆក់សម្ភារមានតម្លៃពីប្រជាពលរដ្ឋ ដែលធ្វើដំណើរលើដងផ្លូវ លុះពេលពួកគេ ជិះដល់មុខភោជនីយដ្ឋានថ្មដា ក៏ឃើញបុរសម្នាក់ចុះពីលើកងបី ហើយឈរនិយាយទូរស័ព្ទ រូបគេទាំង០២នាក់ បានជិះទៅក្បែរ ហើយបានធ្វើសកម្មភាពឆក់ទូរស័ព្ទពីជនរងគ្រោះបានសម្រេច ហើយបានជិះម៉ូតូគេចខ្លួន ទៅផ្ទះលេខ៩៧E0Z ផ្លូវ២៩២ សង្កាត់ទួលទំពូង ខណ្ឌចំការមន រាជធានីភ្នំពេញ ហើយរូបគេទាំង០២នាក់ក៏បែកផ្លូវគ្នា។

លុះដល់វេលាម៉ោង១០៖៣០នាទីព្រឹកថ្ងៃដដែល រូបគេបានឃើញបុរសម្នាក់ ដើរកាត់មុខផ្ទះដែលរូបគេស្នាក់នៅ ដោយសង្ស័យថាជាសមត្ថកិច្ច ក៏បានរត់គេចខ្លួន តែត្រូវបានសមត្ថកិច្ចអាវុធហត្ថនៅក្បែរនោះឃាត់ខ្លួនតែម្តង។

រូបគេបានប្រាប់បន្ថែមទៀតថា កន្លងមកក្នុងអំឡុងឆ្នាំ២០១៩នេះ រូបគេ និងបក្ខពួក ធ្លាប់ធ្វើ សកម្មភាពឆក់ទូរស័ព្ទដៃពីប្រជាពលរដ្ឋ ចំនួន០២លើក លើកទី១ ឆក់ទូរស័ព្ទពីបុរសម្នាក់ ជិះម៉ូតូកង់បី មិនបានសម្រេចនៅចំណុចម្តុំបឹងកេងកង លើកទី២ ឆក់ទូរស័ព្ទពីបុរសម្នាក់ ដែលកំពុងធ្វើដំណើរលើដងផ្លូវ បានសម្រេចនៅចំណុចម្តុំពេទ្យចិន៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya