ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 តើឲ្យរាស្ត្ររស់បានដោយរបៀបណា បើប្រើសុទ្ធតែឈ្មោះអភិបាលខេត្ត ដេញរាស្ត្របែបនេះ?​  ||     ជ្រូកនាំចូលពីស្រុកយួនតាមច្រករបៀងលោក ថៃ លី ​មេពេទ្យសត្វ​ខេត្តតាកែវនិងលោកញឹប​ស្រ៊ន ប្រធានមន្ទី​រកសិកម្ម​ខេត្តមិនខ្វល់ពីបទបញ្ជារបស់អភិបាលខេត្ត​  ||     រឿងអាស្រូវ​របស់លោក ចេ​វ ហាក់ និង​លោក សែម សុគន្ធា ​ ត្រូវបាន​បើក​កកាយ​?​  ||     បែកធ្លាយទៀតហើយ លោក យូ ហេង ចាប់ផ្ដើម​ប្រើ​តួនាទី​និង​អំណាច​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ដោយ​គ្មាន​ញញើត?​  ||     បែកធ្លាយ លោកសេង សុវណ្ណារ៉ា អនុរដ្ឋលេខាធិការក្រសួងយុតិធម៍ ត្រូវបានរងការចោទប្រកាន់ពីសំណាក់ ជនជាតិដើមភាគតិចព្នង រស់នៅភូមិពូរាំងឃុំសែនមនោរម្យ ស្រុកអូររាំង នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » ករណីចោរលួចកាច់សោក ម៉ូតូ ម្ចាស់ឃើញទាន់ ស្រែកផ្អើលដេញចាប់ នៅភ្នំពេញ

ករណីចោរលួចកាច់សោក ម៉ូតូ ម្ចាស់ឃើញទាន់ ស្រែកផ្អើលដេញចាប់ នៅភ្នំពេញ

ភ្នំពេញ:   ករណីចោរលួចកាច់សោកម៉ូតូ ស្ថិតមុខឃ្លាំងអេតចាយ ក្នុងភូមិជម្ពូវ័ន២ សង្កាត់ ចោមចៅ៣ ខណ្ឌពោធិសែនជ័យ នៅវេលាម៉ោង ១០និង១០នាទីព្រឹក ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩ ។

ជនរងគ្រោះឈ្មោះ ម៉ាង មេន ភេទប្រុស អាយុ ៣០ឆ្នាំ មុខរបរកម្មករឃ្លាំងអេតចាយ ស្នាក់នៅកន្លែងកើតហេតុ មានស្រុកកំណើតភូមិលៀច ឃុំអូរឫស្សី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (ម៉ូតូម៉ាក ហុងដា សេ១២៥ ស៊េរី២០១៤ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1CD-5506) ។

ជនសង្ស័យឈ្មោះ ស៊ុ សុផាន ភេទប្រុស អាយុ ២៩ឆ្នាំ មុខរបរដើរលួច មានទីលំនៅ សង្កាត់បឹងកក់២ ខណ្ឌទួលគោក មានស្រុកកំណើត សង្កាត់ផ្សារកណ្តាល៣ ខណ្ឌដូនពេញ រួមជាមួយបក្ខពួកឈ្មោះ ចាន់ តូ ភេទប្រុស អាយុ ៣០ឆ្នាំ មានទីលំនៅ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល(រត់គេចខ្លួន)។

មុនពេលកើតហេតុ ជនរងគ្រោះបានចតម៉ូតូទុកមុខឃ្លាំងដោយបានចាក់សោក ហើយខ្លួនកំពុងធ្វើការងារក្នុងឃ្លាំងអេតចាយ ស្រាប់តែ ឃើញជនសង្ស័យម្នាក់ដើរចូលទៅធ្វើសកម្មភាពកាច់សោកម៉ូតូខ្លួន ក៏ក្រឡេកឃើញស្រែកផ្អើលឆោឡោ ពលរដ្ឋក្បែរខាង រត់មកជួយដេញចាប់ បានម្នាក់ ស្វាគមន៍មួយដៃមួយជើង បែកក្បាលហូរឈាម ជនសង្ស័យម្នាក់ទៀត បើកម៉ូតូ សេ១២៥ ពណ៌ខ្មៅ រត់គេចខ្លួនទៅបាត់។ យោងតាមសម្តីជនសង្ស័យបានឲ្យដឹងថា មុនកើតហេតុបក្ខពួកបានជិះម៉ូតូពីបែកចាន ទៅបបួលខ្លួននៅផ្ទះឯក្បែរផ្សារទួលគោក សង្កាត់បឹងកក់២ នាំគ្នាជិះម៉ូតូ មកដល់ចំណុចខាងលើ ឃើញម៉ូតូចតទុកចោលមុខឃ្លាំង នឹកថាស៊ីបានមួយគ្រឿងហើយ ត្រូវបានម្ចាស់ឃើញស្រែកឆោឡោចាប់ខ្លួន បានប្រគល់ឲ្យប៉ូលិសតែម្ដង ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya