ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ផ្ទុះរឿងអាស្រូវ!  លក់អាចម៍ដី(បឹងបែកក្អម) ចំនួន៥៤ហិកតា ដោយក្នុង១ហិកតាៗតម្លៃ៣០.០០០$ ឥឡូវសម្រេចផ្លាស់ប្ដូរ អភិបាលស្រុកមុខកំពូល​  ||     តើប្រជាពលរដ្ឋខុស ឬក៏មន្ត្រីជាអ្នកខូច ក្រោមល្បិចកន្ទេលធំបន្លំដេក ? ភ្ញាក់ផ្អើល! ប្រជាជន៧គ្រួសារ ស្រុកដងទង់ ប្ដឹងអភិបាលរងខេត្តកំពត អភិបាលស្រុកដងទង់ និងមន្ត្រីពាក់ព័ន្ធ រឿងដោះស្រាយដីធ្លីពុករលួយ  ទៅអង្គភាពប្រឆាំងអំពើពុករលួយ​  ||     មន្រ្តីច្រើននាក់ ទទួលបានផលប្រយោជន៍ពីគម្រោងស្តារបឹងបែកក្អម ស្រុកមុខកំពូល​  ||     ភ្ញាក់ផ្អើល! មន្ត្រីមួយចំនួនសើមមាត់ ដោយសារអាចម៍ដី លក់ឲ្យឈ្មួញមួយហិកតា តម្លៃ ៣ម៉ឺនដុល្លារ?​  ||     លោក ឈួន សោភា ទៅកាន់តំណែងជាប្រធានការិយាល័យស្រាវជ្រាវ និងបង្ក្រាបអំពើរត់ពន្ធតំបន់៥ , ធ្វើបាបនាយទាហាន ចាប់ឡានស្លាក(ខម) ដែលមានឯកសារពីក្រសួងការពារជាតិទៀត បង្កការភ្ញាក់ផ្អើល  នៅបន្ទាយមានជ័យ​  ||   

» Breaking News, ព័ត៌មានជាតិ » លោក​ព្រឹទ្ធាចារ្យ ព្រហ្ម សាយ បន្ត​ចែក​អាវ​និង​មួក​ដល់​សមាជិក​សមាជិកា​បក្ស​នៅ​ឃុំ​ឈើទាល​

លោក​ព្រឹទ្ធាចារ្យ ព្រហ្ម សាយ បន្ត​ចែក​អាវ​និង​មួក​ដល់​សមាជិក​សមាជិកា​បក្ស​នៅ​ឃុំ​ឈើទាល​

កណ្តាល​​៖ ​អាវ​យឺត​​ពណ៌​​ស​​ដ៏​​ស្រស់​ស្អាត​ ​និង​​មួក​​ដែល​មាន​​ភ្ជាប់​​ឡូ​ហ្គោ​​គណ​បក្ស​​ប្រជា​​ជន​​កម្ពុជា​ ​​សញ្ញា​​រូប​ទេវតា​ ត្រូវ​បាន​​លោក​​ព្រឹទ្ធា​ចារ្យ​ ​ព្រហ្ម​ ​សាយ ​អនុ​ប្រធាន​​គណៈ​​ពង្រឹង​​​ឃុំ​​ឈើ​ទាល​ ​ស្រុក​​កៀន​ស្វាយ​ ​កាល​ពី​រសៀល​​ថ្ងៃ​ទី​​ ៥​ ​ខែ​ កក្កដា ​​ឆ្នាំ​ ​២០​១៣​ បាន​​នាំ​​យក​ទៅ​​ចែក​​បន្ត​ទៀត​ដល់​​សមា​ជិក​ ​សមា​ជិ​កា​​គណ​បក្ស​​ប្រជា​ជន​កម្ពុជា​​។​​លោក​​ព្រឹទ្ធា​ចារ្យ​ ​ព្រហ្ម​ ​សាយ​ អនុ​ប្រធាន​​គណៈ​​ពង្រឹង​​ឃុំ​​ឈើ​ទាល​​បាន​​ឲ្យ​​ដឹង​ថា ​អាវ​​យឺត​​​ដ៏​​ស្រស់​ស្អាត​​យក​​ទៅ​​ចែក​​បន្ត​​ជូន​​សមា​ជិក​​បក្ស​ នា​ពេល​នេះ​​មាន​​អាវ​​ចំនួន​​ ១០០​​០ មួក​ចំនួន​​១០០​​០ ផង​ដែរ​​។​

លោកព្រឹទ្ធាចារ្យ ព្រហ្ម សាយ បាននាំយកនូវអាវយឺត និងមួកស្លាក់គណបក្សប្រជាជនកម្ពុជាចែកជូនសមាជិកនៅមូលដ្ឋាន

គួរ​បញ្ជាក់ថា ចាប់តាំងពី​ថ្ងៃ​ចាប់ផ្តើម​យុទ្ធនាការ​ឃោសនាបោះឆ្នោត ថ្ងៃទី​២៧​ខែមិថុនា រហូតមកដល់​ពេលនេះ លោក​ព្រឹទ្ធាចារ្យ ព្រហ្ម សាយ អនុប្រធាន​គណៈ​ពង្រឹង​ឃុំ​ឈើ​ទាល ស្រុក​កៀនស្វាយ បាន​នាំយក​អំណោយ​ជា ស័ង្កសី សារុង ក្រមា អាវយឺត មួក​និង​ថវិកា​មួយចំនួន ចែកជូន​ដល់​សមាជិក​បក្ស​នៅ​ឃុំ​ឈើទាល​ជា​បន្តបន្ទាប់​។តំណាង​សមាជិក​បក្ស​ឃុំ​ឈើទាល​បាន​បញ្ជាក់ថា សមាជិក​សមាជិកា​បក្ស​នៅ​ឃុំ​ឈើ​ទាល​​​ទាំងមូល​មាន សំណាង​ខ្លាំងណាស់ ដែលមាន​ឯកឧត្តម  លោកជំទាវ​ក៏ដូចជា​លោក​ព្រឹទ្ធាចារ្យ ព្រហ្ម សាយ បាន​ចុះជួយ អភិវឌ្ឍន៍​និង​ចុះ​ពង្រឹង​នៅ​ឃុំ​ឈើទាល​នេះ ឲ្យ​មាន​ការ​​រីកចំរើន​ជា​បន្តបន្ទាប់ ក៏ដូចជា​ការ​កាត់ បន្ថយ​ភាពក្រីក្រ​របស់​ប្រជាពលរដ្ឋ ស្របតាម​គោលនយោបាយ​របស់​គណ​បក្ស​ប្រជាជន​កម្ពុជា ដែលមាន សម្តេច​ទាំង​៣ ជា​ប្រមុខ​ដឹកនាំ​ដ៏​ឈ្លាសវៃ​៕ ដោយ​៖ លី​ហ៊ាង​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya