ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||     បទល្មើសព្រៃឈើ នៅតែកើតឡើងយ៉ាងរាលដាល តំបន់ព្រៃសហគមន៍ប្រាសាទទឹកខ្មៅ ស្រុកសំបូរ ខេត្តក្រចេះ​  ||     សកម្មភាពបទល្មើសនេសាទកើត មានយ៉ាងកក្រើកនៅក្នុងស្រុកចំនួន ២ ស្រុក នៅក្នុងខេត្តកំពង់ឆ្នាំង​  ||     រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||   

» ព័ត៌មានជាតិ » តំបន់​សេដ្ឋកិច្ច​ពិសេស​ភាគ​ពាយ័ព្យ​លើកស្ទួយ​កំណើនសេដ្ឋកិច្ច​ និង​អោយ​ពលរដ្ឋ​មានការ​ងារ​ធ្វើ​ ​

តំបន់​សេដ្ឋកិច្ច​ពិសេស​ភាគ​ពាយ័ព្យ​លើកស្ទួយ​កំណើនសេដ្ឋកិច្ច​ និង​អោយ​ពលរដ្ឋ​មានការ​ងារ​ធ្វើ​ ​

បន្ទាយមានជ័យ ៖ ​ខេត្តបន្ទាយមានជ័យ​កាន់តែ​បន្ថែម​ការងារ​អោយ​ប្រជាពលរដ្ឋ​មានការ​ងារ​ធ្វើ​និង​លេង​ច​ចំណាកស្រុក​ហើយ​ថែមទាំង​ផ្លាស់ប្ដូរ​ពី​ខេត្ត​កសិកម្ម​ទៅជា​ខេត្ត​ឧស្សាហកម្ម​និង​ពាណិជ្ជកម្ម​តាមរយៈ​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ពីមួយ​កន្លែង​ទៅមួយ​កន្លែង​ទៀត​។
​ជាក់ស្តែង​នៅ​ព្រឹក​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៤​នេះ​គម្រោង​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយទៀត​ត្រូវបាន​លោក​លី​អ៊ុត​នី ប្រធានសភា​ពាណិជ្ជកម្ម​ខេត្តបន្ទាយមានជ័យ​បើក​សិក្ខាសាលា​រៀបចំ​គម្រោង​តំបន់​សេដ្ឋកិច្ច​ពិសេស​ភាគ​ពាយ័ព្យ ឋិត​នៅក្នុង​ភូមិ​កូនដំរី​សង្កាត់​និមិត្ត​ក្រុង​ប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ​។ ពិធី​ពិភាក្សា​បង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស​នេះ​ត្រូវបាន​ចូលរួម​ពី​សំណាក់​លោក គោ​ស៊ុំ​សារឿ​ត អភិបាល​និង​អភិបាលរង​ខេត្តបន្ទាយមានជ័យ​ជាច្រើន​នាក់​ព្រមទាំង​លោក​លី​អ៊ុត​នី ប្រធានសភា​ពាណិជ្ជកម្ម​ខេត្ត​និង​អស់​ជា​អនុប្រធាន​សមាជិកសភា​ពាណិជ្ជកម្ម​ដែលជា​ពាណិជ្ជករ​ធំៗ​នៅក្នុង​ខេត្ត​។​
​លោក​លី​អ៊ុត​នី ប្រធានសភា​ពាណិជ្ជកម្ម​និង​ជា​ប្រធាន​ក្រុមហ៊ុន​លី​អ៊ុត​នី​អឹម​ផត​អិ​ច​ផត បាន​លើកឡើងថា សិក្ខាសាលា​នេះ​ស​បញ្ជាក់ថា​ឯកឧត្តម​អស់លោក លោកស្រី ជា​ថ្នាក់ដឹកនាំ​មន្ត្រីរាជការ​ទាំងអស់​និង​ដៃគូ​វិនិយោគ​ផ្នែក​ឯកជន​កំពុង​ចូលរួម​សហការ​យ៉ាង​ស្និ​ទ្ធិ​ក្នុងការ​អនុវត្ត​នូវ​ផែនការ​យុទ្ធសាស្ត្រ​អភិវឌ្ឍន៍​ជាតិ​របស់​រដ្ឋាភិបាល​ដើម្បី​ជំរុញ​វិនិយោគ​លើ​គ្រប់​វិស័យ​នៅ​ខេត្តបន្ទាយមានជ័យ​តាមរយៈ​ការចូលរួម​ផ្ដល់យោបល់​កែលំអ​បំពេញបន្ថែម​ខ្លឹមសារ អត្ថន័យ​ខ្វះខាត​មួយចំនួន​ដើម្បីអោយ​គម្រោង​នេះ​រៀបចំ​ដំណើរការ​ប្រកបដោយ​គុណភាព​នៃ​ការអភិវឌ្ឍន៍​តាម​វិស័យ​កសិកម្ម​អភិវឌ្ឍន៍ជនបទ ធនធាន​ឧស្សាហកម្ម​សាធារណៈ​ការដឹកជញ្ជូន​និង​វិស័យ​ទេសចរ​នៅក្នុង​ខេត្ត​។​
​លោក​គោ​ស៊ុំ​សារឿ​ត អភិបាលខេត្ត​បន្ទាយមានជ័យ​បន្ទាប់ពី​រដ្ឋាភិបាល​ដឹកនាំ​ដោយ​សម្ដេច​តេ​ជោ​ហ៊ុនសែន​អស់​រយៈពេល​ជិត​៣៥​ឆ្នាំ​ក្នុងការ​អនុវត្តន៍​នយោបាយ​ឈ្នះ​ឈ្នះ​បាន​នាំមក​នូវ​សុខសន្តិភាព​ស្ថេរភាព​នយោបាយ​សេដ្ឋកិច្ច​សង្គមកិច្ច ពិសេស​ការធ្វើសមាហរណកម្ម​ទៅក្នុង​តំបន់​ដោយ​រក្សាបាន​នូវ​លំនឹង​មេក្រូ​សេដ្ឋកិច្ច ដែល​ធ្វើអោយ​សេដ្ឋកិច្ចកម្ពុជា​សម្រេចបាន​កំណើន​គិត​ជា​មធ្យម​ប្រមាណ​ជា​៧%​ក្នុង​១​ឆ្នាំ​ចាប់តាំងពី​ឆ្នាំ​២០០៨​។ លោក​បាន​បន្តទៀតថា គោលបំណង​របស់​គម្រោង​នៃ​តំបន់​សេដ្ឋកិច្ច​ពិសេស​វា​មិន​ត្រឹមតែ​បាន​ចូលរួមចំណែក​ក្នុងការ​អភិវឌ្ឍន៍​ខេត្ត​ប៉ុណ្ណោះ​ទេ ថែមទាំង​បាន​ធ្វើជា​បណ្ដាញ​ត​ភ្ជាប់​ច្រករបៀង​សេដ្ឋកិច្ច​ភាគខាងត្បូង​និង​ខាងជើង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​អោយចូល​ទៅក្នុង​សហគមន៍​នៃ​ប្រជាជាតិ​អាស៊ីអាគ្នេយ៍​និង​ប្រជាជាតិ​សកល​។ វា​ថែមទាំង​កែប្រែ​ខេត្តបន្ទាយមានជ័យ​ពី​ខេត្ត​កសិកម្ម​ក្លាយទៅជា​ខេត្ត​ឧស្សាហកម្ម ពាណិជ្ជកម្ម​តាមរយៈ​ការបង្កើត​តំបន់​សេដ្ឋកិច្ច​ពិសេស ក្នុងនោះ​ខេត្តបន្ទាយមានជ័យ​មាន​តំបន់​សេដ្ឋកិច្ច​ពិសេស​រួចមកហើយ​គឺ​មួយ​នៅក្នុង​ក្រុង​សិរីសោភ័ណ​និង​២​នៅក្នុង​ក្រុង​ប៉ោយប៉ែត​ដែល​តំបន់​សេដ្ឋកិច្ច​ពិសេស​ទាំង​២​នេះ​បាន​បង្កើត​នូវ​រោងចក្រ​សហគ្រាស​ជាច្រើន​ហើយ​បានផ្ដល់​ការងារ​ជូន​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​រាប់ពាន់នាក់​រួចមកហើយ​នៅ​ចុងឆ្នាំ​២០១៣​និង​ដើមឆ្នាំ​២០១៤​នេះ លោក​សង្ឃឹមថា​តំបន់​សេដ្ឋកិច្ច​ពិសេស​ថ្មី​មួយ​នេះ​នឹង​កាន់​អោយ​ប្រជាពលរដ្ឋ​ខេត្តបន្ទាយមានជ័យ​មានការ​ងារ​ធ្វើ​កាត់បន្ថយ​ចំណាកស្រុក​និង​ធ្វើអោយ​កំណើនសេដ្ឋកិច្ច​ខេត្ត​ក៏ដូចជា​កំណើន​សេដ្ឋកិច្ចជាតិ​កាន់តែ​កើនឡើង​៕​ដោយ​៖ នី​នឿន​

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya