ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ទិត្យ អឿន កំពុងតែយកអាជ្ញាប័ណ្ណ ជាអ្នកសារព័ត៌មានទៅកាងបទល្មើស ការកាប់ឆ្ការ ទន្រ្ទានយកដីព្រៃលិចទឹករបស់រដ្ឋ ចែកគ្នាលក់?​  ||     ភ្ញាក់ផ្អើល! ស្រូវពលរដ្ឋកំពុងតែរកច្រកចេញមិនបានផង បែរអាងខ្លួនជាប៉ូលិស មកចាំជំរិតគេទៅវិញ មន្រ្តីថោកអី គ្មានគិតដល់ទុក្ខលំបាកពលរដ្ឋ បែរជាយកតួនាទីមករកស៊ីគាបជំរិតស្រស់ៗ ?​  ||     លោក ជា ពៅ ហៅ ហួ តំណាង ក្រុមហ៊ុន សៀ ម៉ុ​ន លួចកាប់ឈើក្នុងតំបន់បរិស្ថាន ដាក់ចូលក្រុមហ៊ុន បម្លែងជាឈើស្របច្បាប់​  ||     ល្បីឈ្មោះលោកជា ពៅ ហៅ ហួ កាប់ឈើ ដឹកឈើ នៅស្ទឹងត្រែង​  ||     ឈ្មួញ​ឈ្មោះ ណាង ឈ្មួញរិទ្ធ និងឈ្មួញឈ្មោះ ទូ កំពុងធ្វើសកម្មភាពដឹកជញ្ជូនឈើពីស្រុកពេជ្រាដា ទៅស្រុកយួនតាមច្រកដាក់ដាំ យ៉ាងពេញបន្ទុក​  ||   

» Breaking News, ព័ត៌មានជាតិ » ខេត្តកំពង់ចាម ខឹង​ថៅកែ​រោងចក្រ មេ​ត​ហាន​ថេ​ន ប្រើ​ហិង្សា លើកគ្នា​ទៅ​តវ៉ា​ ​

ខេត្តកំពង់ចាម ខឹង​ថៅកែ​រោងចក្រ មេ​ត​ហាន​ថេ​ន ប្រើ​ហិង្សា លើកគ្នា​ទៅ​តវ៉ា​ ​

កំពង់ចាម​៖  កាលពី​ព្រឹក​ថ្ងៃទី​១៥ ខែ​កម​រា ឆ្នាំ​២០១៤​។ កម្មករ​-​កម្មការិនី បាន​នៅ​តវ៉ា​ខាងមុខ​មន្ទីរ​ការងារ តាំងពីព្រឹក​ព្រលឹម រហូតដល់​ម៉ោង​ប្រមាណ ១០​ព្រឹក ថ្ងៃទី​១៥ មករា​ដដែល ទើបបាន​នាំគ្នា​រំសាយ​ទៅវិញ បន្ទាប់ពី​ប្រធាន​មន្ទីរ​ការងារ បាន​យល់ព្រម​ថា នឹង​ជួបគ្នា​នៅ​ថ្ងៃទី​១៦ ខែមករា ដើម្បី​ពិភាក្សា​ដោះស្រាយ​លើ​ការទាមទារ​ដែលថា ភាគី​រោងចក្រ បាន​បញ្ឈប់​តំណាង​របស់​ពួកគេ ចំនួន ៤ នាក់ មិន​ឲ្យ​ចូលធ្វើការ និង​ឲ្យ​បញ្ឈប់​ប្តឹង​ចោទប្រកាន់ ប្រធាន​សហជីព​របស់​ពួកគេ ទៅកាន់​តុលាការ ពីបទ​ថា បាន​ញុះញង់​ឲ្យ​មាន​បាតុកម្ម​ប្រឆាំងនឹង​រោងចក្រ កន្លងមក​នោះ​។​

អ្នកស្រី គីម អូន ជា​តំណាង​កម្មករ​មេ​ត​ហាន​ថេ​ន​ម្នាក់ ក្នុងចំណោម ៤ នាក់ ដែល​ម្ចាស់​រោងចក្រ បាន​បញ្ឈប់​មិន​ឲ្យ​ធ្វើការ និង​ដែល​ថៅកែ បាន​ប្រើ​អំពើហិង្សា ក្របួច​កអាវ បាន​និយាយ នៅមុខ​មន្ទីរ​ការងារ​ថា ខណៈពេល​អ្នកស្រី កំពុង​នៅ​មួយ​កម្មការិនី​ជាច្រើនរូប ដើម្បី​ទាមទារ​ថៅកែ​រោងចក្រ ឲ្យ​កម្មករ​បាន​ចូលធ្វើការ​វិញ​ទាំងអស់គ្នា និង​ឲ្យ​បញ្ឈប់​ការប្តឹង​ប្រធាន​សហជីព ទៅ​តុលាការ​បន្តទៀត នៅក្បែរ​ទ្វារ​ច្រកចូល​រោងចក្រ មេ​ត​ហាន​ថេ​ន កាលពី​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៤ ក៏មាន​បុរស​ជា​ជន​ជាតិចិន​ម្នាក់ ក្នុងចំណោម ២-៣ នាក់​ផ្សេងទៀត បានមក​ចាប់​ក្របួច កអាវ​អ្នកស្រី បម្រុង​អូស​ចូលក្នុង​រោងចក្រ ប៉ុន្តែ​កម្មករ បាននាំគ្នា​ស្ទុះ​មកជួយ​ទាន់​។ បន្ទាប់មក ក៏​នាំគ្នា​ដង្ហែ​មកកាន់​មន្ទីរ​ការងារ​នេះ​តែម្តងទៅ​។ មកដល់ពេលនេះ អ្នកស្រី នៅ​មិនទាន់​ដាក់ពាក្យ​បណ្តឹង ទៅកាន់​សមត្ថកិច្ច​នោះទេ​។​
លោក​ច​ន ធាង ប្រធាន​សហជីព​រោងចក្រ មេ​ត​ហាន​ថេ​ន បាន​ឲ្យ​ដឹង​ដែរ​ថា តាមពិត យើង​គ្មាន​គម្រោង​ដង្ហែ​ការទាមទារ មកកាន់​មន្ទីរ​ការងារ​ទេ តែ​នៅពេល​កំពុង​ឈរ​តវ៉ា នៅខាងមុខ​រោងចក្រ កាលពី​ព្រឹក​មិញ ថៅកែ​រោងចក្រ ជា​ជន​ជាតិចិន បាន​ប្រើ​ហិង្សា ចាប់​ក្របួច​ទាញ កអាវ​មកលើ​កម្មការិនី ដូចនេះ យើង​ក៏​នាំគ្នា​ឡើង មកកាន់​ទីនេះ ដើម្បី​ឲ្យ​ប្រធាន​មន្ទីរ​ការងារ ជួយ​ដោះស្រាយ និង​ដើម្បី​សុំ​ការឆ្លើយតប ទាក់ទិន​នឹង​លិខិត​ដែល​សម្ព័ន្ធ​សហជីព​កម្ពុជា បានទាមទារ​ឲ្យ​ថៅកែ​រោងចក្រ មេ​ត​ហាន​ថេ​ន ដែល​បាន​បញ្ឈប់​រូបលោក និង​តំណាង​កម្មករ​ចំនួន ៣ នាក់​ទៀត មិន​ឲ្យ​ធ្វើការ ព្រមទាំង​ឲ្យ​ខាង​រោងចក្រ​នេះ បញ្ឈប់​ការប្តឹង​ថ្នាក់ដឹកនាំ​សហជីព និង​កម្មករ​ទៅ​តុលាការ​។​

​លោក ចេង ហ៊ាង ប្រធាន​មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្តកំពង់ចាម បានដឹង​នៅ​ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៤ នេះដែរ​ថា លោក​បាន​អញ្ជើញ​តំណាង​សហជីព មកជួប​ពិភាក្សាគ្នា តប​តាម​ខ្លឹមសារ​លិខិត របស់​សហជីព​កម្ពុជា បានដាក់​កាលពី​ថ្ងៃទី​៩ ខែមករា ឆ្នាំ​២០១៤ កន្លងមក​។ ប៉ុន្តែ​បែរជា​ពួកគាត់​លើកគ្នា រាប់រយ​នាក់ ដង្ហែ​មកកាន់​មន្ទីរ​ទៅវិញ គឺ​យើង​មិនអាច​ដោះស្រាយ​អ្វី​បានទេ​។​

​លោក​ប្រធាន​មន្ទីរ បាន​បន្តថា ឥឡូវ លោក​បាន​យល់ព្រម ជួប​ជជែក ដោះស្រាយ​គ្នា នៅ​នឹង​មន្ទីរ​ការងារ​នេះ នៅ​ថ្ងៃទី​១៦ មករា​នេះ​។ ប៉ុន្តែ​លោក​ប្រធាន​មន្ទីរ សំណូមពរ​ដល់​និយោជក កម្មករ កម្មការិនី និង សហជីព  ឲ្យ​មានការ​អត់ធ្មត់ ហើយ​ថាបើ​មាន​បញ្ហា​អី សូម​ឲ្យ​លើកឡើង​តាមរយៈ​លិខិត​ដាក់ចូល​មកកាន់​មន្ទីរ​ការងារ ហើយ​មន្ទីរ នឹងធ្វើ​ការសម្របសម្រួល​ជូន​។ ចំណែក​ព័ត៌មាន​ដែលថា មាន​ថៅកែ​រោងចក្រ មេ​ត​ហាន​ថេ​ន ប្រើ​ហិង្សា ក្របួច​កអាវ​កម្មការិនី ជា​តំណាង​កម្មករ អូស​ចូល​រោងចក្រ​នោះ លោក​នៅ​ពុំទាន់​បានទទួល​ទេ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya