ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||     ល្បី! លោក យី ថុល  ប្រធានការិយាល័យ គយ ច្រកទ្វារអន្តរជាតិព្រែកចាក  នៅតែប្រមូលលុយ តាមរបៀបពុករលួយ?​  ||     ល្បីដល់លើហើយ!  អំពើពុករលួយ និងការអនុវត្តខុសពីតួនាទីភារកិច្ច របស់លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ​  ||     ល្បី ឈ្មួញសម្រុកដឹកជញ្ជូនឈើចេញពីឃុំកន្ទួត ស្រុកចិត្របុរី​​  ||   

» ព័ត៌មានជាតិ » ស្ត្រី​អ្នកចំរៀង​ម្នាក់​ត្រូវ​ប្តី​វាយ​ធ្វើបាប​រហូត​រលូត​កូន​៤​ខែ​ក្នុង​ផ្ទៃ​

ស្ត្រី​អ្នកចំរៀង​ម្នាក់​ត្រូវ​ប្តី​វាយ​ធ្វើបាប​រហូត​រលូត​កូន​៤​ខែ​ក្នុង​ផ្ទៃ​

ប៉ោយប៉ែត​៖ ស្ត្រី​ម្នាក់​បាន​និយាយ​កាលពី​ព្រឹក​មិញ​នេះ​ដោយ​ចោទ​ប្តី​ជា ជនជាតិ​ថៃ របស់ខ្លួន​និង បក្ខពួក​៣​ទៅ​៤​នាក់ ដែល​បាន​ព្រួត​វាយ​ធ្វើបាប​ក្នុង កាលពី​យប់ ថ្ងៃទី​១ ខែកក្កដា ឆ្នាំ​២០១៣​កន្លងទៅ​ថ្មីៗ​នេះ បង្ក​ឲ្យ​រលូត​កូន​ក្នុង ផ្ទៃ​ជិត​៤​ខែ​។​

​ស្ត្រី​ម្នាក់​ដែល​គេ​ស្គាល់​ថា​ជា​អតីត​អ្នកចម្រៀង​នៅកាស៊ី​ណូ​ផ្កាយ​ប្រាំ ហៅ​កាត់​ថា (Star Vegas) ស្ថិតក្នុង​ក្រុង​ប៉ោយប៉ែត​នា​វេលា​ម៉ោង​៩​ព្រឹក ថ្ងៃទី​៥ កក្កដា ២០១៣​នេះ​បាន​មក​កាន់​ការិយាល័យ​បណ្តាញ​ផ្សព្វផ្សាយ​ព័ត៌មាន​អាស៊ាន​ហៅ​កាត់​ថា UMA ដែលមាន​ស្នាក់​ការ​នៅ​ភូមិ​អូរជ្រៅ សង្កាត់​ប៉ោយប៉ែត​ទាំង​អាការ​រៈ​ស្លេកស្លាំង ព្រមទាំង​ព្យួរសេរ៉ូម​ផង​និង​ភ្ជាប់​មកជា​មួយ​នូវ​រូបថត​ប្តី លិខិត​ពិនិត្យ​ផ្ទៃពោះ​និង​ថ្នាំពេទ្យ​មួយចំនួន​ដើម្បី​ស្នើ​សុំឱ្យ​សារ​ព័ត៌មាន ទូរទស្សន៍​និង​វិទ្យុ​ជួយ​ផ្សព្វផ្សាយ​ពី​ទុក្ខលំបាក​របស់​នាង​ដែល​ត្រូវ​ប្តី​ជា​ជនជាតិ​ថៃ​​និង​បក្សពួក​៣​ទៅ​៤​នាក់​ទៀត​វាយ​ធ្វើបាប​រហូត​រលូត​កូន​ក្នុង​ផ្ទៃ​ដែលមាន​អាយុ​ទើបតែ​៤​ខែ​។​ស្ត្រី​រូបនោះ​ឈ្មោះ​កែវ ពិសី អាយុ​២៧​ឆ្នាំ​ជា​អតីត​តារាចម្រៀង​ក្នុង​កាស៊ីណូ​ផ្កាយ​ប្រាំ​ក្រុង​ប៉ោយប៉ែត​បច្ចុប្បន្ន​រស់នៅ​ផ្ទះជួល​ភូមិ​ក្បាលស្ពាន​១ សង្កាត់​ប៉ោយប៉ែត​ក្រុង​ប៉ោយប៉ែត ចំណែក​ប្តី​ឈ្មោះ​ផៃ រ៉ូ​ត​សែង​សង្វា អាយុ​៦១​ឆ្នាំ​ជា​ជនជាតិ​ថៃ​មុខរបរ​ជា​មេការ​ដ៏​ធំ​មួយ​នៅ​កាស៊ីណូ​ផ្កាយ​ប្រាំ​ហៅ​កាត់​ថា (Star Vegas) ក្រុង​ប៉ោយប៉ែត​រីឯ​បក្សពួក​៣-៤​នាក់​ទៀត​មិន​ត្រូវបាន​ស្គាល់ឈ្មោះ​ទេ​។​ស្ត្រី​រងគ្រោះ​បាន​រៀបរាប់ថា​នាង​បានដាក់​ពាក្យបណ្តឹង​ទៅ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយប៉ែត​តាំងពី​ថ្ងៃទី​២ កក្កដា​បន្ទាប់ពី​ត្រូវ​ប្តី​វាយ​ធ្វើបាប​កាលពី​វេលា​​ម៉ោង​៩​យប់ ថ្ងៃទី​១​កក្កដា ២០១៣ ប៉ុន្តែ​ហាក់ដូចជា​គ្មាន​ដំណោះស្រាយ​សោះ​ទើប​នាង​សម្រេចចិត្ត​មក​ទីនេះ​ដើម្បី​ស្នើ​សុំឱ្យ​សារព័ត៌មាន​ជួយ​ផ្សព្វផ្សាយ​រក​យុត្តិធម៌​ឱ្យ​នាង​ផង​។​

​មូល​ហេតុដែល​បណ្តាលឱ្យ​ប្តី​វាយ​ធ្វើបាប​នោះ​អាច​បណ្តាលមកពី​ភ្លើង​ប្រចណ្ឌ ព្រោះ​បើ​តាម​ប្រភព​បានឱ្យដឹងថា​ប្តី​របស់​នាង​មាន​ស្រី​ច្រើន​។ ​នាង​រៀបរាប់ថា​នាង​​ត្រូវ​ប្ដី​វាយ​ធ្វើ​បាប​នៅក្នុង​បន្ទប់​ស្នាក់​នៅក្នុង​បរិវេន​កាស៊ីណូ​ផ្កាយ​៥ Star vegas​ខាងលើ នៅ​ម៉ោង​ប្រហែល​៨​យប់ ក្រោយពី​ប្ដី​វាយ​នោះ​ប្ដី​ក៏​ចេញ ទៅ​ក្រៅ​បាត់ ក៏មាន​ជនជាតិ​ថៃ សង្ស័យ​ជា​កូន​ចៅ​របស់​ប្ដី​មក​ព្រួត​វាយ ដល់​ក្នុង​បន្ទប់​តាម​អំពើ​ចិត្ត​រហូត​រលូត​កូន​ក្នុង​ផ្ទៃ​ជិត​៤​ខែ​។

​ទោះជា​យ៉ាងណា​ក៏ ភាគី​រង​ការចោទប្រកាន់​ឈ្មោះ ផៃ រ៉ូ​ត សែង​សង្វា ជា​ជនជាតិ​ថៃមិន​អាច​សុំ​ការបំភ្លឺ​បាន​នៅឡើយ​ទេ។

​ចំណែក លោក អ៊ឹម សុភា​រៈ មេ​ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ប៉ោយប៉ែត​បាន​ឲ្យ​ដឹង តាម ទូរស័ព្ទ​ថា បញ្ហា​ហ្នឹង​ពិតជា​កើតមាន​មែន គឺ​ស្ត្រី​ខាងលើ​ប្ដឹង​ប្ដី​ពី​ការ​វាយ​ធ្វើបាប ហើយ​ពេលនេះ​ខាង​លោក​កំពុងមាន​ចំណាត់ការ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya