ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោកឧត្តមសេនីយ៍ទោ ឡោ សុខា ស្នងការខេត្តមណ្ឌលគិរី កំពុងស្រាវជ្រាវវែករកមុខជនបង្កើតឲ្យមានបទល្មើសព្រៃឈើ​  ||     សកម្មភាពនៃបទល្មើសនេសាទកើតមានយ៉ាងពេញបន្ទុក នៅលើទឹកដី ស្រុកកំពង់លែង ដោយពុំមានការបង្ក្រាប​  ||     មេឈ្មួញដុះស្លែជើងខ្លាំង ល្បីខាងរកស៊ីដឹកបទល្មើស និងបំផ្លាញផលអនុផលព្រៃឈើ ឈ្មោះ ម៉េង ឆាយហុង រកស៊ីដឹកឈើសិប្បកម្មកែឆ្នៃ ឥតច្បាប់ជារៀងរាល់ថ្ងៃរាល់យប់ សមត្ថកិច្ចនិងមន្ត្រីជំនាញមិនដែលឃើញចាប់បង្ក្រាប​  ||     លោក ឈុន សុភមង្គល មេគយខេត្តឧត្តរមានជ័យ កំពុងសាងភាពល្បីល្បាញខាងប្រព្រឹត្តអំពើពុករលួយកាន់តែខ្លាំង​  ||     ល្បី!  អាជ្ញាធរស្រុកជាប់ព្រំដែនខេត្តតាកែវ ជួលស្រែប្រាំងឲ្យជនជាតិវៀតណាមធ្វើ ?​  ||   

» ព័ត៌មានជាតិ » ឡាន​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន ខាយ​ណា​ម ត្រេ​ន​ស្ព័​រ​ថេ​សិន បើក​បុក​ម៉ូតូ រងរបួស​ធ្ងន់​ម្នាក់

ឡាន​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន ខាយ​ណា​ម ត្រេ​ន​ស្ព័​រ​ថេ​សិន បើក​បុក​ម៉ូតូ រងរបួស​ធ្ងន់​ម្នាក់

ភ្នំពេញ​៖ កាលពី​វេលា​ម៉ោង​១១​និង​៣០​នាទី​ថ្ងៃទី​១៦ ខែមករា ឆ្នាំ​២០១៤ យុវជន​ម្នាក់​បាន​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះ​នៅ មន្ទីរពេទ្យ ដោយសារ​ហេតុ ការណ៍​គ្រោះថ្នាក់​ចរាចរណ៍​មួយ​ដែល​បាន​កើតឡើង​នៅ​ចំណុច​មុខផ្ទះ​លេខ ១៩B ផ្លូវ​លេខ​២០៥ សង្កាត់​ស្វាយព្រៃ ទី​២ ខណ្ឌចំការមន ។ គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្កឡើង​ដោយសារ​រថយន្ត​ដឹក​អ្នកដំណើរ​របស់​ក្រុមហ៊ុន ខាយ​ណា​ម ត្រេ​ន​ស្ព័​រ​ថេ​សិន បើកបរ​បុក​គ្នា​ជាមួយ​អ្នកជិះ ម៉ូតូ​មួយគ្រឿង​ម៉ា​កណិច ពណ៌​ក្រហម ពាក់​ស្លាក​លេខ ភ្នំពេញ 1BZ-4850 បណ្តាល​ឲ្យ​ម៉ូតូ​ដួល​ចូល​ក្រោម​កង់​មុខ​រថយន្ត ផ្នែក​ខាងស្តាំ​។
​ចំពោះ​ករណី​គ្រោះថ្នាក់​នេះ អ្នកបើកបរ​រថយន្ត​និង​អ្នកតំណាង​ម្ចាស់​ម៉ូតូ​បាន​និយាយ​សម្របសម្រួល​គ្នា ផ្សះ ផ្សារ​ដោយ​អ្នកបើកបរ​រថយន្ត​សុខចិត្ត​ជួយ​សង​ថ្លៃ​ខូចខាត​ម៉ូតូ​និង​ប៉ះប៉ូវ ទៅ​ថ្លៃ​អ្នក​ព្យាបាល​របួស ដើម្បី​បញ្ចប់រឿង ហេតុ​នៅ​កន្លែងកើតហេតុ​តែម្តង ។ បើទោះបីជា​យ៉ាងណាក៏ដោយ​នៅ​កន្លែងកើតហេតុ ប្រជាពលរដ្ឋ​បាន​រិះគន់ថា រថយន្តក្រុង​ខាងលើ​ក៏ដូចជា​រថយន្ត​ផ្សេងៗ ធន់​ធំ​ភិនភាគ​បែបនេះ​តែង​បើកបរ​ធ្វើ​ចរាចរណ៍​ក្នុង​ក្រុង ក្នុង​ល្បឿន​លឿន មិន​គិតពី​សុវត្ថិភាព​ផ្លូវ​ក្នុង​ក្រុង​ដែល​កំពុង​តូចចង្អៀត​ប៉ុន្មាន​ឡើយ ទើប​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ជា​បន្តបន្ទាប់ ហូរហែរ​កើតឡើង​ជា​រៀង​រហូតមក ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya