ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||   

» ព័ត៌មានជាតិ » ស្លាប់៥នាក់ និងរបួស៣៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩

ស្លាប់៥នាក់ និងរបួស៣៧នាក់ ក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩

(ភ្នំពេញ)៖ យោងតាមរបាយការណ៍ ពីអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ មានករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេសចំនួន១៦លើក បណ្ដាលឲ្យមនុស្សស្លាប់៥នាក់, របួសស្រាល១៥នាក់ និងរបួសធ្ងន់២២នាក់។

ប្រភពព័ត៌មានដដែលបញ្ជាក់ថា នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ទាំង១៦លើកនេះ បណ្ដាលឲ្យខូតខាតម៉ូតូចំនួន៩គ្រឿង, រថយន្តតូច២គ្រឿង ហើយមូលហេតុដែលបណ្ដាលឲ្យកើត មានគ្រោះថ្នាក់ចរាចរណ៍រួមមាន៖ ល្បឿន, មិនគោរពសិទ្ធ, មិនប្រកាន់ស្ដាំ, ប្រជែង, បត់ឆ្វេងស្ដាំ, និងកត្ដាយាន។

សូមបញ្ជាក់ថា រយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង១៦២លើក, បណ្ដាលឲ្យមនុស្សស្លាប់ចំនួន៧៧នាក់ របួសធ្ងន់១៦២នាក់ និងរបួសស្រាល៩៨នាក់៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya