ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីព្រៃស្រោងនិងព្រៃសហគមន៍រាប់រយរាប់ពាន់ហិកតា ត្រូវបានគ្រឿងចក្រត្រាកទរ័D60ជាច្រើនគ្រឿង របស់អ្នកមានអំណាចប្រចាំខេត្តរតនគិរី និងអាជ្ញាធរស្រុកតាវែង ឃុបឃិតគ្នាជាប្រព័ន្ធ ធ្វើការឈូសឆាយយកធ្វើជាកម្មសិទ្ធ​  ||     ខ្លាំងបាត់ ! ស្ងាត់ៗ ដីសមូហភាព៤ហិកតា ក្នុងវត្តចំបក់បីដើម ត្រូវបានក្រុមជន លោភលន់ ៣គ្រួសារ បំពានយកជាកម្មសិទ្ធិផ្ទាល់ខ្លួនអស់ហើយ​  ||     ពិតជាកក្រើកណាស់ នៅលើទឹកដីស្រុកកំពង់លែង ដែលអ្នកមានលុយមានអំណាច នៅតែបន្តឆ្លៀតឱកាសរំលោភយកដីរដ្ឋ ស្រួលជាងប្លន់ដីរាស្ត្រ​  ||     លាក់ព័ត៌មានមិនជិតទេ ! ភ្ញាក់ផ្អើល ករណីបាញ់បុរសម្នាក់ធ្លាយដៃ ត្រូវបានដាក់ពាក្យបណ្តឹង នៅប៉េអឹមរកយុត្តិធម៌ ដោយខាងប៉ូលីស មិនទទួលយកពាក្យបណ្តឹង លោក ឧត្តមសេនីយ៍ទោ ជួន ណារិន ដែលលោកតែងតែគោរពនិងស្រឡាញ់ ប្រជាពលរដ្ឋ និងមានវិធានការយ៉ាងណា ចំពោះកូនចៅក្រោមឱវាទ​  ||     ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ និងអ្នកសារព័ត៌មាន ក្នុងប្រទេសកម្ពុជា ទាំងមូល សូមសំណូមពរដល់ ឯកឧត្តម ឱម យិនទៀង ប្រធាន​អង្គភាពប្រឆាំងអំពើពុករលួយ​ សូមមេត្តាស្រាវជ្រាវដាក់ការស៊ើបអង្កេតរឿងនេះផង​  ||   

» ព័ត៌មានជាតិ » ប្ដីប្រចណ្ឌប្រពន្ធ! ប្តីដេញកាប់សម្លាប់ ស្លាប់ យ៉ាងអាណោចអធ័ម រួចរត់គេចខ្លួនបាត់ នៅត្បូងឃ្មុំ

ប្ដីប្រចណ្ឌប្រពន្ធ! ប្តីដេញកាប់សម្លាប់ ស្លាប់ យ៉ាងអាណោចអធ័ម រួចរត់គេចខ្លួនបាត់ នៅត្បូងឃ្មុំ

ត្បូងឃ្មុំ:   ត្រង់ចំណុចមុខស្នាក់ការគណបក្សស្រុកត្បូងឃ្មុំ ភូមិទួលវិហារ ឃុំជីរោទ៍ទី២ ស្រុកត្បូងឃ្មុំ មានករណីឃាតកម្ម បង្កឡើងដោយជនល្មើសជាប្តីបានសម្លាប់ប្រពន្ធរបស់ខ្លួន នៅថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ វេលាប្រហែលម៉ោង ១និង៣០នាទីរសៀល ។

ជនសង្ស័យឈ្មោះ ព្រាប ម៉ាយ ភេទប្រុស អាយុ ២៣ឆ្នាំ បានយកកាំបិតកាប់ប្រពន្ធឈ្មោះ         ជុំ ធារី អាយុ ១៧ឆ្នាំជាច្រើនកាំបិត បណ្តាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។

យោងតាមការអះអាងរបស់ឪពុកជនរងគ្រោះបានឲ្យដឹងថា ប្តីប្រពន្ធខាងលើ បន្ទាប់ពី រៀបការរួចក្នុងមួយរយ: ក្រោយចេះតែមានជម្លោះពាក្យសំដីជាមួយគ្នាជាញឹកញាប់ ហើយប្រពន្ធក៏បានចុះចេញពីឪពុកម្តាយខាងប្រុស ដែលនៅជិតគ្នា មករស់នៅជាមួយឪពុកម្តាយបង្កើតរបស់ខ្លួន លុះមកដល់រសៀលថ្ងៃនេះ ប្តីបានទៅរករឿងប្រពន្ធ និងបង្កជម្លោះរហូតឈានដល់ការដេញកាប់សម្លាប់។
មូលហេតុ៖ ជម្លោះនេះគឺបណ្តាលមកពីការប្រច័ណ្ឌ។

បន្ទាប់ពីធ្វើសកម្មភាពរួច ជនល្មើសបានរត់គេចខ្លួនបាត់  សមត្ថកិច្ចកំពុងស្វែងរកចាប់ខ្លួន      មក ផ្តន្ទាទោសតាមច្បាប់ ចំណែកសព ត្រូវបានធ្វើកំណតហេតុ ប្រគល់ជូនក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya