ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||     ឈ្មួញ មានឥតទ្ធិពល ចាស់វស្សា នៅតែអាចដឹកញ្ជូនឈើទៅប្រទេសវៀតណាម នៅរតនគិរី​  ||     ភ្ញាក់ផ្អើល! បទល្មើសព្រៃឈើកើតឡើង យ៉ាងអនាធិបតេយ្យ ស្រុកអូររាំង និងស្រុកកែវសីមា នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » ប្រទះឃើញសាកសពមន្ត្រីយោធា ម្នាក់ អណ្ដែតទឹក មិនទាន់ដឹងមូលហេតុ នៅកោះកុង

ប្រទះឃើញសាកសពមន្ត្រីយោធា ម្នាក់ អណ្ដែតទឹក មិនទាន់ដឹងមូលហេតុ នៅកោះកុង

កោះកុង:   កម្លាំងអធិការដ្ឋាននគរបាលក្រុង កម្លាំងប៉ុស្តិ៍ស្ទឹងវែង សហការជាមួយកម្លាំងការិយាល័យបច្ចេកទេស កម្លាំងការិយាល័យកម្រិតធ្ងន់ កម្លាំង អាវុធហត្ថក្រុង ពេទ្យខេត្ត ដោយមានការសម្របសម្រួល ពីលោកអ៊ីវ ត្រាយ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកោះកុង បានចុះពិនិត្យសាកសពស្លាប់ ក្នុងទឹក នៅចំណុចកែងផ្លូវលំក្បែអង្គតែនប៉ុស្តិ៍បាយ័ន្ត ខាងកើតសាលាសង្កាត់ស្ទឹងវែង ស្ថិតនៅភូមិស្ទឹងវែង សង្កាត់ស្ទឹងវែង កាលពី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ ។

សាកសពឈ្មោះ ឆេង ណារី ភេទស្រី អាយុ ៥១ ឆ្នាំ ជនជតិខ្មែរ ជាមន្ត្រីយោធា បម្រើការងារនៅក្រសួងកាពារជាតិ មូលហេតុ៖ មិនទាន់បានដឹងនោះទេ។

សភាពសព៖ មានស្លាកស្នាម នៅក្បាលប៉ែកខាងក្រោយបែក១កន្លែង ស្នាមបែកគុម្ពត្រចៀក ១កន្លែង និងស្នាមជាំមុខខាងឆ្វេងខ្លាំង ស្នាមរលាត់ក្រោមចង្ការ១កន្លែង។

ម្តាយក្មេក និងប្តីរបស់សព បានប្រាប់ថា ជនរងគ្រោះ កាលពីយប់ ថ្ងៃទី ១២ មិថុនា ២០១៩ វេលាម៉ោង ១០ ជាងយប់ បានផឹកស្រាស្រវឹងជោគជាំខ្លាំង ដើរដួលមិនដឹងត្រូវនឹងអ្វីទេ ដោយដើរចេញពីផ្ទះឈ្មោះ ឃុត ថាន់វិរ: ត្រូវជាប្អូនថ្លៃ បម្រើការងារនៅមន្ទីរ អភិវឌ្ឍន៍ជនបទខេត្ត មានទីលំនៅភូមិស្ទឹងវែង តែម្នាក់ឯង។

ក្រោយមកម៉ោងប្រហែល១១ និង៣០នាទីយប់ ទើបប្តីឈ្មោះ ភី សុភាព អាយុ ៤០ ឆ្នាំចេញទៅតាមដល់ផ្ទះ រកប្រពន្ធមិនឃើញ ក៏ដើរមករកនៅផ្ទះម្តាយខ្លួនទៀត តែរកមិនឃើញក៏ដើរត្រឡប់ទៅផ្ទះវិញ លុះដល់ព្រឹកឡើង ទើបដើរកទៀតម៉ោង ១២ ជាងក៏ប្រទះឃើញសពអណ្តើតក្នុងទឹក កន្លែងកើតហេតុតែម្តង ។  សមត្ថកិច្ច មានការសង្ស័យ ក៏បាននាំខ្លួនប្តីជនរងគ្រោះ មកសាកសួរ រកមូលហេតុ នៅកន្លែងអធិការដ្ឋាននគរបាលក្រុង៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya