ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីព្រៃស្រោងនិងព្រៃសហគមន៍រាប់រយរាប់ពាន់ហិកតា ត្រូវបានគ្រឿងចក្រត្រាកទរ័D60ជាច្រើនគ្រឿង របស់អ្នកមានអំណាចប្រចាំខេត្តរតនគិរី និងអាជ្ញាធរស្រុកតាវែង ឃុបឃិតគ្នាជាប្រព័ន្ធ ធ្វើការឈូសឆាយយកធ្វើជាកម្មសិទ្ធ​  ||     ខ្លាំងបាត់ ! ស្ងាត់ៗ ដីសមូហភាព៤ហិកតា ក្នុងវត្តចំបក់បីដើម ត្រូវបានក្រុមជន លោភលន់ ៣គ្រួសារ បំពានយកជាកម្មសិទ្ធិផ្ទាល់ខ្លួនអស់ហើយ​  ||     ពិតជាកក្រើកណាស់ នៅលើទឹកដីស្រុកកំពង់លែង ដែលអ្នកមានលុយមានអំណាច នៅតែបន្តឆ្លៀតឱកាសរំលោភយកដីរដ្ឋ ស្រួលជាងប្លន់ដីរាស្ត្រ​  ||     លាក់ព័ត៌មានមិនជិតទេ ! ភ្ញាក់ផ្អើល ករណីបាញ់បុរសម្នាក់ធ្លាយដៃ ត្រូវបានដាក់ពាក្យបណ្តឹង នៅប៉េអឹមរកយុត្តិធម៌ ដោយខាងប៉ូលីស មិនទទួលយកពាក្យបណ្តឹង លោក ឧត្តមសេនីយ៍ទោ ជួន ណារិន ដែលលោកតែងតែគោរពនិងស្រឡាញ់ ប្រជាពលរដ្ឋ និងមានវិធានការយ៉ាងណា ចំពោះកូនចៅក្រោមឱវាទ​  ||     ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ និងអ្នកសារព័ត៌មាន ក្នុងប្រទេសកម្ពុជា ទាំងមូល សូមសំណូមពរដល់ ឯកឧត្តម ឱម យិនទៀង ប្រធាន​អង្គភាពប្រឆាំងអំពើពុករលួយ​ សូមមេត្តាស្រាវជ្រាវដាក់ការស៊ើបអង្កេតរឿងនេះផង​  ||   

» ព័ត៌មានជាតិ » គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យប្ដីរបួសធ្ងន់ ប្រពន្ធស្លាប់ យ៉ាងអាណោចអធ័ម នៅមណ្ឌលគិរី

គ្រោះថ្នាក់ចរាចរណ៍ បណ្ដាលឲ្យប្ដីរបួសធ្ងន់ ប្រពន្ធស្លាប់ យ៉ាងអាណោចអធ័ម នៅមណ្ឌលគិរី

មណ្ឌលគិរី:​ កាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩  ស្ថិតនៅផ្លូវ៦៧ ទល់មុខមន្ទីអប់រំ យុជននិងកីឡា ក្នុងភូមិចម្ការតែ សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្តទិសស្របទិសគ្នា។

ជនរងគ្រោះឈ្មោះ ញៀវ ថិត ភេទប្រុស អាយុ ៣៧ឆ្នាំ ជនជាតិព្នង របរកសិករ រស់ភូមិទី០៧ ឃុំប៊ូស្រា ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី ជិះម៉ូតូម៉ាក វ៉េវ ពណ៌ខ្មៅ គ្មានស្លាកលេខ គ្មានកញ្ចក់ មានមួករងរបួសដាច់ជើង០៦ ថ្នេរស្ដាំ និងរលាត់ដៃជើងខ្លួនបន្តិច រួមដំណើរជាមួយឈ្មោះ កើន ជើប ភេទស្រី អាយុ ៣៦ឆ្នាំ ជនជាតិព្នង មុខរបរកសិករ រស់នៅភូមិឃុំជាមួយគ្នា ស្លាប់នៅនិងកន្លែងកើតហេតុ។

រថយន្តម៉ាក ការីស្វិត ពណ៌ស គ្មានស្លាកលេខ ត្រូវបានបើករតគេចបាត់ បច្ចុប្បន្នកម្លាំងជំនាញកំពុងតាមរុករក។

សមត្ថកិច្ច វាស់វែងយកវត្ថុតាងទៅរក្សាទុក នៅអធិការក្រុង ចំណែកជនរងគ្រោះសម្រាក ព្យាបាលនៅមន្ទីពេទ្យបង្អែកខេត្តមណ្ឌលគិរី រីឯសព ត្រូវបានប្រគល់ជូនក្រុម គ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya