ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីគម្របព្រៃឈើដែលជាតំបន់ប្រើ ប្រាស់ច្រើនយ៉ាងនៅក្នុងស្រុកកំពង់លែង កំពុងទទួលរងនូវការបាត់បង់ ជាបន្តបន្ទាប់ ពីសំណាក់អ្នកមាន លុយមានអំណាច កាប់ឆ្ការ ឈូស ឆាយទន្រ្ទានយកចែកគ្នាលក់ជារៀង រាល់ថ្ងៃ ដោយពុំមានការបង្ក្រាប​  ||     ល្បីមេឈ្មួញឈើ ម្នាក់ឈ្មោះ ហាក់ កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     លេចឮព័ត៌មាន! មន្ត្រី​យោធា​ និង​ជា​ថៅកែ​ភាស៊ី​ នៅ​រង្វង់​មូល​បឹង​ត្រកួនថា ជំរិត​ទារលុយ​គោយន្ត​ឆ្លងកាត់?​  ||     មេឈ្មួញជើងខ្លាំង ឈ្មោះចែស្រី កំពុងដឹកជញ្ជូនយ៉ាងរលូនក្នុងខេត្តក្រចេះ​  ||     រោងសិប្បកម្មធំៗ កន្លែងស្ថិតនៅភូមិមេម៉ងឃុំមេម៉ងស្រុកកែវសីមា សង្ស័យមន្ត្រីជំនាញមើលរំលង​  ||   

» ព័ត៌មានជាតិ » ប្រទះឃើញសាកសពស្ត្រី ដេកស្លាប់មុខផ្ទះប្រជាពលរដ្ឋ នៅកំពត

ប្រទះឃើញសាកសពស្ត្រី ដេកស្លាប់មុខផ្ទះប្រជាពលរដ្ឋ នៅកំពត

កំពត: នៅ ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ ត្រង់ចំណុចភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច មានករណីប្រទះឃើញសពស្ត្រីម្នាក់ ដេកស្លាប់នៅមុខផ្ទះប្រជាពលរដ្ឋ ដោយពុំដឹងមូលហេតុ។

ជនរងគ្រោះឈ្មោះ ចិន សុភី ភេទស្រី អាយុ៤៨ឆ្នាំ រស់នៅភូមិកោះខ្លូត ឃុំកំពង់ត្រាចខាងកើត ស្រុកកំពង់ត្រាច ខេត្តកំពត ជាស្ត្រីមេម៉ាយរស់ នៅម្នាក់ឯង ដោយកូនៗទាំងអស់ ទៅធ្វើការនៅខេត្តឆ្ងាយៗអស់ទៅហើយ។

ក្រោយទទួលព័ត៌មានភ្លាម សមត្ថកិច្ច បានចុះទៅពិនិត្យធ្វើកោសល្យវិច័យសព បានអះអាងថា ស្ត្រីរងគ្រោះស្លាប់ដោយសារខ្យល់គ។

មូលហេតុ៖ ហូបស្រាស្រវឹង មិនហូបបាយទើប បណ្តាលឲ្យវិលមុខដួលស្លាប់នៅពេលយប់ គ្មានអ្នកណាដឹង លុះព្រឹកឡើង ទើបអ្នកភូមិប្រទះឃើញសពបង្កការភ្ញាក់ផ្អើលតែម្តង។  សព ត្រូវបានប្រគល់ឲ្យកូនចៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕

 

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya