ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ណាំ សុវណ្ណារ៉ា គាបជំរិតបរទេសលើសេវាទិដ្ឋាការឆ្លងដែន នៅព្រះសីហនុ​  ||     រឿងអាស្រូវ​ពុករលួយ​ ​របស់លោក យូ ហេង មេ​គយ​ខេត្តបាត់ដំបង ​ជា​បន្តបន្ទាប់?​  ||     ល្បីល្បាញជើងខ្លាំង លោក ទ្រី និង លោក ធា នៅតែបើកលេងល្បែងស៊ីសង គ្រប់ប្រភេទ នៅត្បូងឃ្មំ​  ||     លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ល្បីល្បាញ​កាន់តែខ្លាំង​​  ||     លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម និង លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល កំពុងបណ្តោយ បទល្មើសនេសាទកើតមានគ្រប់រូបភាព នៅលើទឹកដីស្រុកកំពង់លែង​  ||   

» ព័ត៌មានជាតិ » លោក ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ ជំរុញការពន្លឿនដោះស្រាយ បញ្ហាលំនៅដ្ឋានជូនពលរដ្ឋនៅតាមបណ្តោយផ្លូវរថភ្លើង

លោក ឃួង ស្រេង ជាអភិបាលរាជធានីភ្នំពេញ ជំរុញការពន្លឿនដោះស្រាយ បញ្ហាលំនៅដ្ឋានជូនពលរដ្ឋនៅតាមបណ្តោយផ្លូវរថភ្លើង

ភ្នំពេញៈ   កាលពីរសៀលថ្ងៃទី ១៣ ខែមិថុនាឆ្នាំ២០១៩ ជំរុញ អាជ្ញាធរខណ្ឌនិងមន្ទីរពាក់ព័ន្ធ ពន្លឿនលើការដោះស្រាយបញ្ហាលំនៅដ្ឋានជូនប្រជាពលរដ្ឋនៅតាមបណ្តោយផ្លូវរថភ្លើង ក្នុងខណ្ឌឬស្សីកែវអោយបានលឿន ដើម្បីអោយការស្ថាបនាផ្លូវលើបណ្ដាញ ផ្លូវរថភ្លើងនេះបានលឿន ទៅតាមអ្វីដែលបានគ្រោងទុក។

លោកឃួងស្រេង បានមានប្រសាសន៍លើកឡើងថា បញ្ហាស្មុកស្មាញមួយចំនួនជាមួយនឹង ប្រជាពលរដ្ឋដែលរស់នៅតាមបណ្តោយរថភ្លើងចាប់ពីផ្លូវជាតិលេខ ៥(គីឡូម៉ែត្រលេខ៦ )រហូតមកដល់ផ្លូវលេខ៧០ (ទំនប់ទួលគោក)ឃើញថា បានដោះស្រាយ ល្អប្រសើរមួយចំនួនធំហើយ ហើយប្រជាពលរដ្ឋក៏បានយល់ពីបំណងរបស់ រដ្ឋបាលរាជធានីភ្នំពេញក្នុងការស្ថាបនាផ្លូវ នៅលើផ្លូវរថភ្លើង ជាមួយនឹងការ ដោះស្រាយ បញ្ហាដីធ្លី ចំពោះអ្នកដែលត្រូវចាកចេញពីលើបណ្ដោយ ផ្លូវរថភ្លើងនេះហើយដែរ ។  ការបង្កើតអោយមានកិច្ចប្រជុំនេះឡើងគឺដើម្បីរកចំណុចប្រឈមមួយចំនួនដើម្បីយើង យកបញ្ហាប្រឈមទាំងនោះមកដោះស្រាយជូនប្រជាពលរដ្ឋឲ្យបានលឿន។

លោកសាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញបាន មានប្រសាសន៍លើកឡើងក្នុងអង្គប្រជុំនោះថា ប្រជាពលរដ្ឋដែលរស់នៅលើផ្លូវ រថភ្លើងដែលទទួលរងផលប៉ះពាល់លំនៅដ្ឋានទាំងស្រុង ឬនៅសល់មួយចំណែក តូចនោះគឺមានចំនួន៣២០គ្រួសារ ហើយប្រជាពលរដ្ឋទាំងនេះ ត្រូវផ្លាស់មករស់នៅតាម បណ្ដោយប្រឡាយអូរវែង ជាមួយនឹងការប្រទានកម្មសិទ្ធិដីធ្លីជូនពួកគាត់នៅដីទំហំ ៤ម៉ែត្រគុណ១៥ម៉ែត្រតាមបណ្តោយមាត់ប្រឡាយ។ ចំពោះដំណោះស្រាយខាងលើនេះ ត្រូវបានប្រជាពលរដ្ឋសាទរផងដែរ ហើយអ្វីដែលជាការងារចំពោះមុខរបស់យើងគឺការ ចាក់ស៊ីផាយដើម្បីស្ថាបនាជញ្ជាំងប្រឡាយនិងការចាក់ដី ពុះឡូតិ៍ចែកជូនប្រជាពលរដ្ឋទាំង៣២០គ្រួសារ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya