ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ ​កើតឡើង​យ៉ាង​រាលដាល​ ​ស្រុក​កំពង់លែង មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ នៅកំពង់ឆ្នំាង ​​  ||     លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម គួរបញ្ចេញកណ្តាប់ដៃដែក ដែលសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋកម្ពុជា ប្រគល់ឲ្យ ជួយបង្ក្រាបបទល្មើសនេសាទ ដែលកើតមានយ៉ាងពេញបន្ទុក​  ||     តើលោកយូហេង បានដឹងទេថា លោកអ៊ុំចាន់រតនា ប្រធានស្នាក់ការគយច្រអន្រ្តាកជាតិដូង កំពុងតែយកលុយពីពលរដ្ឋដឹកទំនិញដាក់ក្នុងហោប៉ៅខ្លួន ?​  ||     ភាពមិនប្រក្រតីក្នុងតំណែង ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងដឹកនាំដោយ លោក​ អ៊ឹម​ សៅវរិទ្ធ​ នាយខណ្ឌ​រដ្ឋបាលព្រៃឈើឧត្តរមានជ័យ ឈានដល់មានការទម្លាយអំពើពុករលួយ ជាលាភផលប្រយោជន៍?​  ||     បទល្មើស​នេសាទ​ ស្រុក​កំពង់លែង ជា​ប្រភព​ចំណូល​ដ៏​ធំ​របស់​ក្រុមមន្ត្រី​ពុករលួយ​ នៅកំពង់ឆ្នាំង​  ||   

» ព័ត៌មានជាតិ » កម្លាំងសមត្ថកិច្ចបង្ក្រាបបានគ្រឿងញៀន ១៧គីឡូក្រាម ព្រំដែនកម្ពុជា-វៀតណាម ខណៈមេក្លោងរត់គេចខ្លួនបាត់ នៅស្វាយរៀង

កម្លាំងសមត្ថកិច្ចបង្ក្រាបបានគ្រឿងញៀន ១៧គីឡូក្រាម ព្រំដែនកម្ពុជា-វៀតណាម ខណៈមេក្លោងរត់គេចខ្លួនបាត់ នៅស្វាយរៀង

(ស្វាយរៀង)៖ នាវេលាម៉ោងប្រមាណ ៨យប់ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៩ កម្លាំងនគរបាលវរការពារព្រំដែនលេខ៦១១ នៃស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានចុះបង្ក្រាប និងរឹបអូសគ្រឿងញៀនចំនួន ១៧គីឡូក្រាម នៅចន្លោះព្រំដែន កម្ពុជា-វៀតណាម ក្បែរនឹងច្រកអន្តរជាតិបាវិត ប៉ុន្តែគួរឲ្យសោកស្តាយ ជនសង្ស័យបានរត់គេចខ្លួនបាត់  ។

 

កម្លាំងនគរបាលការពារព្រំដែនលេខ៦១១ ចេញល្បាតតាមខ្សែក្រវ៉ាត់ព្រំដែន ត្រង់ចំណុច បង្គោលព្រំដែនលេខ១៧០ ស្លាបខាងឆ្វេងច្រកទ្វារអន្តរជាតិបាវិត ក៏បានជួបនឹងជន សង្ស័យម្នាក់ ដើរកាត់វាលស្រែក្បែរចំការប្រេងខ្យល់ ដោយមានយួរវ៉ាលីស ធំមួយ, ដោយ មានការសង្ស័យ សមត្ថកិច្ចក៏បានហៅឲ្យឈប់ដើម្បីសួរនាំ តែជនសង្ស័យបានទម្លាក់ វ៉ាលីសនោះចោល ហើយរត់គេចខ្លួនចូលចម្ការប្រេងខ្យល់បាត់។

ក្រោយធ្វើការត្រួតពិនិត្យឆែកឆេរវ៉ាលីសនោះ សមត្ថកិច្ចបានរកឃើញម្សៅក្រាមពណ៌សថ្លា ដែលសង្ស័យថា ជាគ្រឿងញៀនប្រភេទអំហ្វេតាមីនចំនួន ១៧ដុំ ដែលស្មើនឹងប្រមាណ ១៧គីឡូក្រាម។

ករណីនេះ ជនសង្ស័យប្រុងនាំយកគ្រឿងញៀន ទៅកាន់ប្រទេសវៀតណាម តែនៅពេលសមត្ថកិច្ចហៅឃាត់សួរ ជនសង្ស័យភ័យក៏រត់បាត់ទៅ។ តែយ៉ាងណាក៏ដោយ ពេលនេះ លោកកំពុងទាក់ទង ធ្វើការជាមួយភាគីវៀតណាម ធ្វើការងារលើករណីនេះ ដើម្បីស្រាវជ្រាវរកមុខសញ្ញាពាក់ព័ន្ធ។

បច្ចុប្បន្ន វត្ថុតាងគ្រឿងញៀនទម្ងន់១៧គីឡូក្រាម កំពុងត្រូវរក្សាទុកនៅប៉ុស្តិ៍ព្រំដែនធ្លក ដើម្បីរៀបចំតាមនីតិវិធី នាំយកទៅកាន់ស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya