ភ្នំពេញ ៖ កាលពីវេលាម៉ោង ៩ និង ៣០នាទី យប់ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤ តាមផ្លូវកម្ពុជាក្រោម ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក។អ្នកបើកបររ៉ឺម៉កម៉ូតូមានឈ្មោះ ខាត់ រ៉ា ភេទប្រុស អាយុ៥០ឆ្នាំ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខម៉ូតូមានស្លាកលេខ ភ្នំពេញ 1AR-9823បានរងរបួសបែកភ្នែកស្តាំ។ ចំណែកអ្នកបើកបរម៉ូតូវីវ៉ាពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BI-9507 មានឈ្មោះ ឈុត គន្ធា ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរអ្នកបើកឡានឲ្យក្រុមហ៊ុនឥណ្ឌាស្នាក់នៅភូមិត្រពាំងឈូក សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។
នៅមុនពេលកើតហេតុបុរសទាំង២នាក់នេះបានធ្វើចរាចរតាមបណ្តោយផ្លូវ កម្ពុជាក្រោម លុះបើកបរមកដល់ចំណុចកើតហេតុយានយន្តទាំង២បានប៉ះដៃចង្កូតគ្នា តែយានយន្តទាំង២គ្រឿងមិនបានដួលដល់ដីនោះទេ ប៉ុន្តែដោយមិនមានការយោគយល់គ្នាទើបកើតជាទំនាស់ពាក្សសំដីឡើង រហូតក្លាយជាហិង្សាតែម្តង។ក្រោយពេលកើតហេតុសមត្ថកិច្ចបាននាំអ្នក ទាំងពីរទៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ទី១ ដើម្បីដោះស្រាយគ្នាតាមផ្លូវច្បាប់៕
» ព័ត៌មានជាតិ » រ៉ឺម៉កម៉ូតូបើកទាក់ដៃចង្កូតម៉ូតូវីវ៉ាបន្តិចបន្តួច ក្លាយជាហិង្សា