ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកអធិការរងស្រុកទឹកផុស ម្នាក់ និងបក្សពួក ត្រូវប្រជាពលរដ្ឋ 8 គ្រួសារចោទថា បានរំលោភយកដីរបស់គាត់ នៅកំពង់ឆ្នំាង ?​  ||     ល្បី​ពេញ​បណ្ដាញ​ពត័មា​ននឹង សង្គម​Facebook មេ​គយ​ច​លត័​សាលាក្រហម លោក(ទុង ធឿន ) ទើបតែឡើងកាន់តំណែងថ្មីថ្មោង កំពុងតែដើរកន្លងចាស់លោក ធុច មករា ល្បីល្បាញ​ខាង​ប្រមូល​លុយ​ តាម​របៀបពុករលួយ​នឹង​ជំរិត​  ||     ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប​ នៅតែត្រូវប៉ាន់?​  ||     លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||   

» ព័ត៌មានជាតិ » ឈ្លោះគ្នាផ្អើល ទំនាស់ទ្រព្យកេរ្តិ៍ នៅភ្នំពេញ

ឈ្លោះគ្នាផ្អើល ទំនាស់ទ្រព្យកេរ្តិ៍ នៅភ្នំពេញ

ភ្នំពេញ:  នាថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០១៩ នៅផ្ទះកើតហេតុលេខ១៧៣ ផ្លូវលំ ភូមិត្រពាំងថ្លឹង២ សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ ។

រឿងក្តីទំនាស់ទ្រព្យបែងចែកគ្នា មិនដាច់ស្រេច ក្រោយពីប្តី និងឪពុក ទទួលមរណ:ភាពទៅហើយ បានធ្វើឲ្យមានការប្ដឹងផ្ដល់គ្នា ទ្បើងតុលាការ ខណ:ទ្រព្យអចលនវត្ថុដីផ្ទះ តុលាការដាក់ឲ្យមានសិទ្ធមនុស្ស៣នាក់។

តាមការបំភ្លឺពីភាគី ម្តាយចុងឈ្មោះ យ៉ែម ស៊ីវន បានឲ្យដឹងថា គាត់បានរៀបការជាមួយ បុរសឈ្មោះ ហ៊ីង ច័ន្ទតារា តាំងពីឆ្នាំ២០០៦មកម្លេះ ចាប់ដៃគ្នាជាប្តីប្រពន្ធ រហូតដល់ សាងសង់ផ្ទះធំ ទ្រនំខ្ពស់ មានទាំងផ្ទះជួលទៀតផង នៅចំណុចកើតហេតុខាងលើនេះ តែជាអនិច្ចារ្យ មកដល់អំឡុងខែឧសភា ឆ្នាំ២០១៨ ប្តីរបស់គាត់ធ្លាក់ខ្លួនឈឺ ហើយក៏ទទួលមរណ:ភាពបាត់ទៅ។

ភាគីម្តាយចុងឈ្មោះ យ៉ែម ស៊ីវន អាយុ៣៥ឆ្នាំរស់នៅផ្ទះ កំពុងកើតមានទំនាស់ខាងលើ។ ចំណែក២ភាគីទៀត ជាកូនដើម ទី១ ឈ្មោះ ហ៊ីង សុភាវី ភេទស្រី អាយុ៣៧ឆ្នាំ មានទីលំនៅ ផ្ទះលេខ១៩ ផ្លូវ៣៧១ ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។ ទី២ ឈ្មោះ ហ៊ីង សូលីដា ភេទស្រី អាយុ៣៤ឆ្នាំ មានទីលំនៅអគារខុនដូរលេខ១០០២ បុរីសែនសុខ ផ្លូវឧញ៉ាម៉ុង រិទ្ធី ភូមិប៉ាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

បញ្ហាប្រឈមពាក់ព័ន្ធរឿងទ្រព្យកេរ្តិ៍ដីផ្ទះ ផ្ទះជួល តាមបណ្តាំ របស់ប្តី សុំឲ្យតុលាកា ចាត់បញ្ចូលប្រពន្ធឈ្មោះ យ៉ែម ស៊ីវន ក៏មានសិទ្ធគ្រប់គ្របទ្រព្យសម្បត្តិ ដីផ្ទះ ផ្ទះជួលបានដែរ រួមជាមួយ ភាគីកូនចុង ស្រីៗ ពោលមាន៣ភាគី អាចមានសិទ្ធគ្រប់គ្រងអចលនទ្រព្យបាន ។

ក្រោយពីប្តីស្លាប់ទៅ បន្សល់ទុកទ្រព្យកេរ្តិ៍ បង្កឲ្យផ្ទុះជារឿង ចែកគ្នាមិនដាច់ ភាគីខាងកូនៗចុង ចង់បានទាំងអស់ ប្រគល់តែរថយន្ត ស៊ីណា មួយគ្រឿង ឲ្យម្តាយចុងចុះចេញ ផ្ទុយពីនីតិវិធីរបស់តុលាការ ដាក់ទ្រព្យរួមជា៣ចំណែក ទើបភាគីខាងម្តាយចុង នៅថ្ងៃទី១៤ ខែមិថុនា នេះក្រោយពីមានដីកាសម្រេចរបស់តុលាការ លុបចោលដីកាការពារ មកចេញ ដីការថ្មីមួយទៀត ដោយលោក សំ ប៊ុនពៅ ចៅក្រមសាលាដំបូងរាជធានីភ្នំពេញ លេខ១០៨ «ភ»ដ.រ ចុះថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៩មកម្លះ ដោយសម្រេច ដាក់ទ្រព្យអចលនវត្ថុ (ដីផ្ទះ ផ្ទះជួល)ស្ថិតក្នុងទ្រព្យរួម មានបីចំណែក ។

ទោះជាមានដីកាចេញមកបែបនេះក្តី ចេតនារបស់កូនចុងស្រីៗ ចង់ ឲ្យតែឡានមួយគ្រឿង ដើម្បីឲ្យម្តាយចុងចុះចេញ ទើបក្លាយជារឿងកើតទុក្ខមិនសុខចិត្ត សូម្បីតែសង់ផ្ទះ លុយបង់ពន្ធច្រើនជាងប្តីផង។

ជុំវិញករណីទំនាស់ទ្រព្យកេរ្ត៍នេះ សាពត៌មាន បានត្រឹមសុំការបំភ្លឺពីខាងម្តាយចុងតែប៉ុណ្ណោះ ចំណែកភាគីកូនចុង សុំការបំភ្លឺមិនបាន ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya