ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 រោងសិប្បកម្ម របស់ឈ្មោះ សេង អត់ច្បាប់ដ៏ធំសម្បើមមួយកន្លែង សមត្ថកិច្ចមិនដែលបង្ក្រាប​  ||     ល្បែងស៊ីសងកើតឡើងយ៉ាងរាលដាល ស្រុកត្បូងឃ្មុំ សមត្ថកិច្ចមិនបង្ក្រាប​  ||     ទីតាំងសង្វៀនជល់មាន់ មួយកន្លែង កំពុងបើកលេងយ៉ាងរំភើយ ដោយម្ចាស់សង្វៀនមាន់ ឈ្មោះ ថុន នឹង ប្រុស  នៅត្បូងឃ្មុំ​  ||     ក្រុមជនខិលខូចកាប់ព្រៃរុករាន ទន្ទ្រានយកដីព្រៃរបស់រដ្ឋ ការពារដោយព្រះរាជក្រឹត្យ ម្តុំបឹងខ្លុង អូរត្រាវចែកលុយគ្នាយ៉ាងរំភើយ  នៅកំពង់ស្ពឺ​  ||     ប្រជាពលរដ្ឋជាង៣០គ្រួសារ មានការព្រួយបារម្ភ ខណៈដែលមន្ត្រីបរិស្ថានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ប្រុងលើកគ្នាទៅដកបង្គោលរបងដីស្រែចំការរបស់ពួកគាត់ទាំងបំពាន​  ||   

» ព័ត៌មានជាតិ » បើករថយន្ត​បុក​គូទ​រថយន្ត​គេ​ហើយ​ចោទ គេ​ខុស​ទៀត​ ​

បើករថយន្ត​បុក​គូទ​រថយន្ត​គេ​ហើយ​ចោទ គេ​ខុស​ទៀត​ ​

ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១០​និង​៥០​នាទី​យប់ ថ្ងៃទី​១៥ ខែមករា ឆ្នាំ​២០១៤ នៅ​ចំណុច​មុខ​ផ្សារ​ឃ្លាំង​រំសេវ តាម​បណ្ដោយ​មហាវិថី​ម៉ៅ​សេទុង ស្ថិតក្នុង​សង្កាត់​ផ្សារ​ដើម​គរ ខណ្ឌទួលគោក​។
​រថយន្ត​កាមរី​ស៊េរី​ចាស់​មួយគ្រឿង ដែល​ម្ចាស់​ទើបតែ​ចេញពី​ហូប​ការ​គេ ហើយ​ស្រវឹងស្រា​បាន​បើករថយន្ត​ទៅបុក​គូទ​រថយន្ត​លុច​ស៊ី​ស​មួយគ្រឿង ហើយ​និយាយ​ដោះស្រាយ​មិនត្រូវ​គ្នា​រយៈ​ជាង​១​ម៉ោង ។ ប្រភពព័ត៌មាន​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា នៅមុន​ពេល​កើតហេតុ​រថយន្ត​កាមរី​ស៊េរី​ចាស់ មួយគ្រឿង​ពាក់​ស្លាក​លេខ​ព្រះសីហនុ 2A-3973  បើកបរ​ដោយ​បុរស​ម្នាក់ និង​អ្នករួមដំណើរ ម្នាក់ទៀត បានធ្វើ​ដំណើរ​តាម​បណ្ដោយ​មហាវិថី​ម៉ៅ​សេទុង ក្នុង​ល្បឿន​ហើយ​រេ​ពេញ​ផ្លូវ មកដល់​ចំណុចកើតហេតុ​បាន​ជ្រុល​ទៅបុក​ពីក្រោយ​រថយន្ត​លុច​ស៊ី​ស ពណ៌​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ 2W-2068 ដែល​កំពុង​បើកបរ​ស្រប  បណ្ដាល​ឲ្យ​រថយន្ត​លុច​ស៊ី​ស​ខ្ទេច​គូទ​មួយ​ចំហៀង​ផ្នែក​ខាងស្ដាំ ហើយ​រថយន្ត​កាមរី ក៏​ព្យាយាម​ធ្វើដំណើរ​ទៅមុខ តែ​ទៅ​មិន​រួច ព្រោះ ដាច់​កាឡេ​ខាងមុខ​។​
​ការនិយាយ​ដោះស្រាយ​គ្នា​រយៈពេល​ជាង​មួយ​ម៉ោង ទើប​ភាគី​រថយន្ត​កាមរី​ព្រម​សង​ជា​ទឹកប្រាក់​២០​ដុល្លារ ទៅ​ភាគី​រថយន្ត​លុច​ស៊ី​ស ប៉ុន្តែ​នៅតែ មិនត្រូវ​គ្នា ទើប​សមត្ថកិច្ច​ជំនាញ​វាស់វែង ហើយ​យក​រថយន្ត​ទាំង​២​គ្រឿង​ទៅ​រក្សាទុក​នៅ​អធិការនគរបាល​ខណ្ឌ​ទួលគោក ដើម្បី​ដោះស្រាយ​តាម​នីតិវិធី ៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya