ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ល្បី លោក ឃុន ប៊ុនហូ មេបញ្ជាការរង កងរាជអាវុធហត្ថខេត្តកំពង់ធំ និងបក្ខពួក ជះឥទ្ធិពលដ៏អាក្រក់​  ||     ក្លិនស្អុយបែកធ្លាយមកក្រៅ ពីរឿងលោក ហ៊ួ សេន ហៅ សុខ ណា ជាមន្ត្រីយោធាអធិការកិច្ច និងអ្នកកាសែតពីររូបឈ្មោះ សាមុត និង ឈ្មោះ ពុជ និងបក្ខពួកផ្សេងទៀតបានគម្រាម និងជំរិតយកលុយពីប្រជាពលរដ្ឋ២គ្រួសារ ដែលរស់នៅភូមិសំពោចឃុំឃ្សឹមអស់ចំនួន៤លាន៨០ម៉ឺនរៀល​  ||     អ្នកធ្វើសកម្មភាពបំផ្លាញព្រៃឈើ និងទន្ទ្រានកាន់កាប់ដីព្រៃ នៅតែអាចគេចផុតពីសំណាញ់ច្បាប់​  ||     លេចព័ត៌មាន ! ពលរដ្ឋហួសចិត្ត និងមន្ទីរពេទ្យបង្អែក ស្រុកខ្សាច់កណ្ដាល រវល់ហូបចុកជុំគ្នា ផ្ដល់សេវាសាធារណៈមិនល្អ គ្មានចិត្តជួយសង្គ្រោះពលរដ្ឋ​  ||     ល្បី! លោកសក្កិ4 ញឹមប៉ក់ នៅសឹករងខេត្តបន្ទាយមានជ័យ ពិតជាមានសិទ្ធិធំមែន​  ||   

» ព័ត៌មានជាតិ » ប៉ូលិស​បញ្ជូន​យុវជន​៣​នាក់​ទៅ​តុលាការ បទ «​បង្ក​អំពើ​ហឹ​ង្សា​ដោយ​ចេតនា​» ​

ប៉ូលិស​បញ្ជូន​យុវជន​៣​នាក់​ទៅ​តុលាការ បទ «​បង្ក​អំពើ​ហឹ​ង្សា​ដោយ​ចេតនា​» ​

បាត់ដំបង ៖ នៅ​ថ្ងៃទី​១៥ មករា  ក្រោយពី​ត្រូវ​ឃាត់ខ្លួន​ក្នុង​សំណុំរឿង​បង្ក​អំពើ​ហឹ​ង្សា​ដោយ​ចេតនា​ទៅលើ យុវជន​ម្នាក់ទៀត កាលពី​យប់​ថ្ងៃអាទិត្យ​ចុង​ស​ប្ដា​ហ៏​មុន នៅឯ​ភូមិ​កូនភ្នំ​ខាងជើង ឃុំ​តា​ស្ដា ស្រុក​សំពៅ​លូន​។​
ជនសង្ស័យ ទាំង​៣​នាក់​នោះ​មាន ១.​ឈ្មោះ ជា ខេង អាយុ​២៤​ឆ្នាំ​, ២.​ឈ្មោះ​ម៉ាក ឈឿន អាយុ​១៨​ឆ្នាំ​, ៣.​ឈ្មោះ ឈូ​ន ស៊ី​នឿន ហៅ​ម៉ៅ អាយុ​២៤​ឆ្នាំ និង​បក្ខពួក​២​នាក់​ទៀត​ឈ្មោះ ជួន វុទ្ធី ហៅ​ធី អាយុ​១៩​ឆ្នាំ និង​ឈ្មោះ​រឿង បញ្ញា ហៅ​ញ៉ា អាយុ​២៤​ឆ្នាំ បាន​រត់ចោលស្រុក ក្រុម​នេះ​រស់នៅ​ក្នុងភូមិ ឃុំ​កើតហេតុ​ខាងលើ​។​

​ចំណែក​រងគ្រោះ​ឈ្មោះ ជិន នឹម ហៅ​កោប អាយុ​២២​ឆ្នាំ នៅ​ភូមិ​គីឡូ​១៣ ឃុំ​សន្តិភាព ស្រុក​សំពៅ​លូន​។ សមត្ថកិច្ច​និយាយថា ជនរងគ្រោះ​ត្រូវ​ក្រុម​ជនដៃដល់​ព្រួត​គ្នា​វាយ កាលពី​យប់​ថ្ងៃទី​១២ មករា គ្រា​ដែល​ដើរ​ចេញពី​រោងការ​ជាមួយ​ភរិយា នៅ​ភូមិ ឃុំ​ខាងលើ ហើយ​ត្រូវ​សមត្ថកិច្ច​ជួយ​អន្តរា​គម​ន៏​ភ្លាមៗ​ដែរ​។​

​សកម្មភាព​របស់​ក្រុម​ជនសង្ស័យ​ដែល​បាន​ប្រព្រឹត្ត​ទៅលើ​ជនរងគ្រោះ គឺមាន​ច​រិ​ក​ឃោរឃៅ​បំផុត​។ ក្រុម​នេះ​អាច​ជាប់​សង្ស័យ​ពីបទ​«​ប្រើ​អំពើ​ហឹ​ង្សា​ដោយ​ចេតនា​» ដែល​បាន​បំពារបំពាន​ត្រង់​មាត្រា​២១៨ នៃ​ក្រមព្រហ្មទណ្ឌ​៕

Copyright © 2010-2021 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya