ភ្នំពេញ ៖ កាលពីវេលាម៉ោង១២និង៣០នាទី រសៀល ថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៤ នៅក្នុងផ្ទះសំណាក់ខាងលើលេខ២២៨Eo ផ្លូវលេខ១៣០ ឋិតក្នុងសង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។
បុរសជនជាតិកាណាដាដែលស្លាប់ដោយសារជំងឺគាំងបេះដូងខាងលើមាន ឈ្មោះ RONALDS GORDONDAVID អាយុ៣៩ឆ្នាំ កាន់លិខិតឆ្លងដែនលេខ QJ678675 ចូលមកប្រទេសកម្ពុជាជាអ្នកទេសចរ ។
កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០១៤ ជនរងគ្រោះខាងលើបានមកជួលផ្ទះសំណាក់ខាងលើស្នាក់នៅក្នុងបន្ទប់ លេខ៧០៧ ជាន់ទី៧ ។ ប្រភពបន្តថា ជារៀងរាល់ព្រឹកជនរងគ្រោះតែងតែចុះមកទិញអាហារហូបនៅខាងក្រោម ប៉ុន្តែនៅថ្ងៃកើតហេតុមិនឃើញជនរងគ្រោះចុះមកក្រោម ។ ប្រភពបន្តថា ដោយមានការសង្ស័យ ក្រែងមានបញ្ហាអ្វីមួយ បុគ្គលិកម្នាក់បានទៅគោះទ្វារបន្ទប់ជនរងគ្រោះ ប៉ុន្តែគ្មានការឆ្លើយតប ក៏យកសោចាក់ទ្វារបន្ទប់ ស្រាប់តែឃើញជនរងគ្រោះដេកស្លាប់នៅក្បែរគ្រែ ។ ភ្លាមៗនោះក៏បាន រាយការណ៍ទៅនគរបាលប៉ុស្តិ៍ផ្សារថ្មី៣ ៕