ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||     មន្ត្រី​ប៉េអឹម​ខេត្តកំពង់ឆ្នាំង ​២រូប ប្រជាពលរដ្ឋ​ប្តឹងទៅ​អង្គភាព​ប្រ​ឆាំ​អ​អំពើពុករលួយ (ACU) និង​ទៅ​តុលាការ​ពីបទ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​ជំរិត​ទារប្រាក់​ចំនួន ៥.០០០​ដុល្លារ​  ||   

» ព័ត៌មានជាតិ » បុរសម្នាក់ បែកថ្នាំរត់ឡើងលើផ្ទះពលរដ្ឋ ប្រុងលោតចុះមកក្រោម ផ្អើលនៅភ្នំពេញ

បុរសម្នាក់ បែកថ្នាំរត់ឡើងលើផ្ទះពលរដ្ឋ ប្រុងលោតចុះមកក្រោម ផ្អើលនៅភ្នំពេញ

ភ្នំពេញ៖  នៅថ្ងៃពុធ ១០កើត ខែជេស្ឋ ឆ្នាំច ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ ម្ដុំក្រោយផ្សារកាណាស៊ីតធី ស្ថិតក្នុងភូមិចោមចៅទី២ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ហេតុការណ៍ភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីបុរសម្នាក់វ័យប្រហែលជាង២០ ឆ្នាំ សង្ស័យថា ជាមនុស្សញៀនថ្នាំបានរត់ឡើងទៅលើផ្ទះប្រជាពលរដ្ឋ រួចប្រុងលោត ចុះមកក្រោមវិញ ធ្វើឲ្យពលរដ្ឋភ័យខ្លាច ក៏រាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋាន ចុះមកជួយធ្វើអន្តរាគមន៍ភ្លាមៗ ។

មុនពេលកើតហេតុ គេឃើញបុរសម្នាក់ មិនដឹងថាមកពីណានោះទេ ដោយដើរអត់មានពាក់អាវ លុះមកដល់ចំណុចកើតហេតុ ស្រាប់តែរត់ឡើងលើផ្ទះប្រជាពលរដ្ឋ ខណៈដែលម្ចាស់ផ្ទះ មិននៅបានចាក់សោទុក រួចបម្រុងនឹងលោតពីលើផ្ទះមកក្រោមវិញ ទើបបង្កការភ្ញាក់ផ្អើលតែម្តង ។  ភ្លាមនោះពួកគាត់ក៏បានស្រែក និងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានចុះមកជួយធ្វើអន្តរាគមន៍ ដោយប្រើវិធីសាស្រ្តលួងលោមឲ្យចុះមកក្រោមវិញ តាមសម្រួល ហើយនាំយកមកសាកសួរអំពីអត្តសញ្ញាណ ទើបដឹងថា ជាមនុស្សប្រើសារធាតុញៀនហួសកម្រិត ។

សមត្ថកិច្ចនគរបាលខណ្ឌពោធិ៍សែនជ័យ បានទំនាក់ទំនងខាងមន្រ្តីមន្ទីរសង្គមកិច្ចចុះ មកទទួលយកទៅធ្វើការអប់រំបន្ត ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya