ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកអធិការរងស្រុកទឹកផុស ម្នាក់ និងបក្សពួក ត្រូវប្រជាពលរដ្ឋ 8 គ្រួសារចោទថា បានរំលោភយកដីរបស់គាត់ នៅកំពង់ឆ្នំាង ?​  ||     ល្បី​ពេញ​បណ្ដាញ​ពត័មា​ននឹង សង្គម​Facebook មេ​គយ​ច​លត័​សាលាក្រហម លោក(ទុង ធឿន ) ទើបតែឡើងកាន់តំណែងថ្មីថ្មោង កំពុងតែដើរកន្លងចាស់លោក ធុច មករា ល្បីល្បាញ​ខាង​ប្រមូល​លុយ​ តាម​របៀបពុករលួយ​នឹង​ជំរិត​  ||     ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប​ នៅតែត្រូវប៉ាន់?​  ||     លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត បោកយកម៉ូតូទៅលក់បានប្រាក់ ១,០០០ដុល្លារ ចាយខ្ទេច នៅបន្ទាយមានជ័យ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត បោកយកម៉ូតូទៅលក់បានប្រាក់ ១,០០០ដុល្លារ ចាយខ្ទេច នៅបន្ទាយមានជ័យ

បន្ទាយមានជ័យ:   កាលពី ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩ នៅចំណុចផ្សារដើមពុទ្រា ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងក្រុងប៉ោយប៉ែត សមត្ថកិច្ច ចុះប្រតិបត្តិការបង្រ្កាប និងឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភលើទំនុកចិត្ត ដែលប្រព្រឹត្តកាលពីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០១៩។

ការឃាត់ខ្លួននេះ ធ្វើទ្បើងតាមបណ្តឹងរបស់ជនរងគ្រោះឈ្មោះ លឹម ជីម៉េង ភេទ ប្រុស អាយុ ៣៥ឆ្នាំ មុខរបរ ជាងកាត់សក់ មានទៅលំនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ បានបំភ្លឺឲ្យដឹងថា ៖ នៅថ្ងៃកើតហេតុ ជនសង្ស័យឈ្មោះ សេង វីស្សា(ហៅ តា) ភេទ ប្រុស អាយុ ២១ឆ្នាំ រស់នៅភូមិ/សង្កាត់ជាមួយគ្នា ជាកូនជាងក្នុងហាងកាត់សក់ ហើយខ្លួន(ជនរងគ្រោះ) បានទិញម៉ូតូម៉ាក ឃ្លិក ពណ៌ស ស៊េរីឆ្នាំ២០១៩ មួយគ្រឿងទុក សម្រាប់ជិះបម្រើការងារ ក្នុងហាងកាត់សក់ ចំណែកជនសង្ស័យ តែងតែជិះម៉ូតូនោះ ជារៀងរាល់ថ្ងៃ រហូតដល់ថ្ងៃកើតហេតុ ជនសង្ស័យបានជិះដើរលេងបាត់ជាច្រើនថ្ងៃ លុះត្រឡប់មកវិញ មិនឃើញម៉ូតូ ពេលខ្លួនសួរនាំ ជនសង្ស័យឆ្លើយថា ម៉ូតូត្រូវបានមិត្តភក្តិគេខ្ចីបាត់ហើយ ដោយរយ:ពេលយូរពេក មិនឃើញជនសង្ស័យ យកម៉ូតូត្រឡប់មកវិញខ្លួន ក៏សម្រេចចិត្តមកដាក់ពាក្យបណ្តឹងតែម្តង ។

ក្រោយពីទទួលបានពាក្យបណ្តឹង កម្លាំងជំនាញ បានធ្វើការកោះហៅជនសង្ស័យមកសាកសួរ ដោយជនសង្ស័យ បានសារភាពថា ៖ ខ្លួនបានយកម៉ូតូរបស់ជនរងគ្រោះ ទៅលក់នៅខេត្តសៀមរាបបាត់ហើយ ក្នុងតម្លៃ ១.០០០ដុល្លារ ។

កម្លាំងជំនាញកងរាជអាវុធហត្ថខេត្ត កសាងសំណុំរឿងបញ្ជូនជនសង្ស័យ រួមជាមួយវត្ថុតាង ទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya