ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកអធិការរងស្រុកទឹកផុស ម្នាក់ និងបក្សពួក ត្រូវប្រជាពលរដ្ឋ 8 គ្រួសារចោទថា បានរំលោភយកដីរបស់គាត់ នៅកំពង់ឆ្នំាង ?​  ||     ល្បី​ពេញ​បណ្ដាញ​ពត័មា​ននឹង សង្គម​Facebook មេ​គយ​ច​លត័​សាលាក្រហម លោក(ទុង ធឿន ) ទើបតែឡើងកាន់តំណែងថ្មីថ្មោង កំពុងតែដើរកន្លងចាស់លោក ធុច មករា ល្បីល្បាញ​ខាង​ប្រមូល​លុយ​ តាម​របៀបពុករលួយ​នឹង​ជំរិត​  ||     ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប​ នៅតែត្រូវប៉ាន់?​  ||     លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||   

» ព័ត៌មានជាតិ » យុវសិស្សម្នាក់ ក្នុងចំណោមមិត្តរួមថ្នាក់ ៦នាក់រៀន នៅសាលាអនុវិទ្យាល័យឬស្សីកែវ បានលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម នៅភ្នំពេញ

យុវសិស្សម្នាក់ ក្នុងចំណោមមិត្តរួមថ្នាក់ ៦នាក់រៀន នៅសាលាអនុវិទ្យាល័យឬស្សីកែវ បានលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម នៅភ្នំពេញ

ភ្នំពេញ:  កាលពី រសៀល ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ យុវសិស្សម្នាក់ ក្នុងចំណោមមិត្តរួមថ្នាក់ ៦នាក់រៀន នៅសាលាអនុវិទ្យាល័យឬស្សីកែវ បានលង់ទឹកស្រះស្លាប់យ៉ាងអាណោចអាធ័ម នៅក្នុងវត្តឧត្តរាវត្តី ស្ថិតក្នុងភូមិមិត្តភាព សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។

យុវសិស្សរងគ្រោះឈ្មោះ អៀត សំរិទ្ធបញ្ញា អាយុ១៤ឆ្នាំ ជាសិស្សរៀនថ្នាក់ទី៧ ED នៃអនុវិទ្យាល័យឬស្សីកែវ មានទីលំនៅភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ ។

មុនកើតហេតុយុវសិស្សរងគ្រោះ និងមិត្តរួមថ្នាក់ សរុបមានគ្នា៦នាក់ ឆ្លៀតម៉ោងទំនេរ ព្រោះសាលាក៏នៅជាប់ទីរបងវត្ត ក៏បាននាំគ្នា ទិញផ្លែឈើ គ្រឿងម្ជូរ ទៅអង្គុយហូបនៅមាត់ ស្រះក្នុងបរិវេណវត្ត កន្លែងកើតហេតុ ហូបបណ្តើរជជែកគ្នាលេងបណ្តើរ មិនទាន់ទាំងអស់ផង ជនរងគ្រោះ ដោះអាវ ស្រាតខោជើងវែង លោតចុះងូតទឹកស្រះ តែម្នាក់ឯងស្រាប់ តែលង់លិចបាត់ផ្លឹបតែម្តង រកតែជួយមិនទាន់ផង ទើបបង្កឲ្យផ្អើលឆោឡោ ប្រជាពលរដ្ឋ សមត្ថកិច្ច ក្រុមគ្រួសារ នាំគ្នាចុះរាវ ស្រង់ឡើងគោកវិញ ដើម្បីសង្គ្រោះ លើករលាក់ យ៉ាងណាក្តី ក៏មិនអាចដឹងខ្លួនឡើងវិញបានដែរ ហើយក្រុមគ្រួសារ បានត្រឹមបង្ហូរទឹកភ្នែក ទាំងក្តីអាណិត ។

ស្រះទឹកមុខព្រះវិហារខាងលើ មានជម្រៅរហូតដល់ទៅ៣ម៉ែត្រ ។  ត្រូវបានស្រង់សង្គ្រោះបឋមរួចបានបញ្ជូនទៅមន្ទីរពេទ្យ តែត្រូវគ្រូពេទ្យប្រាប់ថា ស្លាប់បាត់ទៅហើយ រួចសមត្ថកិច្ចមកពិនិត្យ ធ្វើកោសល្យវិច័យជាក់ស្តែង ឃើញថា ស្លាប់ដោយសារលង់ទឹកប្រាកដមែន រួចប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងដឹកយកទៅធ្វើបុណ្យតាមប្រពៃណី ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya