ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនមុខសញ្ញាប្លន់ម៉ូតូ ៦នាក់ នៅកណ្តាល

ឃាត់ខ្លួនមុខសញ្ញាប្លន់ម៉ូតូ ៦នាក់ នៅកណ្តាល

ខេត្តកណ្ដាល៖  នៅ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៩ ផ្លូវជាតិលេខ៤ ភូមិត្រពាំងភូមិ ឃុំពើក ស្រុកអង្ភស្នួល ខេត្តកណ្តាល ។ ក្រុមជនសង្ស័យជាមុខសញ្ញាប្លន់យកម៉ូតូ៦នាក់ ក្នុងចំណោមបក្ខពួក៩នាក់ ត្រូវបាននគរបាលស្រុកអង្គស្នួលបង្ក្រាបឃាត់ខ្លួន បន្ទាប់ពីពីក្រុមជនសង្ស័យខាងលើ ជិះម៉ូតូឌុបគ្នាដេញតាមម៉ូតូគេកំពុងធ្វើដំណើរ រួចធ្វើសកម្មភាពវាយប្លន់យកម៉ូតូ តែពុំបានសម្រេចនោះទេ ដោយម្ចាស់ម៉ូតូយកសោររត់គេចខ្លួនទាន់ពេល ។

ជនសង្ស័យមានគ្នា៩នាក់ ចាប់ខ្លួនបាន៥នាក់ ទី១-ឈ្មោះ យ៉ុង រ័ត្ន ហៅរី ភេទប្រុស អាយុ២៥ឆ្នាំជនជាតិខ្មែរ មុខរបរ ជាងពិដាន ស្នាក់នៅភូមិជម្ពូវន្ត័ សង្កាត់ចោមចៅ ខណ្ឌពោធិសែនជ័យរាជធានីភ្នំពេញ ទី២-ឈ្មោះ ជា សុផានី ហៅផាន់ ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ទី៣-ឈ្មោះ គ្រាក់ រ៉ាន់ ហៅប៊ី ភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ។ ជនសង្ស័យទី២ និងទី៣ស្នាក់នៅភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ទី៤-ឈ្មោះមុំ ប៊ុនឈីត ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ ស្នាក់នៅភូមិទួលពង្រ សង្កាត់ចោមចៅ១ ខណ្ឌពោធិ សែនជ័យរាជធានីភ្នំពេញ ទី៥-ឈ្មោះ សេង គឹមសៀវភេទប្រុស អាយុ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរព្រូឡាន ស្នាក់នៅភូមិតាកេរ្តិ សង្កាត់កំបូលខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យ៤នាក់ទៀតរត់គេចខ្លួន ទី១-ឈ្មោះ ឡុក ភេទប្រុសអាយុ២២ឆ្នាំ ទី២-ឈ្មោះ និត ភេទប្រុស អាយុ២២ឆ្នាំ ។ ជនសង្ស័យទី១ និងទី២ ស្នាក់នៅម្តុំកាណាឌីយ៉ា សង្កាត់ចោមចៅ១ ខណ្ឌពោធិសែនជ័យ រាជធានី និង២នាក់ទៀតពុំស្គាល់អត្តសញ្ញាណ ។ ចំណែកជនរងគ្រោះមានគ្នា២នាក់ពុំទាន់ស្គាល់អត្តសញ្ញាណ ។

សមត្ថកិច្ច ធ្វការដកហូតបានមាន៖១-ម៉ូតូម៉ាកហុងដាឌ្រីម ស៊េរី ឆ្នាំ២០១៨ ពណ៌ខ្មៅពាក់ស្លាកលេខព្រៃវែង1N-1728 ២-ម៉ូតូម៉ាកសង់បុិច ពណ៌ក្រហមពាក់ស្លាកលេខ ភ្នំពេញ1CB-2380 ៣-ម៉ូតូម៉ាកសង់បុិចពណ៌ ខ្មៅពាក់ស្លាកលេខកំពត1F-0106 ជារបស់ជនសង្ស័យជិះធ្វើសកម្មភាព , បំណែកក្បាំងម៉ូតូ និងស្តុប១ចំនួនជារបស់ជនរងគ្រោះ និងទូរស័ព្ទចំនួន៣គ្រឿង ។

នៅមុនពេលកើតហេតុ ក្រុមជនសង្ស័យខាងលើ បានជិះម៉ូតូ៣គ្រឿង ចេញពីរង្វង់មូលចោមចៅ3 តាមបណ្តោយផ្លូវជាតិលេខ៤ លុះមកដល់ចំណុចកើតហេតុ បានឃើញជនរងគ្រោះ២នាក់ភេទប្រុស កំពុងជិះម៉ូតូ ភ្លាមនោះ ជនសង្ស័យក៏ជិះម៉ូតូដេញតាម រួចធ្វើសកម្មភាពស្ទាក់វាយ និងខ្សែក្រវាត់ បណ្តាលឲ្យម៉ូតូជនរងគ្រោះដួល ដោយភ័យខ្លាចពេក ជនរងគ្រោះ បានដកសោចេញពីម៉ូតូ រួចរត់គេចខ្លួន រីឯជនសង្ស័យវិញ យកម៉ូតូមិនបាន ខឹងក៏យកដុំថ្មមកគុបលើម៉ូតូជនរងគ្រោះ បណ្តាលឲ្យបែកផ្នែកខាងមុខ ទើបជិះរត់គេចខ្លួន ។  ប្រជាពលរដ្ឋជិតខាង បានរាយការណ៍មកនគរបាលប៉ុស្តិ៍ពើក ភ្លាមនោះកម្លាំងប៉ុស្តិ៍ពើក ក៏សហការជាមួយកម្លាំងប៉ុស្តិ៍បែកចាន ពួនស្ទាក់ រហូតឃាត់បាននៅចំណុចឃុំបែចាន ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះយ៉ុង រ័ត្ន ហៅ រី បានសារភាពថា ខ្លួនធ្លាប់ធ្វើសក្មភាពចំនួន៣លើក ទី១-នៅម្តុំផ្សារឯករាជ ចោមចៅ យកបានម៉ូតូ០១៧ មួយគ្រឿង រួចយកទៅបញ្ចាំនៅឃ្លាំងរំសេវបានប្រាក់ចំនួន៦០០ដុល្លារ លើកទី២-នៅថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០១៩ វេលាម៉ោងប្រហែល៣ភ្លឺ វាយយកម៉ូតូសង់០១៨មួយគ្រឿង នៅជិតបែកចាន ហើយយកទៅបញ្ចាំបានលុយ៦០០ដុល្លារ លើកទី៣ ខ្លួនជាអ្នកយកខ្សែក្រវាត់ វាយទៅលើជនរងគ្រោះ៣ខ្សែក្រវាត់ បណ្តាលឲ្យដួលត្រូវជនរងគ្រោះដកសោរ រត់ យកមិនបានសំរេច ទើបឈ្មោះ និត និងឈ្មោះ ឡុក យកដុំថ្មគុបលើ ម៉ូតូ ហើយជិះរត់គេច តែត្រូវសមត្ថកិច្ចឃាត់បាន ។  កម្លាំងជំនាញ កំពុងកសាងសំណុំរឿង និងបន្ត ចាត់ការតាមនីតិវិធី ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya