ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ឈ្មួញឈួសឆាយដីព្រៃឈើរដ្ឋ២០០ហិកតា រំលោភយកដីបានដោយរលូន ក្រោមការឃុបឃិតពីមេឃុំពពក ខណៈអភិបាលស្រុកស្ទោង និងអភិបាលខេត្តកំពង់ធំ បិទភ្នែក​  ||     ធ្លាយព័ត៌មាន ប៉េអឹមស្រុកអន្លង់វែងមិនបង្ក្រាប បែរជាដោះលែងគ្រឿងចក្រឈូសឆាយដីព្រៃឈើ ជាង​ (១០០ហិកតា​) នៅឧត្ដរមានជ័យ​  ||     ភ្ញាក់ផ្អើល បែកធ្លាយបញ្ជីឈ្មោះមន្ត្រីគ្រប់ជាន់ថ្នាក់ បានទទួលសំណូកពីសង្វៀនជល់មាន់ដ៏ធំមួយ នៅ កំពង់ស្ពឺ (ពិតឬទេ?)​  ||     បន្ថែមរឿងអាស្រូវលោក អឿន រិទ្ធ ប្រធានមន្ទីរទេសចរណ៍ខេត្តត្បូងឃ្មុំ មិនព្រមកែប្រែចរិតខូច ខណៈក្រសួង និងអភិបាលខេត្ត មិនរវល់ មន្ត្រីខកចិត្ត​  ||     រឿងមន្រ្ដីកសិកម្ម ពុករលួយពីថ្នាក់ខេត្ដ ដល់ថ្នាក់ក្រសួងកសិកម្ម រឿងឃុបឃិតគ្នាជាប្រពន្ធ បើកដៃអោយ ក្រុមហ៊ុន F2V (ឆាយណា) ធ្វើអាជីវកម្មផ្ដាច់មុខ នាំសត្វមាន់រស់ពីប្រទេសថៃ មកផ្គត់ផ្គង់លើទីផ្សារ លើសច្បាប់ក្រសួងបានកំណត់​  ||   

» ព័ត៌មានជាតិ » បង្ក្រាបមុខសញ្ញាលក់ថ្នាំញៀនតាមឡានដឹកទំនិញ នៅព្រះសីហនុ

បង្ក្រាបមុខសញ្ញាលក់ថ្នាំញៀនតាមឡានដឹកទំនិញ នៅព្រះសីហនុ

(ព្រះសីហនុ)៖  កាលពី ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ។  បង្ក្រាបមុខសញ្ញាលក់ថ្នាំ ញៀនតាមរថយន្តធុនធំ១ករណី ដោយចាប់បានវត្ថុតាងថ្នាំ ញៀនជាច្រើនកញ្ចប់ ប៉ុន្តែជនសង្ស័យបានរត់គេចខ្លួនចូលព្រៃបាត់ស្រមោល។

កម្លាំងនគរបាលកំពុងដេញបង្ក្រាបបទល្មើសគ្រឿងញៀន១ករណីនេះ ត្រូវជនសង្ស័យ ក្នុងមុខសញ្ញាជួញដូរគ្រឿងញៀននេះ បានដឹងខ្លួនមុន រួចក៏បើករថយន្តរត់គេចពី កម្លាំងសមត្ថកិច្ច ហើយបាន លោតចុះពីរថយន្តរត់គេចខ្លួនចូលចូលក្នុង ព្រៃ បាត់ស្រមោល។

បទល្មើសគ្រឿងញៀនខាងលើនេះ ក្រោយមក កម្លាំងជំនាញក៏បាន ឆែកឆេរក្នុង រថយន្តរបស់ ជនសង្ស័យបើក ហើយបានរកឃើញថ្នាំញៀនចំនួន១០ កញ្ចប់ និងឧបករណ៍ សម្រាប់ជក់ថ្នាំ ញៀនមួយចំនួនទៀត។ មុខសញ្ញាលក់ចែកចាយគ្រឿងញៀន តាមរថយន្តធុនធំ ដឹកទំនិញខាងលើនេះ សមត្ថកិច្ចជំនាញរបស់លោកបានតាមឃ្លាំមើលជាយូរមកហើយៗ លុះដល់វេលាម៉ោងដូចបានបញ្ជាក់ខាងលើ សមត្ថកិច្ច ក៏បានចុះឃាត់ រថយន្តសង្ស័យបម្រុង ឆែកឆេរ ក៏ស្រាប់តែមុខសញ្ញាសង្ស័យដឹងខ្លួន ក៏បានបើករថយន្ត ធុនធំយ៉ាងលឿន ដើម្បីគេចខ្លួនពីកម្លាំងសមត្ថកិច្ច ហើយភ្លាមៗនោះ សមត្ថកិច្ចក៏បានសម្រេចចិត្តប្រើ អាវុធដើម្បីបាញ់បំបែកកង់មុខរថយន្តតែម្តង។ ប៉ុន្តែនៅពេលរថយន្ដបានបញ្ឈប់ល្បឿន ជសង្ស័យជាអ្នក បើកបររថយន្តខាងលើក៏បានលោតចុះពីរថយន្ត ហើយរត់គេចខ្លួនចូលទៅក្នុងព្រៃបាត់ស្រមោលតែម្តង។

កម្លាំងសមត្ថកិច្ច ក៏បានដេញតាមរក នៅក្នុងព្រៃ ដែលជនសង្ស័យរត់ចូលនោះដែរ ប៉ុន្តែជន សង្ស័យរូបនោះ បានគេចខ្លួនចូលក្នុងព្រៃបាត់ និងរកមិនឃើញទេ គិតមកដល់ម៉ោង ២រសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ។

កម្លាំងជំនាញក៏បានធ្វើការឆែកឆេរក្នុងរថយន្ត ដែលជនសង្ស័យបើក ក៏បានរកឃើញវត្ថុតាង មួយចំនួនមាន ៖

ម្សៅក្រាមពណ៌សថ្លា សង្ស័យជាសាធាតុញៀនចំនួន ១០កញ្ចប់តូច។ ឧបករណ៍ សម្រាប់ ជក់ គ្រឿងញៀន មួយ ចំនួន និង ឯកសារអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរប័ណ្ណបើកបររបស់ ជនសង្ស័យមាន ឈ្មោះមុិច ចន្ថា ភេទប្រុស អាយុ៣២ឆ្នាំ មានស្រុកកំណើត នៅឃុំមហាសាំង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ មានមុខរបរ ជាអ្នកបើកបរ រថយន្ត ដឹកទំនិញ៕

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya