ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||     ឯកឧត្តម ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ គួរបើកការស៊ើបអង្កេតស្រាវជ្រាវ រក អ្នកដែលពាក់ព័ន្ធ បង្កើតឲ្យមានបទល្មើសនេសាទក្នុងទ្រង់ទ្រាយធំៗ​  ||     បទល្មើសនេសាទដាក់សម្រាស់ រដូវហាមឃាត់ កើតមានព្រោងព្រាត នៅកំពង់ឆ្នាំង​  ||     កេីតមានយ៉ាងព្រោងព្រាតនៅក្នុងអិតដែនឡូត៍លេខ ១០A ស្តីដង្គង ក្នុងស្រុកកំពង់លែង​  ||     មន្ត្រី​ប៉េអឹម​ខេត្តកំពង់ឆ្នាំង ​២រូប ប្រជាពលរដ្ឋ​ប្តឹងទៅ​អង្គភាព​ប្រ​ឆាំ​អ​អំពើពុករលួយ (ACU) និង​ទៅ​តុលាការ​ពីបទ​បង្ខាំង​មនុស្ស​ដោយ​ខុសច្បាប់ និង​ជំរិត​ទារប្រាក់​ចំនួន ៥.០០០​ដុល្លារ​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនជាតិចិន ២៨នាក់ ដែលចូលមកស្នាក់នៅ និងធ្វើការដោយខុសច្បាប់

ឃាត់ខ្លួនជនជាតិចិន ២៨នាក់ ដែលចូលមកស្នាក់នៅ និងធ្វើការដោយខុសច្បាប់

(ភ្នំពេញ)៖  នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩នេះ ចាប់ខ្លួនជនជាតិចិន២៨នាក់ ដែលលួច ឆ្លងដែនចូលមកស្នាក់នៅ គ្មានលិខិតឆ្លងដែន និងធ្វើការដោយខុសច្បាប់នៅកម្ពុជា។

ប្រតិបត្តិការនៅថ្ងៃនេះ កម្លាំងជំនាញរបស់លោក សហការជាមួយស្នងការដ្ឋាន នគរបាលរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពី លោក ខាំ សុផារី ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះត្រួតពិនិត្យការដ្ឋានសំណង់ នៅតាមបណ្តោយស៊ីសុវត្ថិ កែងផ្លូវលេខ១០០ ស្ថិតក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

កម្លាំងជំនាញបានត្រួតពិនិត្យឃើញកម្មករ ចំនួន៤០នាក់ ស្រី៥នាក់ ក្នុងនោះមានជនបរទេស ជាជនជាតិចិនចំនួន២៨នាក់ សង្ស័យលួចឆ្លងដែនចូលមកស្នាក់នៅ គ្មានលិខិតឆ្លងដែន និងធ្វើការដោយខុសច្បាប់។ ជាលទ្ធផល នៃការសាកសួរ ជនជាតិចិនទាំង២៨នាក់ មានចំនួន១៩នាក់ មានលិខិតឆ្លងដែន (គ្មានប័ណ្ណការងារ) និងជនជាតិចិនចំនួន០៩នាក់ មិនមានលិខិតឆ្លងដែន។

ជនជាតិចិនចំនួន០៩នាក់ (គ្មានលិខិតឆ្លងដែន) ត្រូវបានយកមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធីបន្ត និងដកហូតលិខិតឆ្លងដែន ចំនួន១៩ក្បាល គ្មានប័ណ្ណការងារ យកមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីចាត់ការបន្ដតាមច្បាប់៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya