ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 លោក អ៊ុក រស់ ប្រធាន​មន្ទីរ​រ៉ែ​និង​ថាមពល ល្បីល្បាញ​ខាង​ប្រមូល​លុយ​តាមរបៀប​ពុករលួយ​ នៅ​កំពង់ឆ្នាំង ​​  ||     នាយប៉ុស្ដិ៍នគរបាលឃុំមេទឹក ស្រុកបាកាន ឈ្មោះ គុយ ប៉ូរ៉ា បិទភ្នែក មិនខ្វល់ខ្វាយពីបទល្មើស នៅពោធិ៍សាត់​  ||     រឿងអាស្រូវ​របស់លោក ទី ប៊ុន​ឡង់ ប្រធានការិយាល័យ​គយ​ច្រកទ្វារ​អន្តរជាតិ​ព្រំ ប្រើ​អំណាច​ប្រព្រឹត្ត​អំពើពុករលួយ​តាមច្រើន​រូបភាព?​  ||     ល្បែងស៊ីសង​រាលដាល​យ៉ាង​ពេញបន្ទុក​ក្នុង​សង្កាត់​ស្ទឹងមានជ័យ​៣ ប៉ះពាល់​សន្តិសុខ​សង្គម​​  ||     បែកធ្លាយព័ត៌មាន ! បក្សពួកលោកផ្កាយ២ ភឺន ផល្លា ៥នាក់ ត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថរាជធានីភ្នំពេញ ដោះលែង នៅភ្នំពេញ​  ||   

» ព័ត៌មានជាតិ » កម្មករសំណង់ផ្នែកខាងជាងដែកម្នាក់ ខណ:ដែលឡើងប្រក់ដំបូលឃ្លាំង ជាន់ស័ង្កសីរអិលជើងធ្លាក់ កម្ពស់៨ម៉ែត្រមកក្រោម បណ្តាលឲ្យរងរបួសធ្ងន់ បែកមាត់ បាក់ធ្មេញ បាក់ដៃស្តាំ នៅភ្នំពេញ

កម្មករសំណង់ផ្នែកខាងជាងដែកម្នាក់ ខណ:ដែលឡើងប្រក់ដំបូលឃ្លាំង ជាន់ស័ង្កសីរអិលជើងធ្លាក់ កម្ពស់៨ម៉ែត្រមកក្រោម បណ្តាលឲ្យរងរបួសធ្ងន់ បែកមាត់ បាក់ធ្មេញ បាក់ដៃស្តាំ នៅភ្នំពេញ

ភ្នំពេញ:  កាលពីរសៀលថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០១៩ នៅការដ្ឋានសំណង់ឃ្លាំងមួយកន្លែង ក្នុងភូមិកប់គង សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ  ។ កម្មករសំណង់ផ្នែកខាងជាងដែកម្នាក់ ខណ:ដែលឡើងប្រក់ដំបូលឃ្លាំង ជាន់ស័ង្កសីរអិល ជើងធ្លាក់ កម្ពស់៨ម៉ែត្រមកក្រោម បណ្តាលឲ្យរងរបួសធ្ងន់ បែកមាត់ បាក់ធ្មេញ បាក់ដៃស្តាំ ត្រូវបានកម្មកររួមការងារ ជួយដឹកតាមរ៉ឺម៉កចេញមកផ្លូវ ដើម្បីបន្តដឹកបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗ ។

ជនរងគ្រោះ ឈ្មោះ ស៊ីម ពន្លឺ ភេទប្រុស អាយុ២០ឆ្នាំ មុខរបរ កម្មករ ផ្នែកខាងជាងដែក ស្នាក់នៅការដ្ឋាន ក្នុងភូមិកើតហេតុ មានទីលំនៅ ភូមិស្វាយទាប ឃុំស្វាយទាប ស្រុកចម្ការលើ ខេត្តកំពង់ចាម ក្នុងស្ថានភាពរបួសធ្ងន់ធ្ងរ ។

តាមសម្តីបុរសឈ្មោះ ស៊ីម ស៊ាងហៃ អាយុ២១ឆ្នាំ មុខរបរកម្មករ ជាងដែក ត្រូវជាបងប្អូនជីដូន មួយនឹងជនរងគ្រោះ ស្នាក់នៅកន្លែងធ្វើការ មានទីលំនៅ ស្រុកភូមិជាមួយគ្នា បានឲ្យដឹងថា ពួកគេ ជាជាងដែក បាននាំគ្នាមកធ្វើការ នៅការដ្ឋានខាងលើ បានមួយខែមកហើយ ហើយមុនកើតហេតុ ខណ:ជនរងគ្រោះ រួមជាមួយកម្មករផ្សេងទៀត ឡើងប្រក់ដំបូល កំពុងតែធ្វើការ ស្រាប់តែជនរងគ្រោះ រអិលជើងលើស័ង្កសី ធ្លាក់តាំងពីកម្ពស់៨ម៉ែត្រមកដល់ដី បណ្តាលឲ្យរងរបួសធ្ងន់ សន្លប់ស្តូកស្តឹង បែកមាត់ បាក់ធ្មេញ បាក់ដៃស្តាំ ។

ជនរងគ្រោះ ត្រូវបានកម្មកររួមការងារនាំគ្នា ជួយលើកដឹកតាមរ៉ឺម៉កម៉ូតូ ចេញមកផ្លូវបេតុង ដើម្បីដឹកបញ្ជូនតាមរថយន្តសង្គ្រោះរបស់អង្គភាព៧១១ ទៅសង្គ្រោះអាយុជីវិតនៅមន្ទីរ ពេទ្យព្រះកុសុម:៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya