ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល លោកអធិការរងស្រុកទឹកផុស ម្នាក់ និងបក្សពួក ត្រូវប្រជាពលរដ្ឋ 8 គ្រួសារចោទថា បានរំលោភយកដីរបស់គាត់ នៅកំពង់ឆ្នំាង ?​  ||     ល្បី​ពេញ​បណ្ដាញ​ពត័មា​ននឹង សង្គម​Facebook មេ​គយ​ច​លត័​សាលាក្រហម លោក(ទុង ធឿន ) ទើបតែឡើងកាន់តំណែងថ្មីថ្មោង កំពុងតែដើរកន្លងចាស់លោក ធុច មករា ល្បីល្បាញ​ខាង​ប្រមូល​លុយ​ តាម​របៀបពុករលួយ​នឹង​ជំរិត​  ||     ប្រធានមន្ទីរកសិកម្មខេត្តសៀមរាប​ នៅតែត្រូវប៉ាន់?​  ||     លោក ថេ​ង សុ​ថុល អភិបាលខណ្ឌ​ចំការមន និង​លោក យិន សាន អធិការនគរបាល​ខ​ណ្ឌ​ចំការមន រក្សា​ភាព​ស្ងៀមស្ងាត់ ​ទុក​ឲ្យ​ល្បែងស៊ីសង​ខុសច្បាប់​រាលដាល​ពេញ​ទឹកដី​ខណ្ឌចំការមន?​  ||     លោក អេង ជា​សាន អគ្គនាយក​រដ្ឋ​បាលជ​ល​ផល មិន​ខ្វល់​រឿង​ទប់ស្កាត់​បទល្មើស​នេសាទ ?​  ||   

» ព័ត៌មានជាតិ » បើកបរម៉ូតូឆ្លងកាត់ផ្លូវខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តFord បុកចំពេញទំហឹង បណ្តាលឲ្យម្នាក់ស្លាប់ និង៣នាក់ទៀតរបួសធ្ងន់ ស្រុកសន្ទុក នៅកំពង់ធំ

បើកបរម៉ូតូឆ្លងកាត់ផ្លូវខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្នត្រូវរថយន្តFord បុកចំពេញទំហឹង បណ្តាលឲ្យម្នាក់ស្លាប់ និង៣នាក់ទៀតរបួសធ្ងន់ ស្រុកសន្ទុក នៅកំពង់ធំ

(កំពង់ធំ)៖  ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៩  នៅលើកំណាត់ផ្លូវលំក្រាលគ្រួសក្រហម ចំណុចគល់ស្ពាន ភូមិត្រពាំងត្រុំ ឃុំទីពោធិ៍ ស្រុក សន្ទុក ខេត្តកំពង់ធំ មានគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ បណ្តាលឲ្យស្លាប់០១នាក់(ស្រី) របួសធ្ងន់ ០៣នាក់(ស្រី០១នាក់) ខូចខាតរថយន្ត០១ គ្រឿង និង ម៉ូតូ០១គ្រឿង ។

 

ម៉ូតូម៉ាកហុងដាឌ្រឹមC125  ពណ៌ខ្មៅ ពាក់ផ្លាកលេខកំពង់ធំ1I.9283(បើកបរឆ្លងកាត់ផ្លូវ ពីជើង ទៅត្បូង) ដោយឈ្មោះ យ៉ាន់.ចាន់ទ្រា ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិចំបក់ខាងជើង ឃុំតាំងក្រសាំង ស្រុកសន្ទុក ខេត្តកំពង់ធំ មុខរបរកសិករ (របួសធ្ងន់ពាក់មួកសុវត្ថិភាព)។ អ្នករួមដំណើរជាមួយ០៣ នាក់ ៖

១-ឈ្មោះ អុង.ថៃ ភេទប្រុស អាយុ ៦២ឆ្នាំ មុខរបរកសិករ(របួសធ្ងន់មិនពាក់មួកសុវត្ថិភាព)។

២-ឈ្មោះ ផាប់.ថុង ភេទប្រុស អាយុ ៦១ឆ្នាំ ភេទស្រីមុខរបរកសិករ(របួសធ្ងន់ មិនពាក់ មួកសុវត្ថិភាព)។

៣-ឈ្មោះ ថៃ.ស្រី ភេទស្រី អាយុ ០៨ឆ្នាំ មុខរបរសិស្ស ជាកូនអ្នកបើកបរម៉ូតូ(ស្លាប់នៅ កន្លែងកើតហេតុ មិនពាក់មួកសុវត្ថិភាព)។ អ្នកទាំងបី រស់នៅភូមិ-ឃុំជា មួយអ្នកបើកបរម៉ូតូ។

 

រថយន្តម៉ាកFord ពណ៌ទឹកមាស ផ្លាកលេខភ្នំពេញ2AI.1309 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ បើករថយន្តគេចចេញពីកន្លែងកើតហេតុយកមកចតចោលនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ។

 

មូលហេតុជាបឋម បង្កដោយអ្នកបើកបរម៉ូតូបើកបរឆ្លងកាត់ផ្លូវខ្ជីខ្ជា ខ្វះការប្រុងប្រយ័ត្ន និងផ្ទុកមនុស្សលើសចំនួនកំណត់៕

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya