ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក ណាំ សុវណ្ណារ៉ា គាបជំរិតបរទេសលើសេវាទិដ្ឋាការឆ្លងដែន នៅព្រះសីហនុ​  ||     រឿងអាស្រូវ​ពុករលួយ​ ​របស់លោក យូ ហេង មេ​គយ​ខេត្តបាត់ដំបង ​ជា​បន្តបន្ទាប់?​  ||     ល្បីល្បាញជើងខ្លាំង លោក ទ្រី និង លោក ធា នៅតែបើកលេងល្បែងស៊ីសង គ្រប់ប្រភេទ នៅត្បូងឃ្មំ​  ||     លោក ឈុន សុភមង្គល ប្រធាន​សាខាគយ​ខេត្តឧត្ដរមានជ័យ ល្បីល្បាញ​កាន់តែខ្លាំង​​  ||     លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម និង លោក លី ឡា នាយខណ្ឌរដ្ឋបាលជលផល កំពុងបណ្តោយ បទល្មើសនេសាទកើតមានគ្រប់រូបភាព នៅលើទឹកដីស្រុកកំពង់លែង​  ||   

» ព័ត៌មានជាតិ » ឡានបុកម៉ូតូ ​ បណ្តាលឲ្យយុវជនម្នាក់ស្លាប់​ រួចបើកគេចខ្លួនបាត់ នៅកែប

ឡានបុកម៉ូតូ ​ បណ្តាលឲ្យយុវជនម្នាក់ស្លាប់​ រួចបើកគេចខ្លួនបាត់ នៅកែប

កែប ៖  គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលម៉ោង១០និង៣០នាទីព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ចន្លោះបង្កោលគីឡូម៉ែត្រលេខ២៣-២៤ ស្ថិតក្នុងភូមិភ្នំលាវ ឃុំពងទឹក ស្រុកដំណាក់ចង្អើរ ខេត្តកែប។

យុវជនម្នាក់ បានរងរបួសធ្ងន់ ហើយបានស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ បន្ទាប់ពីជួបគ្រោះ ថ្នាក់ចរាចរណ៍ រថយន្តសាំយ៉ុងបុកជាមួយម៉ូតូប៊ីត​ ក្នុងទិសដៅបញ្ច្រាស់គ្នា។

រថយន្ដបង្ក ម៉ាកសាំយ៉ុង ពណ៌ស មិនស្គាល់ស្លាកលេខ បើកបរពីលិចទៅកើត មកដល់ចំណុច កើតហេតុ បានបុកជាមួយម៉ូតូម៉ាកប៊ីត​ ពណ៌សលាយក្រហម ស្លាកលេខភ្នំពេញ 1GR-1354 បើកបរពីកើតទៅលិច ដោយឈ្មោះ រូយ ឡុង ភេទប្រុស អាយុ១៦ឆ្នាំ មានទីលំនៅភូមិ អំពេងឃុំអង្កោល ស្រុកដំណាក់ចង្អើរ ខេត្ដកែប (រងរបួសធ្ងន់)។ ចំណែករថយន្តបង្ក ក្រោយពេលកើតហេតុ បានបើករត់ចេញពីកន្លែងហេតុបាត់។

ជនរងគ្រោះ ត្រូវបានរថយន្ដសង្គ្រោះមណ្ឌលពងទឹកដឹកបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ  កំពត ពេលបញ្ជូនទៅដល់មន្ទីរខេត្ដកំពត ប្រហែល២ម៉ោង បានស្លាប់។ ចំណែកម៉ូតូសមត្ថកិច្ចយកមករក្សាទុកនៅអធិការនគបាលស្រុកដំណាក់ចង្អើរ៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya