ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||     ឈ្មួញ មានឥតទ្ធិពល ចាស់វស្សា នៅតែអាចដឹកញ្ជូនឈើទៅប្រទេសវៀតណាម នៅរតនគិរី​  ||     ភ្ញាក់ផ្អើល! បទល្មើសព្រៃឈើកើតឡើង យ៉ាងអនាធិបតេយ្យ ស្រុកអូររាំង និងស្រុកកែវសីមា នៅមណ្ឌលគិរី​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ភ្ញាក់ផ្អើល អ្នកលេងចាក់ទឹកភ្លៀងសង្កាត់អូរឫស្សី២ មានតាំងពីអាជីវករ, សមត្ថកិច្ច, អ្នកធំ ,ឧកញ៉ា ,អាជ្ញាធរ, មន្ត្រីតុលាការ ប៉ុន្ដែមិនមានសមត្ថកិច្ចចុះបង្ក្រាប

ភ្ញាក់ផ្អើល អ្នកលេងចាក់ទឹកភ្លៀងសង្កាត់អូរឫស្សី២ មានតាំងពីអាជីវករ, សមត្ថកិច្ច, អ្នកធំ ,ឧកញ៉ា ,អាជ្ញាធរ, មន្ត្រីតុលាការ ប៉ុន្ដែមិនមានសមត្ថកិច្ចចុះបង្ក្រាប

ភ្នំពេញ​ ៖ យោងតាមហាងឆេងល្បែងចាក់ទឹកភ្លៀងគិតត្រឹមម៉ោង២រសៀល តម្លៃលក់៥ទៅ៦សេន គឺអ្នកលេងអាចទិញក៏បាន អាចលក់ក៏បាន មានន័យថា បើទិញ១គីឡូតម្លៃពី៥០ដុល្លារទៅ៦០ដុល្លារ មួយកៅស៊ូតម្លៃ៥០០ទៅ៦០០ដុល្លារ ។ បើយកខាងសើម ហើយឈ្នះវិញបាន១០០០ដុល្លារក្នុងគីឡូ បើចាញ់អស់ត្រឹម៥០ទៅ៦០ដុល្លារប៉ុណ្ណោះ។ តែបើទិញ១កៅស៊ូ ឈ្នះខាងសើមបាន១០០០០ដុល្លារ បើស្ងួតចាញ់ពី៥០០ទៅ៦០០ដុល្លារ។

ទីតាំងបនល្បែងចាក់ទឹកភ្លៀងនេះស្ថិតនៅ សង្កាត់អូរឫស្សី២ ខណ្ឌ៧មករា ។ នៅឆ្នាំ២០១៩នេះ ក្នុង១ថ្ងៃការទិញ-លក់ មានទឹកប្រាក់រាប់លានដុល្លារ និងប្រើប្រាស់ម៉ាស៊ីន ភ្នាល់ឆ្លងដែន ដល់ក្រៅប្រទេស ជាមួយការប្រើវិទ្យុទាក់ទងទំនើបជាងសមត្ថកិច្ចកំពុង ប្រេីប្រាស់សព្វ ថ្ងៃទៀតផង ។ ចំណុចនេះជាកង្វល់របស់ប្រជាជនហេតុអីក៏ខាងស្ថាប័នខាងណា អនុញ្ញាត ឱ្យបើកទីតាំងបនល្បែងភ្នាល់ទឹកភ្លៀងប្រើប្រាស់វិទ្យុទាក់ទងរាប់ពាន់គ្រឿងដោយធូរលុង បែបនេះ..?

ប្រជាពលរដ្ឋបានលើកឡើងថា ជាទូទៅក្នុងមួយឆ្នាំ គេលេងពេញស្តង់ដារតែ៤ខែទេ គឺការភ្នាល់ឈានដល់លុយរាប់លានដុល្លារ។ ដោយឡែកអ្នកបើក ដែលជាម្ចាស់ ទីតាំងត្រូវតម្រូវឱ្យអ្នកលេងបង់លុយប្រចាំខែ ក្នុងម្នាក់ចាប់ពី៥០០ដុល្លារឡើង ទៅទើបមានសិទ្ធិកាន់វិទ្យុទាក់ទងចូលតារាង ឡើងលើដេញហាងឆេងបាន។ អ្នកលេងមានរាប់រយរាប់ពាន់តើម្ចាស់ទីតាំងបានចំណូលប៉ុន្មានក្នុង១ខែ ?

ប្រជាពលរដ្ឋបានលើកឡើងទៀតថា  អ្នកលេងមានដូចជា អាជីវករ, សមត្ថកិច្ច, អ្នកធំ ,      ឧកញ៉ា ,អាជ្ញាធរ, មន្ត្រីតុលាការមួយចំនួនផងដែរ។ ទីតាំងនេះជាប្រភពផ្តើមចេញឱ្យមានបទល្មើសកើតមាននៅក្នុងសង្គម និងមានភាព អនាធិបតេយ្យបំផុតដែលអ្នកលេងសោះ បែរជាពួកគាត់មានសិទ្ធិកាន់វិទ្យុទាក់ទង មានរហូតដល់រាប់ពាន់គ្រឿងឯណោះ​ ។

ប្រជាពលរដ្ឋបានសំណូមពរដល់ លោកអភិបាល រាជធានីភ្នំពេញ និងលោកឧត្តមសេនីយ៍ឯក អគ្គស្នងការរងប៉ូលិសជាតិ និងជាស្នងការប៉ូលិសរាជធានីភ្នំពេញចាត់វិធានការ បង្ក្រាបទីតាំងបនល្បែងទឹកភ្លៀងនេះតាមនីតិវិធី ដើម្បីរក្សាសន្តិសុខ សណ្តាប់ធ្នាប់ក្នុងសង្គមជូនប្រជាពលរដ្ឋ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya