ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 បទល្មើស​នេសាទ​ប្រើ​ឧបករណ៍​ ​កើតឡើង​យ៉ាង​រាលដាល​ ​ស្រុក​កំពង់លែង មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ នៅកំពង់ឆ្នំាង ​​  ||     លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម គួរបញ្ចេញកណ្តាប់ដៃដែក ដែលសម្តេច តេជោ ហ៊ុន សែន នាយករដ្ឋកម្ពុជា ប្រគល់ឲ្យ ជួយបង្ក្រាបបទល្មើសនេសាទ ដែលកើតមានយ៉ាងពេញបន្ទុក​  ||     តើលោកយូហេង បានដឹងទេថា លោកអ៊ុំចាន់រតនា ប្រធានស្នាក់ការគយច្រអន្រ្តាកជាតិដូង កំពុងតែយកលុយពីពលរដ្ឋដឹកទំនិញដាក់ក្នុងហោប៉ៅខ្លួន ?​  ||     ភាពមិនប្រក្រតីក្នុងតំណែង ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងដឹកនាំដោយ លោក​ អ៊ឹម​ សៅវរិទ្ធ​ នាយខណ្ឌ​រដ្ឋបាលព្រៃឈើឧត្តរមានជ័យ ឈានដល់មានការទម្លាយអំពើពុករលួយ ជាលាភផលប្រយោជន៍?​  ||     បទល្មើស​នេសាទ​ ស្រុក​កំពង់លែង ជា​ប្រភព​ចំណូល​ដ៏​ធំ​របស់​ក្រុមមន្ត្រី​ពុករលួយ​ នៅកំពង់ឆ្នាំង​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » ល្បី លោក ស៊ុម សុជាតិ ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក?​

ល្បី លោក ស៊ុម សុជាតិ ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក?​

កំពង់ឆ្នំាង ៖ សេចក្ដីរាយការណ៍​ពី​ប្រជាពលរដ្ឋ​ក្នុងស្រុក​កំពង់លែង ខេត្តកំពង់ឆ្នាំង បាន​ឲ្យ​ដឹងថា ដីព្រៃ​លិច​ទឹក​នៅ​តំបន់​គោក​ព្រះ ក្នុង​មូលដ្ឋាន​ពួកគាត់​ប្រមាណ​ជិត​១០០០​ហិកតា​ត្រូវ​អ្នកមាន​លុយ អ្នកមានអំណាច និង​ឈ្មួញ​មួយចំនួន​ធ្វើ​សកម្មភាព​ទន្ទ្រាន​កាន់កាប់​ជា​កម្មសិទ្ធិ​យ៉ាង​ស្រួលៗ ព្រោះ​មានការ​ឃុបឃិត​បើកដៃ​ពី​សំណាក់​មន្ត្រី​ជំនាញ​ក៏ដូចជា​មេឃុំ​និង​អភិបាលស្រុក​។ បើតាម​ការអះអាង​រប​ស់​ប្រជាពលរដ្ឋ​ក្នុងស្រុក​កំពង់លែង បាន​ឲ្យ​ដឹង​ទៀតថា ក្នុងចំណោម​អ្នក​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ជិត​១០០០​ហិកតា​នៅ​ចំណុច​គោក​ព្រះ គឺ​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ស៊ុម សុជាតិ ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង មាន​ចំណែក​រហូតដល់​ទៅ​១១៣​ហិកតា​។ ការដែល​លោក ស៊ុម សុជាតិ ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង ហ៊ាន​ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​គឺ​ដោយសារ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ ហើយ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ខូវ លី ស្នងការ​នគរបាល​ខេត្តកំពង់ឆ្នាំង បែរជា​សម្ងំស្ងៀម​បណ្ដោយ​ឲ្យ​លោក ស៊ុម សុជាតិ ធ្វើ​អ្វីៗ​ស្រេច​តែ​អំពើ​ចិត្ត​របស់ខ្លួន​។

​ថ្មីៗ​នេះ​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​កំពង់លែង បាន​អំពាវនាវ​យ៉ាងទទូច​ឲ្យ​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម ក៏ដូចជា​ស្ថាប័ន​ពាក់ព័ន្ធ​ចាត់វិធានការ​ទប់ស្កាត់​បទល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ជម្រក​ត្រី​ពង​កូន ក្នុងស្រុក​កំពង់លែង ជាបន្ទាន់​។ ដោយហេតុថា លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង និង​លោក ងិន ហ៊ុន ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង ព្រមទាំង​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​ជម្រក​ត្រី​ពង​កូន​នោះទេ​។ ផ្ទុយទៅវិញ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​បាន​បណ្ដោយ​ឲ្យ​លោក ស៊ុម សុជាតិ ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង និង​អ្នកមាន​លុយ អ្នកមានអំណាច ជាច្រើន​នាក់​ទៀត​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​តាម​អំពើ​ចិត្ត​។

ពាកព័ន្ធ​ទៅនឹង​បញ្ហា​ខាងលើនេះ​ប្រជាពលរដ្ឋនៅក្នុង​ស្រុក​កំពង់លែង បាន​បញ្ជាក់ថា ប្រសិនបើ​គ្មាន​ការឃុបឃិត​បើកដៃ​ពី​សំណាក់​មេឃុំ អភិបាលស្រុក និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ទេនោះ គឺ​គ្មាន​នរណា​ហ៊ាន​ប្រើ​គ្រឿងចក្រ​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​នៅ​ចំណុច​គោក​ព្រះ ដូច​សព្វថ្ងៃ​នេះឡើយ​។ ទាល់តែ​មានការ​ឃុបឃិត​ជា​ប្រព័ន្ធ​ទើប​អ្វីៗ​អាច​ប្រព្រឹត្ត​ទៅដោយ​រលូន ហើយ​លោក ស៊ុម សុជាតិ ស្នងការរង​នគរបាល​ខេត្តកំពង់ឆ្នាំង ក៏​អាច​ទន្ទ្រាន​កាន់កាប់​ដីព្រៃ​លិច​ទឹក​រាប់រយ​ហិកតា​យ៉ាង​ស្រួលៗ​ដែរ​។ ប្រជាពលរដ្ឋ​ក្នុងស្រុក​កំពង់លែង បាន​សម្ដែង​សេចក្ដី​ព្រួយបារម្ភ​យ៉ាងខ្លាំង​ពី​ការវិនាស​ព្រៃ​លិច​ទឹក​ក្នុង​មូលដ្ឋាន​របស់​ពួកគាត់ ព្រោះ​បច្ចុប្បន្ន​ដីព្រៃ​លិច​ទឹក​ក្នុង​ឃុំ​ស្វាយ​រំពារ ឃុំ​សំរោង​សែន ឃុំ​ប្រឡាយ​មាស រាប់ពាន់​ហិកតា​ត្រូវបាន​គេ​ទន្ទ្រាន​កាន់កាប់​យក​ធ្វើជា​កម្មសិទ្ធិ​យ៉ាង​រលូន ហើយ​លោក ឈួ​រ ច័ន្ទ​ឌឿ​ន អភិបាលខេត្ត​កំពង់ឆ្នាំង ព្រមទាំង​ប្រធាន​មន្ទីរ​កសិកម្ម​ខេត្តកំពង់ឆ្នាំង និង​លោក លី ឡា នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល​ខេត្តកំពង់ឆ្នាំង មិន​ចាត់វិធានការ​បង្ក្រាប​ប​ទ​ល្មើស​ប្រកបដោយ​ប្រសិទ្ធភាព​ឡើយ​៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya