ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||     ឈ្មួញ មានឥតទ្ធិពល ចាស់វស្សា នៅតែអាចដឹកញ្ជូនឈើទៅប្រទេសវៀតណាម នៅរតនគិរី​  ||     ភ្ញាក់ផ្អើល! បទល្មើសព្រៃឈើកើតឡើង យ៉ាងអនាធិបតេយ្យ ស្រុកអូររាំង និងស្រុកកែវសីមា នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » មន្ត្រី​យោធាម្នាក់ ជិះម៉ូតូ​ក្នុង​ស្ថានភាពស្រវឹង​ជោកជាំ ក៏ជ្រុលទៅបុក​ទ្រូងផ្លូវ​ បណ្តាល​ឲ្យរងរបួស​ធ្ងន់​ខ្លួន​ឯង នៅភ្នំពេញ

មន្ត្រី​យោធាម្នាក់ ជិះម៉ូតូ​ក្នុង​ស្ថានភាពស្រវឹង​ជោកជាំ ក៏ជ្រុលទៅបុក​ទ្រូងផ្លូវ​ បណ្តាល​ឲ្យរងរបួស​ធ្ងន់​ខ្លួន​ឯង នៅភ្នំពេញ

ភ្នំពេញ ៖ ហេតុការណ៍នេះដែរ​ បានកើតឡើង​ នៅ​វេលាម៉ោង​រំលង​អធ្រាត្រ​ ឈានចូលថ្ងៃទី​១២​ ខែ​ឧសភា​ ឆ្នាំ​២០១៩​ ត្រង់ចំណុចផ្លូវ​លេខ១៩៣​ កែងនឹង​ផ្លូវ​ម៉ៅសេងទុង​ ក្នុងសង្កាត់​ទំនប់ទឹក​ ខណ្ឌចំការមន​ ។

បុរសវ័យកណ្ដាលម្នាក់ដែល​គេស្គាល់ថា​ ជា​មន្ត្រី​ យោធា បានជិះម៉ូតូ​ក្នុង​ស្ថានភាពស្រវឹង​ជោកជាំ ក៏ជ្រុលទៅបុក​ទ្រូងផ្លូវ​ បណ្តាល​ឲ្យរងរបួស​ធ្ងន់​ខ្លួន​ឯង​ ត្រូវបានបញ្ជូនទៅមន្ទីពេទ្យភ្លាមៗ ។

បុរស​រងគ្រោះ​មានឈ្មោះ​ សេង​ ចាន់ធារី​ ភេទប្រុស​ អាយុ​៣៣ឆ្នាំ​ មុខ​របរ​ យោធា​ មាន​ស្រុកកំណើត​ ភូមិ​ធម្មជាតិ​សម្តេច​តេជោ​ ឃុំ​កន្តួត​ ស្រុក​ជាំក្សាន្ត ខេត្ត​ព្រះ​វិហារ​ ជិះម៉ូតូ​ម៉ាក​ TODAY ពណ៌ស​ អត់មាន​ស្លាកលេខ​ ។

​ មុនពេលកើតហេតុ​ គេបានឃើញ​ បុរស​ខាងលើ​ មិនដឹងថា​ មានគោលបំណង​ទៅ​ណានោះទេ​ គឺ​បានជិះម៉ូតូ​ម៉ាក​ TODAY ពណ៌ស គ្មានស្លាកលេខ ធ្វើដំណើរតាម​ផ្លូវ​ ម៉ៅសេងទុង​ ក្នុងទិសដៅ​ ពី​ជើងទៅត្បូង​ ក្នុង​ល្បឿនលឿន​ ខណៈមកដល់​ចំណុចកើត​ ដោយ​សង្ស័យ​អ្នកបើក​ម៉ូតូ​ ស្រវឹង​ស្រាផងនោះ​ ទើប​បណ្ដាល​ឲ្យ​រេចង្កូត​ ជ្រុលទៅបុក​នឹង​ ក្បាលនាគ​ ពុះ​ចែកផ្លូវពេញទំហឹង​ បណ្តាលឲ្យ​បុរស​រូបនោះ​ ហោះ​ផ្លោង​ ទៅ​ផ្លូវ​ម្ខាងទៀត​ បែក​មាត់​សន្លប់​ស្តូក​បាត់​មាត់​ បាត់​ក​តែម្តង​ ហើយ​ភ្លាមៗនោះដែរ​ ជនរងគ្រោះ​ត្រូវ​រថយន្ត​សង្គ្រោះ​ របស់​គ្លីនិក​ ឯកជន​ បាន​ដឹក​យក​ទៅ​ធ្វើ​ការ​សង្គ្រោះ​  ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya