ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីព្រៃស្រោងនិងព្រៃសហគមន៍រាប់រយរាប់ពាន់ហិកតា ត្រូវបានគ្រឿងចក្រត្រាកទរ័D60ជាច្រើនគ្រឿង របស់អ្នកមានអំណាចប្រចាំខេត្តរតនគិរី និងអាជ្ញាធរស្រុកតាវែង ឃុបឃិតគ្នាជាប្រព័ន្ធ ធ្វើការឈូសឆាយយកធ្វើជាកម្មសិទ្ធ​  ||     ខ្លាំងបាត់ ! ស្ងាត់ៗ ដីសមូហភាព៤ហិកតា ក្នុងវត្តចំបក់បីដើម ត្រូវបានក្រុមជន លោភលន់ ៣គ្រួសារ បំពានយកជាកម្មសិទ្ធិផ្ទាល់ខ្លួនអស់ហើយ​  ||     ពិតជាកក្រើកណាស់ នៅលើទឹកដីស្រុកកំពង់លែង ដែលអ្នកមានលុយមានអំណាច នៅតែបន្តឆ្លៀតឱកាសរំលោភយកដីរដ្ឋ ស្រួលជាងប្លន់ដីរាស្ត្រ​  ||     លាក់ព័ត៌មានមិនជិតទេ ! ភ្ញាក់ផ្អើល ករណីបាញ់បុរសម្នាក់ធ្លាយដៃ ត្រូវបានដាក់ពាក្យបណ្តឹង នៅប៉េអឹមរកយុត្តិធម៌ ដោយខាងប៉ូលីស មិនទទួលយកពាក្យបណ្តឹង លោក ឧត្តមសេនីយ៍ទោ ជួន ណារិន ដែលលោកតែងតែគោរពនិងស្រឡាញ់ ប្រជាពលរដ្ឋ និងមានវិធានការយ៉ាងណា ចំពោះកូនចៅក្រោមឱវាទ​  ||     ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ និងអ្នកសារព័ត៌មាន ក្នុងប្រទេសកម្ពុជា ទាំងមូល សូមសំណូមពរដល់ ឯកឧត្តម ឱម យិនទៀង ប្រធាន​អង្គភាពប្រឆាំងអំពើពុករលួយ​ សូមមេត្តាស្រាវជ្រាវដាក់ការស៊ើបអង្កេតរឿងនេះផង​  ||   

» Breaking News, ព័ត៌មានជាតិ, ព័ត៌មានអន្តរជាតិ » លោក យ៉ង់ ភារុម ប្រធានមន្ទីរបរិស្ថានកំពង់ឆ្នាំង ជាអ្នកនៅពីក្រោយខ្នងបទល្មើស កាប់ព្រៃឈើដែនជំរកសត្វព្រៃ ឬ យ៉ាងណា..?

លោក យ៉ង់ ភារុម ប្រធានមន្ទីរបរិស្ថានកំពង់ឆ្នាំង ជាអ្នកនៅពីក្រោយខ្នងបទល្មើស កាប់ព្រៃឈើដែនជំរកសត្វព្រៃ ឬ យ៉ាងណា..?

ខេត្តកំពង់ឆ្នាំ ៖ ប្រជាពលរដ្ឋក្នុងខេត្តអ្នកណាក៏ដឹងដែរថា លោក យ៉ង់ ភារុម ប្រធា
នមន្ទីរបរិស្ថានក្នុងខេត្តកំពង់ឆ្នាំងកំពង់តែមានការរិៈគន់យ៉ាងខ្លាំង ពីសំណាក់មហា
ជនដោយ លោក ដាក់កូនចៅ ទៅតាមគោលដៅ ឲ្យការពារ និង អភិរក្ស ដើម្បីជួយ
សង្គមជាតិទេ បែរជាការពារជនល្មើសទៅវិញ ដោយធ្វើការបើកដៃឲ្យជនល្មើសកា
ប់បំផ្លាញព្រៃឈើ ​។

 

នេះហើយគឺជាអំពើមួយផ្ទុយពីច្បាប់របស់រាជរដ្ឋាភិបាល សម្តេច តេជោ ហ៊ុន សែន                     នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ។ លោកបានដាក់បញ្ជាយ៉ាងម៉ឹងម៉ាត់ឲ្យមន្ត្រី

ថ្នាក់ក្រោមជាតិក្នុងខេត្តកំពង់ឆ្នាំងការពារ ក្នុងតំបន់អភិរក្សជំរកសត្វព្រៃ និង

ដែនដីព្រៃដ៏ស្រស់បំព្រង នៅក្នុងប្រទេសកម្ពុជាយើង ដើម្បីទាក់ទាញ

ភ្ញៀវទេសចរធម្មជាតិ និងថែរក្សាបរិស្ថានឲ្យស្អាត ។

 

ប្រទេស កម្ពុជា ដឹកនាំដោយ សម្តេច តេជោ ហ៊ុន សែន កំពង់ទទួលបាន នូវការ
កោតសរសើរ ពីភ្ញៀវបរទេស ដែលមកទស្សនា ហើយក៏មិនចង់ឃ្លាតឆ្ងាយអំពី
សម្រស់ធម្មជាតិ និងទឹកធ្លាក់មួយចំនួន ។ ត្រង់នេះហើយបានជាមន្ទីរ បរិស្ថាន
មានតួនាទី ក្នុងការការពារ អភិរក្សនៅក្នុងខេត្តកំពង់ឆ្នាំង ។

 

មន្ទីរបរិស្ថាន ដែលដឹកនាំ ដោយ លោក យ៉ង់ ភារុម បែរជាដាក់កូនចៅឲ្យទៅការ
ពារ នៅតំបន់អភិរក្សសត្វព្រៃ ភ្នំល្ងៀង ដែលដាក់ពង្រាយកូនចៅជាច្រើន ឈរ
ជើងការពារ នៅក្នុងស្រុកកំពង់លែងបែរជា ធ្វើមិនដឹង បណ្តោយឲ្យពួកក្រុមជន
ល្មើសកាប់ឆ្ការ ទន្រ្ទានយកចែកគ្នាតាមតែអំពើចិត្ត ។

 

ប្រជាពលរដ្ឋជាច្រើនដែលពួកគាត់រស់នៅក្នុងស្រុកកំពង់លែង បានឲ្យអ្នកយក
ព័ត៌មានយើងដឹងថា នៅតាមជួរភ្នំ ត្រប់ និង ចំណុច ខ្វិត ដែលស្ថិតក្នុង ភូមិ
តាឡាត់ និង ភូមិ ចំបក់ខ្ពស់ ឃុំ ស្វាយរំពារ ស្រុកកំពង់លែង ពួកក្រុមជនល្មើស
ធ្វើសកម្មភាព កាប់ឆ្ការ ឈូសឆាយ ទន្រ្ទានយក ចែកគ្នា រាប់សិបហិកតា និងដុត
ផ្សែងហុយពេញមេឃ ជារៀងរាល់ថ្ងៃ ដោយគ្មានមន្ត្រីបរិស្ថានណាម្នាក់មកធ្វើការ
ការពារ និងហាមឃាត់នោះទេ ។

 

យោងតាមប្រភព ព័ត៌មានពីប្រជាពលរដ្ឋក្នុងស្រុកំពង់លែងបានខ្សឹបប្រាប់ឲ្យដឹង
ថា ដីជំរកសត្វព្រៃភ្នំ ដែលទទួលរងនូវការកាប់ទន្រ្ទានយកចែកគ្នាលក់ នៅចំណុច
ភ្នល្ងៀង ដែលប្រជាពលរដ្ឋស្គាល់ ឈ្មោះ ថា និង ឈ្មោះ ធា បច្ចុប្បន្នភាព​ រស់
នៅក្នុងស្រុកកំពង់លែង នៅចំណុច ជើងភ្នំ ត្រប់ ដែលមាន ឈ្មោះ​ ស្រ៊ន ជាអ្នក
កាប់ទន្រ្ទាន បច្ចុប្បន្នភាព រស់នៅភូមិ ទំនប់ ស្រុកកំពង់លែង និង នៅចំណុច ផ្ទះ
សំណាក់ ខ្វិត ដែលមាន ឈ្មោះ ស៊ន ភារិន មេ P M ស្រុកកំពង់លែង ជាកាប់
ទន្រ្ទាន ដែលស្ថិតក្នុង ឃុំ ស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។

ប្រជាពលរដ្ឋជាច្រើនក្នុងស្រុកកំពង់លែងបាន ធ្វើការស្នើសុំដល់ សម្តេច មេត្តា
ជួយទប់ស្កាត់ផង បើនៅតែបណ្តោយឲ្យមន្ទីរបរិស្ថាន ដឹកនាំដោយ លោក
យ៉ង់ ភារុម គ្រប់គ្រងទៀតនោះ ព្រៃឈើទាំងនោះច្បាស់ជាហិនហោច អស់ជាមិន
ខានឡើយ ៕ ចាំអ៊ុតមើលបន្ត

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya