ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ភ្ញាក់ផ្អើល! លោក អ៊ុក កុសល ស្នងការនគរបាល ខេត្តកំពង់ធំ បានយកអំណាចជាមេកើយ ប្រព្រឹត្តនូវអំពើអសីលធម៌ តាមរយៈទង្វើចាប់បង្ខំ ស្ទាបអង្អែលកេរ្តិ៍ខ្មាសដោយមិនញញើត ដល់មន្ត្រីនគរបាលនារី ជាកូនចៅរបស់ខ្លួន ជាច្រើននាក់​  ||     ភ្ញាក់ផ្អើល ! លោកឧត្ដមសេនីយ៍ទោ អ៊ុក កុសល ស្នងការខេត្តកំពង់ធំ កំពុងក្លាយជាត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ ខណៈនារីនគរបាលស្នើរសុំទៅដល់សម្ដេច ក្រឡាហោម ស ខេង​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ អោយជួយរកយុត្តិធម៌? (ត្រីឆ្ដោស៊ីកូនឯងមិនរើសមុខ)​  ||     ភ្ញាក់ផ្អើល! អាជីវករលក់សាច់ជ្រូកនិងសាច់គោ រិះគន់ទីតាំងសត្តឃាតខុសស្តង់ដា និងផ្ទុះការតវ៉ារឿងម្ចាស់ទីតាំងយកអជ្ញាប័ណ្ណគាបសង្កត់ពួកគាត់ទាំងបំពានច្បាប់​  ||     ឈ្មួញ មានឥតទ្ធិពល ចាស់វស្សា នៅតែអាចដឹកញ្ជូនឈើទៅប្រទេសវៀតណាម នៅរតនគិរី​  ||     ភ្ញាក់ផ្អើល! បទល្មើសព្រៃឈើកើតឡើង យ៉ាងអនាធិបតេយ្យ ស្រុកអូររាំង និងស្រុកកែវសីមា នៅមណ្ឌលគិរី​  ||   

» ព័ត៌មានជាតិ » ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចកាបូប នៅភ្នំពេញ

ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួចកាបូប នៅភ្នំពេញ

ភ្នំពេញ ៖ កាលពីរសៀល ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ជនសង្ស័យម្នាក់ចូលលួចកាបូប ខណៈដែលម្ចាស់កំពុងរវល់ជាប់ដៃអ៊ុតសក់ឲ្យភ្ញៀវ បានហើយរត់គេចខ្លួន តែមិនរួច ម្ចាស់ស្រែកឆោឡោ ផ្អើលប្រជាពលរដ្ឋក្បែរខាង ស្របពេលដែលកម្លាំងល្បាតទៅដល់ ដេញចាប់ខ្លួនបានភ្លាមៗ  ស្ថិតនៅតូបអ៊ុតសក់ ក្នុងផ្សារតាំងកសាងចាស់ ភូមិចំការឪឡឹក១ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។

ជនសង្ស័យឈ្មោះ ម៉ៅ ពុទ្ធារ៉ា ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ តាងួន២ សង្កាត់កាកាប១ ខណ្ឌពោធិសែនជ័យ ។ ចំណែកស្ត្រីរងគ្រោះឈ្មោះ និញ ឆៃវី ភេទស្រី អាយុ៣៥ឆ្នាំ មុខរបរ ជាងអ៊ុតសក់ តូបកើតហេតុ ស្នាក់នៅ ចំការឪឡឹក១ សង្កាត់កាកាប១ ។

មុនកើតហេតុ ខណៈដែលកំពុងជាប់ដៃ អ៊ុតសក់ឲ្យភ្ញៀវ កូនស្រីតូចដេកឱបលេង នៅលើ កីអីក្នុងតូប ខាងមុខហើយដាក់កាបូបលុយនៅក្បែរខ្លួន ស្រាប់តែនៅវេលាម៉ោងខាងលើ ជនសង្ស័យដើរមកដល់ ឆ្លៀតឱកាស ចូលទៅឆក់យកកាបូបលុយ បានហើយរត់គេចខ្លួន ឃើញភ្លាមៗ ស្រែកផ្អើលពលរដ្ឋក្បែរខាង សមត្ថកិច្ច ក្បែរនោះស្រាប់ទៅដល់ ដេញចាប់ខ្លួនបាន នាំយកទៅប៉ុស្តិ៍ សាកសួរនិងកសាងសំណុំរឿងបញ្ជូនទៅ ផ្នែកជំនាញអធិការដ្ឋាននបន្តតាមនីតិវិធី ៕

 

Copyright © 2010-2020 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya