ថ្ងៃ | ការិ.ពាណិជ្ជកម្ម : 097 780 51 35 / 069 351 368 ការិ.និពន្ធ : 012 304 401 E-mail: areyathor@yahoo.com
Breaking News :
 ដីព្រៃស្រោងនិងព្រៃសហគមន៍រាប់រយរាប់ពាន់ហិកតា ត្រូវបានគ្រឿងចក្រត្រាកទរ័D60ជាច្រើនគ្រឿង របស់អ្នកមានអំណាចប្រចាំខេត្តរតនគិរី និងអាជ្ញាធរស្រុកតាវែង ឃុបឃិតគ្នាជាប្រព័ន្ធ ធ្វើការឈូសឆាយយកធ្វើជាកម្មសិទ្ធ​  ||     ខ្លាំងបាត់ ! ស្ងាត់ៗ ដីសមូហភាព៤ហិកតា ក្នុងវត្តចំបក់បីដើម ត្រូវបានក្រុមជន លោភលន់ ៣គ្រួសារ បំពានយកជាកម្មសិទ្ធិផ្ទាល់ខ្លួនអស់ហើយ​  ||     ពិតជាកក្រើកណាស់ នៅលើទឹកដីស្រុកកំពង់លែង ដែលអ្នកមានលុយមានអំណាច នៅតែបន្តឆ្លៀតឱកាសរំលោភយកដីរដ្ឋ ស្រួលជាងប្លន់ដីរាស្ត្រ​  ||     លាក់ព័ត៌មានមិនជិតទេ ! ភ្ញាក់ផ្អើល ករណីបាញ់បុរសម្នាក់ធ្លាយដៃ ត្រូវបានដាក់ពាក្យបណ្តឹង នៅប៉េអឹមរកយុត្តិធម៌ ដោយខាងប៉ូលីស មិនទទួលយកពាក្យបណ្តឹង លោក ឧត្តមសេនីយ៍ទោ ជួន ណារិន ដែលលោកតែងតែគោរពនិងស្រឡាញ់ ប្រជាពលរដ្ឋ និងមានវិធានការយ៉ាងណា ចំពោះកូនចៅក្រោមឱវាទ​  ||     ប្រជាពលរដ្ឋ ក៏ដូចជាមន្ត្រីរាជការ និងអ្នកសារព័ត៌មាន ក្នុងប្រទេសកម្ពុជា ទាំងមូល សូមសំណូមពរដល់ ឯកឧត្តម ឱម យិនទៀង ប្រធាន​អង្គភាពប្រឆាំងអំពើពុករលួយ​ សូមមេត្តាស្រាវជ្រាវដាក់ការស៊ើបអង្កេតរឿងនេះផង​  ||   

» ព័ត៌មានជាតិ » ព័ត៌មានលំអិត! ឡានបុកម៉ូតូ បណ្តាលឲ្យផ្ទុះឆេះសន្ធោសន្ធៅ​ ស្លាប់ម្នាក់ របួសធ្ងន់ ម្នាក់ នៅតាកែវ

ព័ត៌មានលំអិត! ឡានបុកម៉ូតូ បណ្តាលឲ្យផ្ទុះឆេះសន្ធោសន្ធៅ​ ស្លាប់ម្នាក់ របួសធ្ងន់ ម្នាក់ នៅតាកែវ

តាកែវ ៖ គ្រោះថ្នាក់ចរាចរណ៍នេះ កើតឡើងកាលពីវេលាម៉ោង៦និង១៥នាទីយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតនៅលើផ្លូវលេខ១៣២ចន្លោះគីឡូម៉ែត្រលេខ០៨-០៩ ក្នុងភូមិទីប៉ាត់ ឃុំជាងទងស្រុកត្រាំកក់ ខេត្តតាកែវ។

ករណីគ្រោះថ្នាក់ចរាចរណ៍បង្កឲ្យ​មានអគ្គិភ័យមួយកើតឡើងរវាងរថយន្តបុកជាមួយ​ម៉ូតូ បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។

រថយន្តម៉ាកតូយ៉ូតាហាយឡែនឌ័រពណ៌ស ពាក់ស្លាកលេខ តាកែវ២A២២៥៧ (អ្នកបើកបរគេចខ្លួនបាត់) បើកបរមកពីទិសខាងកើត លុះមកដល់ចំណុចខាងលើ បានបុកម៉ូតូមួយគ្រឿងម៉ាក SL ពណ៌ខ្មៅ ពាក់ស្លាក​លេខភ្នំពេញ ១BB-៨៩៤០ បើកបរដោយឈ្មោះ ចាន់ រតនា ភេទប្រុស អាយុ៣៧ឆ្នាំ រស់​នៅភូមិប្រកៀប ឃុំត្រពាំងធំខាងត្បូង ស្រុកត្រាកក់ ខេត្តតាកែវ មុខរបរជាងជួសជុលម៉ូតូ (ស្លាប់នៅកន្លែង កើតហេតុ) និងអ្នករួមដំណើរម្នាក់ទៀតឈ្មោះ លី ណន ភេទប្រុស អាយុ៣៥ឆ្នាំ រស់​នៅភូមិឃុំជាមួយគ្នា មុខរបរកសិករ(រងរបួសធ្ងន់) បើកបរមកពីទិសខាងលិច ក្រោយពេលបុករថយន្តខាងលើ បានឆេះហើយកម្លាំងជំនាញរបស់អធិការ ដ្ឋាននគរបាលស្រុកត្រាំកក់ បានប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យអស់មួយគ្រឿង ទើបអគ្គិភ័យបានរលត់ជាស្ថាពរ១០០%។

រថយន្ត និងម៉ូតូ ត្រូវបានយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកត្រាំកក់។ ចំណែកជនរងគ្រោះបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកក្រុងដូនកែវ។ ដោយឡែកសាកសពបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី។ ចំពោះម្ចាស់រថយន្តកម្លាំងជំនាញ កំពុងស្រាវជ្រាវដើម្បីឲ្យចូលខ្លួនមក ដោះស្រាយតាមផ្លូវច្បាប់៕

 

Copyright © 2010-2019 · អរិយធម៌ · All Rights Reserved.
Develop by Sek Sathya